Trending now

ពិធីសម្ពោធទីស្នាក់ការសមាគមខ្មែរ - វៀតណាម នៅខេត្តកោះកុង

17:46 | 19/12/2020 (បកប្រែដោយឌីណា)

យុគសម័យ -នៅថ្ងៃទី ១៨ ខែធ្នូ សមាគមខ្មែរ - វៀតណាមនៃខេត្តកោះកុង បានរៀបចំពិធីសម្ពោធទីស្នាក់ការ សាខាខេកោះកុង។ ក្នុងឱកាសនេះដែរ ថ្នាក់រៀនភាសាវៀតណាមសំរាប់កុមារកម្ពុជាមានដើមកំណើតវៀតណាមក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ។-

ទីស្នាក់ការសមាគមន៍ខ្មែរ - វៀតណាមបានសម្ពោធ

ថ្លែងមតិនៅក្នុងពិធីនេះ លោកអគ្គកុងស៊ុល Vu Ngoc Ly បានកោតសរសើរស្មារតីសាមគ្គីភាពរបស់ប្រជាជនខ្មែរមានដើមកំណើតវៀតណាមនិងគណៈកម្មាធិការនៃសមាគមន៍ខ្មែរ -វៀតណាមនៃខេត្តកោះកុងដែលបានជួយគ្នាទៅវិញទៅមក ដើម្បីជំនះរាល់ពេលលំបាកដែលបង្កឡើងដោយការរីករាលដាលនៃជំងឺ Covid-19 និងគ្រោះមហន្តរាយធម្មជាតិនិងទឹកជំនន់។

លោកអគ្គកុងស៊ុល Vu Ngoc Ly បានមានប្រសាសន៍ថាពិធីសម្ពោធថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសម្រាប់សហគមន៍ខ្មែរ - វៀតណាមនៅតំបន់នោះ។ ទីស្នាក់ការរបស់សមាគមបានកសាងធំទូលាយដែលជួយប្រជាជនរៀបចំសកម្មភាពសហគមន៍យ៉ាងសកម្ម។ ជាពិសេស ការបន្ថែមថ្នាក់បានធ្វើឱ្យកុមារខ្មែរមានដើមកំណើតវៀតណាម នៅតំបន់នោះអាចរៀនភាសានិងវប្បធម៌របស់ប្រទេសជាតិបានល្អប្រសើរ។

កុមារខ្មែរមានដើមកំណើតវៀតណាមជាច្រើនចុះឈ្មោះក្នុងថ្នាក់។កុមារខ្មែរមានដើមកំណើតវៀតណាមជាច្រើនចុះឈ្មោះក្នុងថ្នាក់។

ថ្នាក់នេះបានទទួលការចាប់អារម្មណ៍និងគាំទ្រពីអង្គភាពជាច្រើនដែលក្នុងនោះស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានឧបត្ថម្ភតុនិងកៅអីចំនួន ២៥ ឈុត។ ស្ថានអគ្គកុងស៊ុលប្រចាំខេត្តព្រះសីហនុបានផ្តល់សៀវភៅសិក្សានិងសៀវភៅកំប្លែងជាង ៥០ ក្បាលដល់កុមារ។ ក្នុងឱកាសបើកថ្នាក់រៀននេះ អ្នកគ្រូ Duong Kim Hueដបានចែករំលែកថា ដំបូង កុមារចំនួន ២០ នាក់បានចុះឈ្មោះរៀនភាសាវៀតណាមនៅទីនេះ។ ឪពុកម្តាយរបស់ពួកគេរំពឹងថាកូន ៗ រៀនភាសានិងវប្បធម៌វៀតណាមបានល្អ ដើម្បីអនាគតនឹងចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍទាំងប្រទេសកម្ពុជានិងប្រទេសវៀតណាម ផងដែរ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Nhan Dan)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់