Trending now

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក៖ ពិភពលោកទាំងមូលដឹងថាប្រទេសវៀតណាមគឺជាប្រទេសដ៏អស្ចារ្យមួយ

11:16 | 02/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម Daniel Kritenbrink បានសង្កត់ធ្ងន់ថា “ សារព័ត៌មានអន្តរជាតិក៏ដូចជាសហរដ្ឋអាមេរិកទទួលស្គាល់ វៀតណាមជាប្រទេសមួយដែលទទួលបានជោគជ័យបំផុតក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ។

លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Noi បានអញ្ជើញធ្វើ​ជាអធិបតី​ក្នុងពិធីប្រគល់សម្ភារៈ បរិក្ខាពេទ្យដល់ទីក្រុង New York (សហរដ្ឋអាមេរិក) ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីចែករំលែក​ការលំបាក​ជាមួយបណ្តាប្រទេសនិងតំបន់អន្តរជាតិដែលរងផល ប៉ះពាល់ដោយរោគរាតត្បាត Covid-19 នៅថ្ងៃទី ១ ខែមិថុនា លោកប្រធានគណៈកម្មាធិការ​ប្រជាជន​​ទីក្រុង Ha Noi បានអញ្ជើញ​ធ្វើជាអធិបតី​ក្នុងពិធីប្រគល់​សម្ភារៈ​បរិក្ខាពេទ្យ​ដល់ទីក្រុង New York (សហរដ្ឋអាមេរិក) ដើម្បីជួយគាំទ្រ​សហរដ្ឋអាមេរិក​បង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ លោកឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ Daniel Kritenbrink លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Le Hoai Trung; លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga លោកស្រី​ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង Ha Noi ​Nguyen Lan Huong។

ថ្លែងក្នុងពិធីនេះ​ លោកប្រធានគណៈកម្មាធិការប្រជាជនក្រុង Ha Noi Nguyen Duc Chung បាននិយាយថា ដោយផ្អែកលើភាពជាដៃគូគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម - សហរដ្ឋអាមេរិក; បង្ហាញពីសាមគ្គីភាពនិងទំនួលខុសត្រូវចំពោះមិត្តភក្តិអន្តរជាតិ ក្នុងការ​ប្រឈមមុខនឹងបញ្ហាសកល ក្នុង​ស្មារតីសាមគ្គីភាព​ គាំទ្រគ្នាទៅវិញទៅមក​ក្នុងគ្រាលំបា កទីក្រុង Ha Noi មានបំណងចង់ចែក​រំលែ​ក​ផ្នែកមួយ​ ដើម្បីគាំទ្រដល់រដ្ឋាភិបាលនិងប្រជាជននៃទីក្រុង New York ក្នុងនោះមានៈ​ម៉ាស់ក្រណាត់ចំនួន ១០ ម៉ឺននិងម៉ាស់ពេទ្យចំនួន ៥ ម៉ឺន។

ម៉ាស់ទាំងនោះត្រូវបានផលិតដោយអាជីវកម្មវៀតណាមដែលទទួលបានស្តង់​ដារគុណភាពដែ​ល​កំណត់ដោយក្រសួងសុខាភិបាល​វៀតណាម​​​និងមាន​លិខិតបញ្ជាក់ CE ស្របតាមស្តង់ដារសហភាពអឺរ៉ុប។

ទទួលបានអំណោយនេះ លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បាន​ថ្លែងអំណរគុណជាពិសេសដល់លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុង​ Ha Noi ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ហើយបាន​ប្រសាសន៍​ថា“ ដូចសុភាសិត​វៀតណាម​និយាយថា “មិត្តនៅពេលចាំបាច់ត្រូវការមិត្តភក្តិពិតប្រាកដបំផុត” ព្រឹត្តិការណ៍​ថ្ងៃនេះគឺជាសក្ខីភាពច្បាស់បំផុតនៃទំនាក់​ទំនងរវាងប្រទេសទាំងពីរ "។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមបានកោតសរសើរនិង​អបអរសាទរចំពោះរដ្ឋាភិបាលវៀតណាម និងទី​ក្រុង​​ Ha Noi បានចាត់វិធានការត្រឹមត្រូវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

“សារព័ត៌មានអន្តរជាតិក៏ដូចជាទីភ្នាក់ងារសារព័ត៌មានអាមេរិកក៏ទទួលស្គាល់ថា វៀតណាមជាប្រទេសមួយដែល​ទទួលបានជោគជ័យ​​បំផុត ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ។ ហើយខ្ញុំរីករាយ​ដែល​ពិភពលោក​ដឹងថា ប្រទេស​វៀតណាមគឺជាប្រទេស​ដ៏អស្ចារ្យមួយ​ដែលមានប្រជាជន​​ខិតខំធ្វើការ។ ម៉្យាងទៀត ប្រការ​អស្ចារ្យទាំងនោះ​បាននាំ​យើងឱ្យ​មាន​ព្រឹត្តិការណ៍​នេះ” ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម និយាយឲ្យដឹងថា

លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink សូមថ្លែងអំណរគុណដល់ទីក្រុង Ha Noi និងបាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងជំងឺនេះ ហើយទីក្រុង New York គឺជាកន្លែងមួយដែលត្រូវបានរងគ្រោះខ្លាំង។

“ខ្ញុំជឿជាក់ថាម៉ាស់និងអំណោយរបស់វៀតណាមថ្ងៃនេះនឹងជួយក្រុមឆ្លើយតបជំងឺ New York ឱ្យមានសុវត្ថិភាពនិងឆាប់គ្រប់គ្រងជំងឺនេះ។ សហរដ្ឋអាមេរិកនឹងគ្រប់គ្រងជំងឺនេះ។ ទន្ទឹមនឹងនេះ ឆ្នាំ២០២០ គឺជា​ខួបលើក​ទី ២៥ នៃទំនាក់ទំនងការទូតរវាងប្រទេស​ទាំងពីរ ព្រឹត្តិកាណ៍​នាថ្ងៃនេះ​ដែលបានបង្ហាញនូវភាពជាដៃគូយ៉ាងរឹងមាំរវាង​វៀតណាមនិងសហរដ្ឋអាមេរិកផងដែរ។” ឯកអគ្គរដ្ឋទូត Daniel Kritenbrink បានសង្កត់ធ្ងន់ថា./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់