Trending now

រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានអបអរសាទរវៀតណាមដែលបានទទួលជោគជ័យក្នុងការឆ្លើយតបជំងឺរាតត្បាតកូវីដ១៩

09:15 | 14/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរនិង គ្រូពេទ្យវៀតណាមដែលបានគាំទ្រនិងព្យាបាលពលរដ្ឋអង់គ្លេសដែលឆ្លងវីរុស Sars-Cov-2 ។ អង់គ្លេស បានរៀបចំណាត់ថ្នាក់នូវពលរដ្ឋវៀតណាមក្នុងបញ្ជីប្រទេសដែលចូលចក្រភពអង់គ្លេសដោយមិនចាំបាច់ដាក់នៅដាច់ដោយឡែកផងដែរ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (រូបថត៖ baoquocte)

នាថ្ងៃទី ១៣ ខែកក្កដានៅ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab។ ក្នុងកិច្ចសន្ទនានេះ លោក Pham Binh Minh បានចែករំលែកការខិតខំប្រឹងប្រែង និងគំនិតផ្តួច ផ្តើមនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដោយបញ្ជាក់ថាវៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយអង់គ្លេសក្នុងការខិតខំទាំងនេះ។

លោក ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការ បរទេសវៀតណាមក៏បានស្នើឱ្យភាគីទាំងពីរបន្តគាំទ្រគ្នាក្នុងការគាំពារប្រជាពលរដ្ឋដោយអះអាងថា វៀតណាមបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន អ្នកជំនាញ អ្នកគ្រប់គ្រង និងកម្មករដែល មានសមត្ថភាពខ្ពស់ពីបរទេស ក្នុងនោះរួមមានចក្រភពអង់គ្លេសដែលត្រូវបានចូលមកប្រទេសវៀតណាម ដើម្បីធ្វើការផងដែរ។ លើសពីនេះទៀត លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហ ប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមករវាងចក្រភពអង់គ្លេសនិងវៀតណាមលើវេទិកាពហុភាគី ក្នុងនាមជាប្រធានអាស៊ាន វៀតណាមគាំទ្រដៃគូខាងក្រៅ រួមមានចក្រភពអង់គ្លេស ពង្រឹងកិច្ចសហប្រតិ បត្តិការជាមួយអាស៊ាននិងស្វាគមន៍រាល់ការរួមចំណែកស្ថាបនារបស់ភាគីនានាដើម្បីសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនិងធានាច្បាប់អន្តរជាតិនៅក្នុងតំបន់និងពិភពលោកផងដែរ។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានថ្លែងថា អង់គ្លេសចាត់ទុក វៀតណាមជាដៃគូសំខាន់ក្នុងគោលនយោបាយការបរទេសនៅអាស៊ី-ប៉ាស៊ីហ្វិកនិងអាស៊ីអាគ្នេយ៍ ព្រមទាំងបង្ហាញពីបំណងចង់ធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស លើគ្រប់វិស័យ ក៏ដូចជាពង្រឹងកិច្ចព្រមព្រៀងទ្វេភាគីដើម្បីរក្សាសន្ទុះនៃទំនាក់ទំនងទ្វេភាគីនៅពេលដែល អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះដែរ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab ក៏បានអបអរសាទរចំពោះជោគជ័យរបស់វៀតណាម ក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងអរគុណចំពោះការលះបង់របស់អាជ្ញាធរ មានសមត្ថកិច្ចនិងក្រុមវេជ្ជបណ្ឌិតវៀតណាមដែលបានជួយព្យាបាលដល់ពលរដ្ឋ អង់គ្លេ ឆ្លងវីរុសនេះ។ លោករដ្ឋមន្រ្តី Dominic Raab ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការទទួលយកតួនាទីជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិផងដែរ។ លោកបានអះអាងទៀតថា អង់គ្លេសត្រៀមខ្លួនបន្តសហប្រតិបត្តិការនិងសម្រប សម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងក្របខ័ណ្ឌពហុភាគីនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងនៅវេទិកាអន្តរជាតិផ្សេងទៀត ដោយបញ្ជាក់ពីការគាំទ្ររបស់អង់គ្លេស ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពក៏ដូចជាការគោរពច្បាប់អន្តរជាតិរួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ខាងកើតឆ្នាំ១៩៨២ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ