Trending now

វិស័យកៅស៊ូ វៀតណាមបង្កើតការងារសម្រាប់កម្មករកម្ពុជាជាង ១៥០០០ នាក់

16:30 | 03/07/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាមការវាយតម្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា សកម្មភាពក្រុមហ៊ុនសាជីវកម្មឧស្សាហកម្ម កៅស៊ូវៀតណាម (VRG) នៅកម្ពុជានាពេលកន្លងមក បានរួមចំណែកជាវិជ្ជមានក្នុងការបង្កើតការងារនិងកែលម្អេជីវភាពសម្រាប់ប្រជាជនកម្ពុជា។

រដ្ឋមន្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា លោក​ វេង សាខុន បានទទួលជួបគណៈប្រតិភូ VRG ដែលកំពុងបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ។

នាថ្ងៃទី ២ ខែកក្កដា រដ្ឋមន្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា លោក​ វេង សាខុន បានទទួលជួបគណៈប្រតិភូ VRG ដែលកំពុងបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ។

ក្នុងជំនួបនេះ លោក វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយប្រសិទ្ធភាពរបស់ក្រុមហ៊ុនជាសមាជិករបស់ VRG​។ ក្រៅពីការ ការដាំនិងការកែថ្នៃបានអនុវត្តត្រឹមត្រូវតាមផែនការ VRG ក៏បានរួមចំណែកជាវិជ្ជមានក្នុងការបង្កើតការងារសម្រាប់កម្មករកម្ពុជា។​ ទន្ទឹមនឹងនេះដែរ អង្គភាពរបស់ក្រុមហ៊ុនសាជីវកម្ម VRG បានបញ្ចប់ការទទួលបន្ទុកបង់ពន្ធ​ដែលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

ក្រោយរយៈពេល១២ឆ្នាំធ្វើការវិនិយោគនៅកម្ពុជាមក ក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មកៅស៊ូ វៀតណាមបានបង្កើតមូលដ្ឋានដាំដុះថែទាំនិងកែច្នៃជ័រកៅស៊ូនៅខេត្ត​ ៧ ដោយមានតម្លៃវិនិយោគសរុបជាង ៧៥០​ លានដូល្លារ ដាំកៅស៊ូជិក​៩០០០០ហិចតា​ និងបង្កើតការងារសម្រាប់កម្មករជាង ១៥០០០​ នាក់។

ក្រៅពីសកម្មភាពផលិតកម្មនិងអាជិវកម្ម VRG ក៏បានរួមចំណែកក្នុងការផ្លាស់ប្តូរស្ថានភាពរបស់ជនបទនៃប្រទេសកម្ពុជា ដែលក្នុងនេះកសាងនិងធ្វើឲ្យល្អឡើង ១០០០ គីឡូម៉ែត្រផ្លូវអន្តរភូមិ និងប្រព័ន្ធអគ្គីសនី សាលារៀន ផ្ទះរស់នៅ សំណងសាសនាសម្រាប់កម្មករ។

អញ្ជើញថ្លែងនៅទីនេះ ប្រធានក្រុមប្រឹក្សាភិបាល VRG លោក​ Tran Ngoc Thuan បានសម្តែងអំណរគុណចំពោះរាជរដ្ឋភិបាលកម្ពុជាអំពី​ការយកចិត្តទុកដាក់ គាំទ្រសម្រាប់សកម្មភាពផលិតកម្ម អជីវកម្មរបស់ក្រុមហ៊ុនសាជីវកម្ម ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនសាជីវកម្ម VRG បានប្តេជ្ញាពីអនុវត្តយ៉ាងល្អកាតព្វកិច្ចនៃសហគ្រាសសម្រាប់រដ្ឋ លើកកម្ពស់ជិវិតរបស់កម្មករ រួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងសន្តិសុខសង្គមរបស់កម្ពុជា៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់