Trending now

មិត្តហ្វូនអមដំណើរជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសង្គមឌីជីថលនិងប្រព័ន្ធអប់រំឆ្លាតវៃ

19:19 | 28/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាពេលថ្មីៗនេះ នៅទីស្នាក់ការរបស់ក្រសួងអប់រំយុវជននិងកីឡាកម្ពុជា (MOEYS) ក្រសួងអប់រំយុវជននិងកីឡានិងក្រុមហ៊ុនមិត្តហ្វូនបានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តដំណោះស្រាយបច្ចេកវិទ្យា - ព័ត៌មានវិទ្យាសម្រាប់បណ្តាក្រសួងនិងសាលារៀនទូទាំងប្រទេសកម្ពុជាក្នុងដំណាក់កាល ២០២០-២០២៥ ។

លោក Hoang Quoc Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន និង លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។

គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងគ្រប់កម្រិតរវាងក្រសួងអប់រំ និងក្រុមហ៊ុនមិត្តហ្វូន និងជាពិសេសរវាងនាយកដ្ឋានអប់រំ ក្រោមក្រសួងជាមួយសាខាមិត្តហ្វូន២៥/២៥ខេត្តក្រុងទូទាំងប្រទេស។

ជាមួយនឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះ ក្រុមហ៊ុនមិត្តហ្វូនមានឱកាសដើម្បីទទួលបានសិស្សចំនួន ៣ លាននាក់និងសាលារៀនចំនួន ២០,០០០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់គោលដៅនៃការកសាងសង្គមឌីជីថល ជាពិសេសប្រព័ន្ធអប់រំឆ្លាតវៃក្រុមហ៊ុនមិត្តហ្វូន នឹងសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីអនុវត្តដំណោះស្រាយបច្ចេកវិទ្យាក្នុងវិស័យអប់រំរួមមាន៖

- ការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ (EMIS), ប្រព័ន្ធគ្រប់គ្រងព័ត៌មានសិស្ស (កម្រិតមត្តេយ្យបឋមសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យ), ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកសៀវភៅអេឡិចត្រូនិក ប្រព័ន្ធ e-Government, និងប្រព័ន្ធឌីជីថលផ្សេងៗទៀតក្នុងការដោះស្រាយនានាជាច្រើនទៀតផងដែរ។

- ការអនុវត្តវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានៅថ្នាក់ក្រសួង និងតាមបណ្តារាជធានី-ខេត្តនានា លើការប្រើប្រាស់ប្រព័ន្ធឌីជីថលបម្រើរដ្ឋបាលអប់រំ និងការសិក្សា។

- ផ្តល់ជូនការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃ រហូតដល់បំណាច់ឆ្នាំ២០២០ សម្រាប់សិស្សានុសិស្សទាំងអស់ ដែលបានចូលទៅកាន់គេហទំព័រ eLearning

រួមទាំងកម្មវិធី WiKi TV និងគេហទំព័រ eLearning របស់ក្រសួងអប់រំយុវជន និងកីឡា។ ដោយឡែកមិត្តហ្វូនក៏បានផ្តល់ការបញ្ចុះតម្លៃអ៊ីនធឺណិត៥០ភាគរយ សម្រាប់ការភ្ជាប់លើកដំបូងដល់គ្រូ និងអាណាព្យាបាលសិស្សទូទាំងប្រទេស ដែលបានភ្ជាប់អ៊ីនធឺណិតចាប់ពីខែមីនា ឆ្នាំ២០២០ បន្ទាប់ពីសាលាទាំងអស់ត្រូវបានបិទ ដោយសារតែវីរុសកូវីដ១៩។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានគូសបញ្ជាក់ថា សារៈសំខាន់នៃគម្រោងនេះ ដើម្បីការគាំទ្រការអប់រំបែបឌីជីថល និងរួមចំណែកក្នុងការកែលម្អគុណភាព និងការលើកកម្ពស់ចំណេះដឹង និងជំនាញបច្ចេកវិទ្យាព័ត៌មាន សម្រាប់សិស្សនិស្សិតនៅកម្ពុជា មួយវិញទៀតការសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងនេះ គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាននៅក្រសួងអប់រំយុវជន និងកីឡា និងសាលារៀនទាំងអស់របស់ខ្លួនផងដែរ។

លោក Hoang Quoc Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានគូសបញ្ជាក់ថា គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងគ្រប់កម្រិតរវាងក្រសួងអប់រំ និងក្រុមហ៊ុនមិត្តហ្វូន និងជាពិសេសរវាងនាយកដ្ឋានអប់រំ ក្រោមក្រសួងជាមួយសាខាមិត្តហ្វូន២៥/២៥ខេត្តក្រុងទូទាំងប្រទេស។

លោកបន្តថា គម្រោងមួយនេះគឺជាការចាប់ផ្តើមនៃការប្រើប្រាស់ចំណេះដឹង និងជំនាញព័ត៌មានវិទ្យារបស់ពួកគេ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅអនាគតនៃប្រទេសកម្ពុជា សិស្សានុសិស្សជិត១លាននាក់ និងគ្រូបង្រៀនរួមទាំងបុគ្គលិកអប់រំប្រមាណ១សែននាក់ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ហើយសន្យាថានឹងធ្វើឲ្យមានភាពលេចធ្លោយ៉ាងសំខាន់ ក្នុងចំណោមយុវជនទាំងអស់៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ