Trending now

លោកស្រីប្រធាន VUFO Nguyen Phuong Nga ៖ អាវផាយរបស់វៀតណាមសក្តិសមជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

15:51 | 03/03/2021 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ៣ ខែមិនា នៅរដ្ឋធានី Ha Noi សារមន្ទីនារីវៀតណាមបានរៀបចំពិធីទទួលរូបភាព ឯកសារនិងវត្ថុអនុស្សាវរីយ៍ ក្រោមប្រធានបទ“ការចងចាំនិងបេតិកភណ្ឌ” របស់បុគ្គលចំនួន ២៣ នាក់ដែលជាអ្នកការទូត អ្នកថតរូប វេជ្ជបណ្ឌិត អ្នករចនាម៉ូតអាវផាយ ។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga (អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេស) ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានអញ្ជើញចូលរួមនិងប្រគល់វត្ថុតាង និងថ្លែងនៅក្នុងព្រឹត្តិការណ៍នោះ។

ពិធី“ការចងចាំនិងបេតិកភណ្ឌ” គឺជាព្រឹត្តិការណ៍មួយនៅក្នុងចំណោមបណ្តាសកម្មភាពលើកកម្ពស់តំលៃនៃអាវផាយរបស់ជនជាតិវៀតណាម និងអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី ១៣​ របស់បក្ស ខួបលើកទី ១១១ នៃទិវាសិទ្ធិនារីអន្តរជាតិ (៨ មីនា ១៩១០ - ៨ មីនា ២០២១) និងបានឆ្លើយតបយ៉ាងសកម្មព្រឹត្តិការណ៍ "សប្តាហ៍អាវផាយ" ។

នៅក្នុងពិធីនោះ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានប្រគល់សារមន្ទីរនារីវៀតណាមនូវអាវផាយចំនួន ២ ឈុត ដែលលោកស្រីធ្លាប់បានពាក់ក្នុងពិធីតែងតាំងជាឯកអគ្គរដ្ឋទូត តំណាងអចិន្ត្រៃយ៍របស់ប្រទេសវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ និងក្នុងពិធីជូនសារតាំងរបស់លោកប្រធានរដ្ឋវៀតណាមដល់លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ Ban Ki-moon ឆ្នាំ ២០១៤ ។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga (កណ្ដាល) ប្រគល់វត្ថុអនុស្សាវរីយ៍ដល់សារមន្ទីរនារីវៀតណាម។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានចែករំលែក​ថា“ ខ្ញុំមានមោទនភាពណាស់ដែលបានពាក់អាវផាយនិងអញ្ជើញចូលរួមក្នុងវេទិកាអន្ដរជាតិ មកទស្សនាប្រទេសដទៃទៀត អញ្ជើញចូលរួមព្រឹត្តិការណ៍ការទូត…ខ្ញុំដឹងយ៉ាងច្បាស់អំពីការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងការប្រព្រឹត្ដ ដើម្បីឱ្យសក្ដិសមនឹងតម្លៃប្រពៃណីនិងប្រវត្តិសាស្ត្ររបស់ប្រទេស។ ពាក់អាវផាយគឺជាការនាំមកនូវរូបភាពល្អបំផុតរបស់ប្រទេសជាតិដល់ពិភពលោក។ ដោយមានបេសកកម្មការទូត ខ្ញុំនិងសហការិនីរបស់ខ្ញុំមិនត្រឹមតែការពារនូវផលប្រយោជន៍ល្អបំផុតរបស់ប្រទេសប៉ុណ្ណោះទេ យើងខ្ញុំក៏ត្រូវចូលរួមចំណែក​ក្នុងការលើកកម្ពស់តម្លៃនិងភាពស្រស់ស្អាតរបស់ប្រទេសជាតិនិងមនុស្សជាតិ ផងដែរ។ មិត្តភក្តិអន្តរជាតិតែងតែកោតសរសើរចំពោះអាវផាយវៀតណាមដែលមានលក្ខណៈគួរសមគួរឱ្យទាក់ទាញ គ្រាន់តែលើកកម្ពស់សម្រស់ស្ត្រី ភាពប្រណីតឆើតឆាយនិងសុភាពរាបសារ។ មិត្តភក្តិអន្តរជាតិជាច្រើននាក់បានសួរខ្ញុំអំពីភាពខុសគ្នានៃក្រណាត់ដែលកាត់ដេរអាវផាយរបស់ជនជាតិវៀតណាម ប្រភពដើមរបស់អាវផាយ ភាពខុសគ្នារវាងអាវផាយប្រពៃណីនិងអាវផាយទំនើប”។

“អាវផាយរបស់វៀតណាមសមនឹងទទួលបានជាបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ពីព្រោះអាវផាយ តភ្ជាប់យ៉ាងជិតស្និទ្ធនឹងប្រវត្តិសាស្រ្តនិងដំណើការអភិវឌ្ឍប្រទេសជាមួយស្ត្រីវៀតណាម។ ទន្ទឹមនឹងនេះ អាវផាយក៏ជាតំណាងលេចធ្លោនៃអត្តសញ្ញាណជនជាតិវៀតណាម ដូច្នេះខ្ញុំជឿជាក់ថា អាវផាយនឹងបន្តទទួលបានចំណង់ចំណូលចិត្តពីនារីវៀតណាម។ យើងនឹងធ្វើឲ្យអាវផាយវៀតណាមកាន់តែស្រស់ស្អាត កាន់តែមានប្រជាប្រិយភាព នៅលើពិភពលោក ក្នុងសហគមន៍ជនជាតិវៀតណាមនៅបរទេសនិងជុំវិញពិភពលោក "។ លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់។

នៅក្នុងពិធីនេះ សារមន្ទីរនារូវៀតណាមក៏បានទទួលបានអាវផាយចំនួន ២០ ពីអ្នករចនាម៉ូតចំនួន ២០ នាក់ ក្នុងកម្រងអាវផាយចំនួនជាង ១០០០ ដែលបានបង្ហាញរចនាម៉ូត នៅក្នុងកម្មវិធី“ អាវផាយ - បេតិកភណ្ឌវប្បធម៌វៀតណាម” នៅ Van Mieu Quoc Tu Giam ដែលរៀបចំឡើងដោយសម្ព័ន្ធសមាគមន៍នារីវៀតណាម សម្របសម្រួលជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍នៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២០ ។

ក្រៅពីនេះមានសៀវភៅទិនានុលេខចំនួន ៣ ក្បាល របស់លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Phuong អតីតអនុប្រធាននៃមុខវិជ្ជាកុមារនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Ha Noi សរសេរអំសម័យកាលជាកូនសិស្សនៃវិទ្យាល័យ សម័យកាលជានិស្សិតនិងពេលដែលលោកស្រីធ្វើការនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Ha Noi ពីឆ្នាំ ១៩៦០ - ឆ្នាំ ១៩៧៦។ លោកស្រីបានរក្សាទុកទិនានុលេខទាំងនេះរហូតដល់ពេលនេះដើម្បីចងចាំអនុស្សាវរីយ៍និងឧត្តមគតិរបស់យុវវ័យ។

សារមន្ទីរនារីវៀតណាមក៏ទទួលបានរូបថតចំនួន ៣៥៨ សន្លឹក របស់អ្នកកាសែត - អ្នកថតរូប Dinh Quang Thanh (អតីតអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម) ក្រោមប្រធានបទ ដូចជា៖ ស្ត្រី; វប្បធម៌ភាពខាងវិញ្ញាណ; ភូមិសាស្ត្រទេស រមណីយដ្ឋាននៃប្រទេសជាតិ...

បណ្តាសកម្មភាព ដែលអបអរសាទរខួបលើកទី ១១១ នៃទិវានារីអន្តរជាតិ (៨ មីនា ២០១០ - ៨ មីនា ២០២១) សម្ព័ន្ធសមាគមន៍នារីវៀតណាមបានបំផុសព្រឹត្តិការណ៍“ សប្តាហ៍អាវផាយ” ឆ្នាំ ២០២១ លើកទឹកចិត្តស្ត្រីគ្រប់វ័យ ជាពិសេសសមាជិកនៃ សម្ព័ន្ធ​សមាគមន៍នារីវៀតណាម មន្ត្រីរដ្ឋ និងបុគ្គលិក ពាក់អាវអៅក្នុងសកម្មភាពប្រចាំថ្ងៃចាប់ពីថ្ងៃទី ១ - ៨ ខែមីនា ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់តំលៃនៃអាវផាយវៀតណាម./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម