Trending now

វៀតណាម-កម្ពុជាពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ

08:48 | 10/01/2021

នាព្រឹកថ្ងៃទី៧ ខែមករា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) សហការជាមួយស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញបានរៀបចំជំនួបសំណេះ​សំណាលអបអរសាទរខួបលើកទី ៤២ នៃទិវាជ័យជំនះសង្រ្គាមការពារព្រំដែនភាគនិរតី និងរួមជាមួយប្រជាជនកម្ពុជាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩ / ៧ មករា ២០២១)។

លោក សុខ ដារ៉េត ជូនផ្កាដល់លោកឧត្តមសេនីយ៍ទោ Trieu Xuan Hoa អតីតមេបញ្ជាការយោធភូមិភាគទី៧ និងលោកTruong Minh Nhut ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុងហូជីមិញ


នៅក្នុងជំនួប លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល អតីតអ្នកជំនាញនិងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលជួយប្រជាជនកម្ពុជាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍។

យោងតាមលោក សុខ ដារ៉េត បានឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា និងវៀតណាមតែងតែរួមដំណើរ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាក្នុងតំបន់ និងលើពិភពលោក និងសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ទោះបីរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ ក៏ដោយក៏ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាមនៅតែទទួលបានសមិទ្ធិផលជាច្រើន។

លោក សុខ ដារ៉េត ជូនផ្កាដល់លោកឧត្តមសេនីយ៍ទោ Trieu Xuan Hoa អតីតមេបញ្ជាការយោធភូមិភាគទី៧ និងលោកTruong Minh Nhut ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុងហូជីមិញ


ក្នុងឱកាសនេះ លោក សុខ ដារ៉េត ក៏បានថ្លែងអំណរគុណចំពោះស្ថាប័ន មន្ទីនានារបស់ទីក្រុងហូជីមិញ និងសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញដែលបានជួយស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញបំពេញល្អនូវភារកិច្ចរបស់ខ្លួន ដែលរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកមានបំណងចង់ជម្រុញថែមទៀតនូវការផ្សព្វផ្សាយនិងការអប់រំឲ្យជំនាន់វ័យក្មេងនៃប្រទេសទាំងពីរដើម្បីចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោក Truong Minh Nhut ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ជំនួបសំណេះសំណាលនេះក៏ជាឱកាសរំលឹកឡើងវិញនូវការលះបង់យ៉ាងធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈរបស់ប្រជាជនកម្ពុជាដែលបានជួយគាំទ្រកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមនៅពេលបំពេញកាតព្វកិច្ចអន្តរជាតិនៅទឹកដីកម្ពុជា។ ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបាននិងកំពុងពង្រឹងនិងពង្រីកលើគ្រប់វិស័យដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់