Trending now

រដ្ឋមន្តីក្រសួងការបរទេសប្រេស៊ីល លោក Aloysio Nunes Ferreira អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

08:58 | 13/05/2018 (ដោយ ស្រីពេជ្រ)

យុគ្គសម័យ - ទទួលសេចក្តីអញ្ជើញរបស់ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Aloysio Nunes Ferreira អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ឧសភាឆ្នាំ២០១៨។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Aloysio Nunes Ferreira (រូបថតៈVGP/Hai Minh )

នៅក្នុងជំនួបពិភាក្សានាថ្ងៃទី១២ឧសភានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Aloysio Nunes Ferreira បានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ជាពិសេសគឺថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេស ជម្រុញឲ្យភាគីទាំងពីរ អនុវត្តប្រកបដោយប្រ សិទ្ធភាពនូវយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិទ្យាសាស្ត្របច្ចេក វិទ្យា។ ភាគីទាំងពីរក៏បានព្រមព្រៀង ដោយបង្ករលក្ខណៈងាយស្រួល ជម្រុញប្រជាជននិងសហគ្រាសនៃប្រទេសទាំងពីរ ជួបប្រាស្រ័យនិងទាក់ទងផ្ទាល់ជាមួយទីផ្សាររបស់គ្នាទៅវិញទៅមក ព្រមទាំងបង្កើតទំនាក់ទំនងពាណិជ្ជកម្មផ្ទាល់ផងដែរ។ ភាគីទាំងពីរបានអះអាង នឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាអង្គការអន្តរជាតិនិងវេទិកាពហុភាគីនានា។

ថ្នាក់ដឹកនាំទាំងពីររូបអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ (រូបថតៈ VGP/Hai Minh)

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក​ Aloysio Nunes Ferreira បានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតទាំងពីរនិងអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមនិងមូលនីធិ Alexander de Gusmão របស់ប្រេស៊ីលផងដែរ៕

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស