Trending now

មិត្តហ្វូន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងសាលារៀន

14:54 | 13/06/2020 (សរុបដោយ ហេង វុធ្ធី)

នាព្រឹកថ្ងៃសុក្រ ទី ១២ខែមិថុនា ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមជាមួយមន្ត្រីក្រោមឱវាទ រួមដំណើរជាមួយលោក ហ្វុង វ៉ាន់ គឿង អគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូនបានចុះទៅពិនិត្យសកម្មភាព និងការបណ្តុះបណ្តាលកម្មវិធីប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន ឬ School Information System នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព តាខ្មៅ ខេត្តកណ្តាល ។ នេះគឺជាជំហ៊ានដំបូងសម្រាប់មិត្តហ្វូនដើម្បីដាក់អនុវត្តប្រព័ន្ធគ្រប់គ្រងនេះសម្រាប់សាលារៀនជាង ៣០០០កន្លែងនៅទូទាំងប្រទេស ។

មិត្តហ្វូន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងសាលារៀន

ប្រព័ន្ធគ្រប់គ្រងសាលារៀនឬ SIS គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយលេចធ្លោរបស់ក្រុមហ៊ុនមិត្តហ្វូន សម្រាប់វិស័យអប់រំដែលត្រូវបានសាកល្បងនៅវិទ្យាល័យ ហ៊ុន សែនសេរីភាពតាខ្មៅ ហើយគ្រោងនឹងពង្រីកសម្រាប់សាលារៀនទាំងអស់នៅទូទាំងប្រទេស ។ នៅក្នុងកម្មវិធីនេះ អ្នកជំនាញមិត្តហ្វូន បានផ្តល់ការណែនាំ រួមនឹងសម្ភារបណ្តុះបណ្តាលអំពីប្រព័ន្ធនេះដល់គ្រូ និងសិស្សនៃវិទ្យាល័យ ។ វាបានបង្ហាញថា ប្រព័ន្ធ SIS ផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយសម្រាប់អ្នកប្រើប្រាស់ទាំងអស់រួមទាំងគ្រូបង្រៀន សិស្សនិងឪពុកម្តាយរបស់ពួកគេ ។

ប្រព័ន្ធនេះអនុញ្ញាតឱ្យគ្រូបង្រៀនពិនិត្យមើល និងបញ្ចូលវត្តមានរបស់សិស្ស ការសុំច្បាប់ និងសម្គាល់នៅក្នុងទម្រង់ អេឡិច ត្រូនិកផ្ទាល់ខ្លួនរបស់ពួកគេ គ្រប់គ្រងពេលវេលា វាយតម្លៃក្នុងការប្រលង គ្រប់គ្រងថ្នាក់រៀន មើល និងផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួន ហើយលើសពីនេះទៀតការផ្ញើនិងទទួលសារជាដំណឹងដល់សិស្សនិងឪពុកម្តាយរបស់ពួកគេ ។ នៅផ្នែកផ្សេងទៀត សិស្ស និងឪពុកម្តាយរបស់ពួកគេក៏អាចពិនិត្យមើលការចូលរួមកំណត់ពេលវេលា ព័ត៌មានលម្អិត ថ្លៃសេវា និងកាលបរិច្ឆេទប្រឡងជាដើម ។ ពួកគេអាចមើលប្រវត្តិរូបកូនៗ របស់ពួកគេគ្រប់ពេលវេលា ទទួលបានការជូនដំណឹងពីគ្រូ ហើយក៏អាចស្នើរតម្រូវការទៅសាលារៀនផងដែរ ។ រាល់សកម្មភាពទាំងអស់នឹងត្រូវបានអនុវត្តតាមអ៊ិនធឺណិតដោយស្មាតហ្វូន ឬកុំព្យូទ័របានយ៉ាង ងាយស្រួលបំផុត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖ «ខ្ញុំបាទពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ដែលបានពាំនាំប្រព័ន្ធគ្រប់គ្រងសាលារៀននេះមកកាន់ប្រទេសកម្ពុជា ។ វានឹងធ្វើបំលាស់ប្តូរបរិបថធ្វើការរបស់គ្រូបង្រៀន និងការសិក្សាររបស់សិស្សជាខ្លាំង» ។ «លើសពីនេះមិត្តហ្វូន បានជួយទៅលើវិស័យអប់រំជាច្រើន ដូចជាការភ្ជាប់អ៊ីនធឺណិតទៅកាន់សាលារៀនជាង ៣ពាន់កន្លែងទូទាំងប្រទេស និងការដំឡើងប្រព័ន្ធវីដេអូខនហ្វ្រេនសម្រាប់ក្រសួងអប់រំ និងមន្ទីរអប់រំទូទាំងខេត្តក្រុងសម្រាប់ការភ្ជាប់ទំនាក់ទំនងកំឡុងពេលជំងឺកូវីដ ១៩ វាយលុក» ។ លោកណ្ឌិតបន្ថែម ។

ទិដ្ឋភាពនៃជំនួបការងារ

អ្នកគ្រូ លី សុខហេង ជាគ្រូបង្រៀនមុខវិទ្យាកុំព្យូទ័រនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព តាខ្មៅ ខេត្តកណ្តាលបានបញ្ចេញចំណាប់អារម្មណ៍ថា៖ «ប្រព័ន្ធគ្រប់គ្រងសាលារៀននេះបានផ្លាស់ប្តូរទំលាប់នៃការធ្វើការរបស់ពួកយើងទាំងស្រុង ។ ការបញ្ចូលទិន្នន័យរបស់សិស្ស និងការគ្រប់គ្រងសិស្សកាន់តែមានភាពងាយស្រួលមិនថាវត្តមាន អវត្តមាន ពិនិត្យកាលវិភាគ ការដាក់ពិន្ទុតាមរយៈការប្រលង ។ល។ ហើយអាណាព្យាបាលក៏អាចតាមដានការសិក្សារបស់កូនៗរបស់ពួកគេតាមរយៈសារជូនដំណឹងទៅលើទូរស័ព្ទដៃផងដែរ» ។

លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូនបានថ្លែងថា៖ «នៅមិត្តហ្វូន យើងមិនត្រឹមតែធ្វើអាជីវកម្មប៉ុណ្ណោះទេ តែយើងមកដើម្បីចូលរួមជាមួយសកម្មភាពទំនួលខុសត្រូវសង្គមផងដែរ ។ ដូច្នេះយើងតែងតែចូលរួមជាមួយក្រសួងអប់រំ ជាពិសេសកំលុងពេលដែលជំងឺកូវីដ ១៩ កំពុងរាតត្បាត ។ មិត្តហ្វូន មានមោទនភាពដែលក្រសួងអប់រំបានជ្រើសរើសជាដៃគូនៅក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀននេះនៅវិទ្យាល័យហ៊ុនសែនសេរីភាព តាខ្មៅ និងនៅសាលារៀនផ្សេងៗទៀតក្នុងប្រទេសកម្ពុជា» ។ «សាលារៀនសរុប 3000កន្លែងនឹងទទួលបានការតម្លើងប្រព័ន្ធគ្រប់គ្រងនេះ ហើយយើងជឿជាក់ថា វិស័យអប់រំនៅកម្ពុជានឹងកាន់តែមានភាពប្រសើរឡើង និងជឿនលឿនតាមទស្សនៈវិស័យរបស់ក្រសួងអប់រំ ។ លើសពីនេះ ដោយសារយើងខ្លាំងទៅលើបច្ចេកវិទ្យាដូច្នេះយើងសង្ឃឹមថា ឆាប់ៗយើងនឹងពាំនាំនូវមាតិកាឌីជីថលសំខាន់ៗសម្រាប់វិស័យអប់រំដែលមានដូចជា eBook ជាដើម ដើម្បីសម្រួលដល់បណ្ណាល័យឌីជីថលផងដែរ» ។ លោកបន្ថែម ។

មិត្តហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាដែលតែងពាំនាំនូវបច្ចេក វិទ្យាថ្មីៗមកបម្រើវិស័យឯកជន និងរដ្ឋជាច្រើនជាពិសេសនៅក្នុងវិស័យអប់រំ ។ ជាមួយ នឹងទស្សនៈវិស័យ «អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់» មិត្តហ្វូន នឹងនៅតែបន្តអភិវឌ្ឈន៍នូវផលិតផលថ្មីៗរបស់ខ្លួនឥតឈប់ឈរដើម្បីប្រជាជនកម្ពុជា និងប្រទេស កម្ពុជាឲ្យកាន់តែមានភាពទាន់សម័យនៅក្នុងយុគសម័យឌីជីថលនេះ ។

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: kohsantepheapdaily.com.kh និង metfone.com.kh)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់