Trending now

លោកឯកអគ្គរដ្ឋទូត Vu Quang Minh អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងត្រៀមមកបំពេញការសិក្សានៅវៀតណាម

12:34 | 19/09/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅក្នុងពិធីជួបសំណេះសំណាលនេះ មតិយោបល់និងសំណូមពដោយតំណាងនិស្សិតកម្ពុជាលើកឡើងនោះ កឺត្រូវបានទទួលផងដែរ។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh។ (ប្រភព៖ VOV)

នាថ្ងៃទី ១៨ ខែកញ្ញា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងត្រៀមទៅសិក្សានៅប្រទេសវៀតណាមសម្រាប់ឆ្នាំសិក្សា ២០១៩។ ពិធីនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសកក់ក្តៅនិងស្និទ្ធស្នាលនៅស្ថានទូតវៀតណាមប្រចាំរាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសាកសួរអំពីសភាពការណ៍និងសម្តែងនូវជំនឿជឿជាក់ថានិស្សិតកម្ពុជានឹងបំពេញភារកិច្ចសិក្សាប្រកបដោយជោគជ័យនៅប្រទេសវៀតណាមជាពុំខាន។

ចែករំលែកជាមួយនិស្សិតកម្ពុជា លោក សំ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាអតីតនិស្សិតកម្ពុជានៅវៀតណាមបានបញ្ជាក់ពីគុណភាពនៃកម្មវិធីសិក្សានៅប្រទេសវៀតណាម។ លោកក៏បានបញ្ជាក់ផងដែរថាប្រទេស វៀតណាមបានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងធនធានមនុស្សសម្រាប់កម្ពុជា ហើយនេះក៏ជាសក្ខីភាពនៃទំនាក់ទំនងអ្នកជិតខាងរវាងកម្ពុជានិងវៀតណាមផងដែរ។

លោក សំ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាអតីតនិស្សិតកម្ពុជានៅវៀតណាម។ (ប្រភព៖ VOV)

នៅក្នុងជំនួបនេះផងដែរ គំនិតយោបល់ សំណូមពរ និងបំណងប្រាថ្នារបស់តំណាងនៃនិស្សិតកម្ពុជាក៏ត្រូវបានទទួលដោយឯកអគ្គរដ្ឋទូតផងដែរ។ ក្នុងនាមស្ថានទូត លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានទទួលស្គាល់ការចែករំលែកនិងសេចក្តីប្រាថ្នារបស់និស្សិតកម្ពុជា ហើយបានសន្យាថា គាំទ្រនិស្សិតកម្ពុជាដែលមានលក្ខខណ្ឌសិក្សាល្អបំផុត ដើម្បីនាំយកចំនេះដឹងមកកសាងប្រទេសជាតិ ដែលរួមចំណែកលើកកម្ពស់នូវទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា។

សូមគូសបញ្ជាក់ថា តាមផែនការសហប្រតិបត្តិការក្នុងឆ្នាំ ២០១៩ វៀតណាមនឹងផ្តល់អាហារូបករណ៍ ១២០ កន្លែងដល់និស្សិតកម្ពុជា។ ភាគីកម្ពុជាផ្តល់អាហារូបករណ៍ចំនួន ៣៥ កន្លែងសម្រាប់និស្សិតវៀតណាម។ បច្ចុប្បន្នចំនួននិស្សិតអន្តរជាតិកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាមមានប្រមាណ ៤០០០ នាក់ស្មើនឹងមួយភាគប្រាំនៃនិស្សិតបរទេសដែលកំពុងសិក្សានៅប្រទេសវៀតណាម៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន