Trending now

មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 បានប្រារព្ធជាផ្លូវការ

11:21 | 12/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ១២ ខែឧសភា មហាពិធីបុណ្យវិសាខបូជាលើកទី ១៦ នៃអង្គការសហប្រជាជាតិ - Vesak 2019 ក្រោមមានប្រធានបទ "វិធីសាស្រ្តអភិក្រមលើព្រះពុទ្ធសាសនាសម្រាប់ភាពជាអ្នកដឹកនាំសកលនិងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមប្រកបដោយចីរភាព” បានប្រារព្ធជាផ្លូវការនៅសាលប្រជុំធំនៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា Tam Chuc ស្រុក Kim Bang ខេត្ត Ha Nam (ភាគខាងជើងវៀតណាម)។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធីប្រារព្ធ (រូបថតៈ chinhphu.vn)

ទិដ្ឋភាពនៃពិធីប្រារព្ធ Vesal 2019 (រូបថតៈ chinhphu.vn)

ពីណាក់ភ្ញៀវកិត្តយសអន្តរជាតិ មានវត្តមាន: ប្រធានាធិបតីនៃសាធារណៈរដ្ឋមីយ៉ាន់ម៉ា លោក Win Myint និងភរិយា; អនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា លោក Venkaiah Naidu; នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យនេប៉ាល់ លោក Khadga Prasad Sharma Oli និងភរិយា; ប្រធានព្រឹទ្ធសភា Bhutan លោក Tashi Dorji។

រូបថតៈ chinhphu.vn

អញ្ជើញថ្លែងទៅកាន់គណៈប្រតិភូជាតិនិងអន្តរជាតិ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិបានលើសពីពិធីបុណ្យវប្បធម៌សាសនាធម្មតា ដើម្បីលើកស្ទួយលក្ខណៈល្អប្រពៃនៃព្រះពុទ្ធសាសនានិងជាការផ្សព្វផ្សាយសាររបស់ព្រះពុទ្ធសក្យមុនីអំពីសន្តិភាព ភាពសុខដុមរម្យនា ភាពអត់ធ្មត់និងសប្បុរសធម៌ ដែលនៅរក្សាដដែលនូវតម្លៃរបស់ខ្លួន រហូតទៅដល់សព្វថ្ងៃនេះ។ នោះក៏ជាគ្រឹះសម្រាប់បង្កើតទំនាក់ទំនងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ ប្រជាពលរដ្ឋ សាសនានិងសម្ភារៈ ដើម្បីរួមចំណែកក្នុងការកសាងជីវភាពសម្បូររុងរឿង វិបុលភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពដើម្បីប្រយោជន៍ដល់មនុស្សជាតិ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ chinhphu.vn)

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃការប្រារព្ធមហាពិធីបុណ្យវិសាខបូជាលើកនេះគឺ “វិធីសាស្រ្តអភិក្រមលើពុទ្ធសាសនាសម្រាប់ភាពជាអ្នកដឹកនាំសកលលោកនិងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព” បានបង្ហាញពីទំនួលខុសត្រូវរបស់ព្រះពុទ្ធសាសនាជាមួយការពិតនិងអនាគតសង្គម ក៏ដូចជាសារពីមហាពិធីបុណ្យនេះគឺ យើងម្នាក់ៗ គឺជាអ្នកនាំសាររបស់ព្រះពុទ្ធ ហេតុដូច្នេះ ចូររួមជាមួយគ្នាចែករំលែកនូវសារស្តីពីសន្តិភាព, សាមគ្គីភាពនិងសេចក្តីស្រឡាញ់ទៅក្នុងស្ថានភាពរស់នៅជាក់ស្តែង ដើម្បីនាំមនុស្សឱ្យមានជីវិតសប្បាយរីករាយ ដែលបញ្ចេញពន្លឺនៃអត្ថន័យរបស់ Vesak ឲ្យរីកសុះសាយជំវិញពិភពលោក ជាពិសេសបង្កើតឋាននិព្វានក្នុងក្នុងតថៈភាពជាក់ស្តែង។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញអនុវត្តពិធីស្រង់ព្រះ (រូបថតៈ​ chinhphu.vn)

ជាមួយគោលនយោបាយសមាហរណកម្មអន្តរជាតិសកម្មនោះ វៀតណាមជាមិត្តនិងជាដៃគូរទុកចិត្តរបស់បណ្តាប្រទេសក្នុងសហគមន៍អន្តរជាតិ ពោលគឺវៀតណាមត្រៀមជាស្រេច បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស អង្គការអន្តរជាតិនិងប្រជាជននៅទូទាំងពិភពលោក ដោយស្មារតីសាមគ្គីភាព សន្តិភាពនិងមិត្តភាពសម្រាប់ភាពសុខដុមរមនារវាងប្រជាជននិងប្រជាជន ដែលរួមចំណែកដល់ការពង្រឹងតម្លៃវប្បធម៌ដ៏ស្រស់ស្អាតនៃមនុស្សជាតិទាំងអស់។ ក្នុងវិស័យវប្បធម៌ខាងវិញ្ញាណវៀតណាមគាំទ្រការអភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីជាតិ។ ក្នុងពេលជាមួយគ្នានេះស្រូបយកនិងទទួលបាននូវវប្បធម៌ពិភពលោកដ៏ល្អនិងរួមបញ្ចូលជាមួយវប្បធម៌ជឿនលឿននៅលើពិភពលោកផងដែរ។

នេះគឺជាព្រឹត្តិការណ៍នយោបាយនិងវប្បធម៌ដ៏សំខាន់មួយនៃអង្គការសហប្រជាជាតិដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយនេះជាលើកទី ៣ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះទទួលរៀបចំនូវមហាពិធីបុណ្យនេះ។ ចូលរួមក្នុងពិធី មានវត្តមានប្រតិភូផ្លូវការជិត ៣.០០០ នាក់ ក្នុងនោះប្រតិភូអន្តរជាតិមានចំនួន ១.៦៥០ នាក់ មកពី ១១២ ប្រទេសនិងតំបន់ដែនដី៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់