Trending now

វៀតណាម-ហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពនិងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន

06:03 | 09/07/2019 (យោងតាម vietnamplus.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ៨ ខែកក្កដានៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Lopez Locsin ។

ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Lopez Locsin ។ (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែកក្កដា របស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីននោះ នារសៀលថ្ងៃទី៨ខែកក្កដា នៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Lopez Locsin។

ក្នុងជំនួបនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានអបអរសាទរ ចំពោះលទ្ធផលដ៏ល្អប្រសើរដែលប្រទេសហ្វីលីពីនសម្រេចបានក្នុងដំណើរការកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងក្នុងការកាត់បន្ថយភាពក្រីក្រ នាប៉ុន្មានឆ្នាំកន្លងទៅ ព្រមទាំងថ្លែងអំណរគុណ ចំពោះការដែលហ្វីលីពីនបានគាំទ្រវៀតណាម ក្នុងដំណើរកាចូលឈ្មោះក៏ដូចជាជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ជាពិសេស តែងតែបង្កលក្ខណៈងាយស្រួលដើម្បីបង្កើតសមាគមមិត្តភាពហ្វីលីពីន-វៀតណាមផងដែរ។ លោកស្រីប្រធាន VUFO បានអះអាងថា កិច្ចការបរទេសប្រជាជនដើរតួនាទីសំខាន់ក្នុងការជំរុញនិងបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ T.V)

ក្នុងឱកាសនេះ លោកស្រីប្រធាន Nguyen Phuong Nga បានជម្រាបលោករដ្ឋមន្ត្រី Teodoro Lopez Locsin អំពីសកម្មភាពលេចធ្លោបំផុតរបស់សមាគមមិត្តភាពវៀតណាម - ហ្វីលីពីននិងសមាគមមិត្តភាពហ្វីលីពីន - វៀតណាមក្នុងការពង្រឹងមិត្តភាពនិងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ដែលរួមចំណែកជំរុញសាមគ្គីភាពរវាងប្រទេសទាំងពីរផងដែរ។

ប្រធានសមាគម VUFO លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ទៅលើព្រឹត្តិការណ៍សមាគមមិត្តភាពវៀតណាម - ហ្វីលីពីនបានទៅបំពេញទស្សនកិច្ច ការងារនៅប្រទេសហ្វីលីពីននិងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការជាមួយសមាគមមិត្តភាពហ្វីលីពីន - វៀតណាមកាលពីមិថុនាឆ្នាំ ២០១៩កន្លងមក។

លោកស្រី Nguyen Phuong Nga អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ចំពោះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Lopez Locsin (រូបថតៈ T.V)

អញ្ជើញជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Lopez Locsin បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដ៏រាក់ទាក់រួសរាយរបស់ប្រធាន VUFO លោកស្រី Nguyen Phuong Nga និងបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរវៀតណាម - ហ្វីលីពីនមានទំនាក់ទំនងមិត្តភាពនិងភាពស្រដៀងគ្នាខាងវប្បធម៌ជាច្រើន។ នៅក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគនោះ ការធ្វើអាជីវកម្មជាច្រើនរបស់ប្រទេសទាំងពីរដែលមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ បានរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគី។

លោករដ្ឋមន្រ្តី Teodoro Lopez Locsin បានអះអាងថា រដ្ឋាភិបាលហ្វីលីពីននឹងបន្តបង្កលក្ខណៈងាយស្រួលដល់សកម្មភាពជួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំងពីរផងដែរ៕

(យោងតាម vietnamplus.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម vietnamplus.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ