Trending now

ព្រះសង្ឃពុទ្ធសាសនាខ្មែរ បន្តបង្រៀនភាសាខ្មែរលើទឹកដីភាគខាងត្បូងវៀតណាម

16:44 | 03/07/2019 (ប្រភព៖ postkhmer)

រៀងរាល់រដូវប្រាំង ព្រះសង្ឃព្រះពុទ្ធសាសនាមកពីអារាមខ្មែរក្នុងខេត្ដភាគខាងត្បូង កៀងយ៉ាង (អតីតខេត្តក្រមួនស) បានបង្កើតថ្នាក់រៀនសំណេរភាសាខ្មែរដល់កុមាររៀនថ្នាក់ទី ១ ដល់ទី ៧។

ព្រះសង្ឃ Danh Diep កែ​កិច្ចការ​សរសេរ​របស់​សិស្ស​នៅ​អារាម Ta Bet ក្នុង​ខេត្ត​កៀងយ៉ាង​។ រូបថត VNA/VNS

សកម្មភាព​បង្រៀន​ភាសា​ខ្មែរ​នេះ​បាន​ជួយ​ដល់​កិច្ចការ​អភិរក្ស​អក្សរសាស្ដ្រ​ដូនតា​ប្រចាំ​តំបន់​។នៅក្នុង​ខេត្ដ​នេះ​មាន​ប្រជាជន​ជិត ១,៧ ​លាន​នាក់​ដែល​មកពី​ជនជាតិ​ដើម​ចំនួន ៣ ​ប្រភេទ​គឺ​ក្រុម​ជនជាតិ​គីញ​មាន​ចំនួន​ជាង ៨៥ ​ភាគរយ ខ្មែរ​ជាង ១២ ​ភាគរយ និង​ចិន ជាង ១,៧ ភាគរយ និង​ជនជាតិ​ដទៃ ០,០៦ ភាគរយ​។ ពួកគេ​រស់នៅ​លាយឡំ​គ្នា​ក្នុង​តំបន់​លំនៅឋាន​។

ចាប់​តាំងពី​ឆ្នាំ ​២០០៥ មនុស្ស​ជាង ១៧០០០ ​នាក់​ទាំង​ប្រុស ទាំង​ស្រី​ត្រូវ​បាន​បង្រៀន​ភាសា​ខ្មែរ​នៅ​តាម​ថ្នាក់រៀន​ទាំងនេះ ដោយ​មាន​ការបង្ហាត់បង្ហាញ​ពី​ព្រះសង្ឃ​អំពី​របៀប​សរសេរ​អក្សរ ការប្រកប ឃ្លាឃ្លោង និង​វេយ្យាករណ៍​ជាតិ​កំណើត​ដើម​។ អារាម​ព្រះពុទ្ធសាសនា​ខ្មែរ​នៅ​ភាគ​ខាង​ត្បូង​ចំនួន ៧៦ ​វត្ដ​ដែល​មាន​ព្រះសង្ឃ​ចំនួន​ជាង ៩០០ ​អង្គ​។ ប្រជាជន​ប្រមាណ ២១ ​ម៉ឺន​នាក់​បាន​ប្រណិប័តន៍​ព្រះពុទ្ធសាសនា​ក្នុង​ខេត្ដ​មួយ​នេះ ឬ​ជាង ១២ ​ភាគរយ​ចំពោះ​ប្រជាជន​សរុប​។ ចំនួន​នេះ​ជិត​ស្មើ ៤៣ ​ភាគរយ​នៃ​អ្នក​ប្រណិប័តន៍​សាសនា​ទាំងអស់​ក្នុង​ខេត្ដ​។

អារាម​ចំនួន ៤ ក្នុង​ខេត្ដ​កៀងយ៉ាង ត្រូវ​បាន​ទទួល​ស្គាល់​ជា​បុរាណ​ស្ថានជាតិ ខណៈ​អារាម​ ២ ​ផ្សេង​ទៀត​ស្ថិតក្នុង​ទីឋាន​បុរាណ​ថ្នាក់​ខេត្ដ​។ អារាម​ពុទ្ធសាសនា​ខ្មែរ​មួយ​ចំនួន​នៅ​បន្ត​ថែរក្សា​ប្រពៃណី​ធ្វើ​ទូកង រៀបចំ​ការប្រណាំង​ទូកង​ប្រពៃណី​ខ្មែរ​ជា​រៀងរាល់​ឆ្នាំ និង​បង្រៀន​ប្រជាជន​ឲ្យ​លេង​ឧបករណ៍​ភ្លេងបុរាណ​ក្នុង​បំណង​អភិរក្ស​ប្រពៃណី​បុរាណ​ខ្មែរ​ពី​បរម​បុរាណ​៕


(ប្រភព៖ postkhmer)

(ប្រភព៖ postkhmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស