Trending now

ពិធីសំណេះសំណាលជាមួយនិស្សិតនិងប្រជាជនវៀតណាម នៅប្រទេសហូឡង់

11:33 | 18/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងឱកាសនិទាឃរដូវនៃឆ្នាំ ២០២១ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសហូឡង់បានសហការជាមួយសមាគមន៍និស្សិតវៀតណាមប្រចាំនៅប្រទេសហូឡង់ (VSNL) រៀបចំកម្មវិធី talkshow តាមរយៈប្រព័ន្ធ Video Conference សម្រាប់និស្សិតនិងប្រជាជនវៀតណាមដែលកំពុងធ្វើការនិងរស់នៅប្រទេសហូឡង់។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីវៀតណាម​ ឆ្នាំ​២០២១ ​ដោយសារ​ផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ COVID-១៩ និស្សិតបរទេស​ជាច្រើននាក់​មិនអាចជួបជុំគ្នាជាមួយក្រុមគ្រួសារបានឡើយ។ ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូត Pham Viet Anh បានផ្ញើ​សារជូនពរឆ្នាំថ្មីដល់សហគមន៍ជនជាតិវៀតណាមនិងនិស្សិតវៀតណាមកំពុងរៀនសូត្រនៅប្រទេសហូឡង់ ដោយជូនពរដល់​ជន​ជាតិវៀតណាមទាំងអស់ទទួលបានបុណ្យតេតសុភមង្គលនិងពោរពេញទៅដោយក្តីសុបិន។ លោក​ឯកអគ្គរដ្ឋទូតបានប្រគល់​ប័ណ្ណ​កោតសរសើរដល់សមាគមនិស្សិតវៀតណាមនៅប្រទេសហូឡង់ចំពោះការរួមចំណែកវិជ្ជមានរបស់ខ្លួនក្នុងឆ្នាំ ២០២០ និងបានណែនាំ​និងបញ្ជូនភារកិច្ចថ្មីនិងការរំពឹងទុកបន្ថែមទៀតដល់និស្សិតនៅឆ្នាំ ២០២១ ។

លោកឯកអគ្គរដ្ឋទូត Pham Viet Anh បានផ្ញើសារ​អបអរសាទរ​ដល់សហគមន៍ជនជាតិវៀតណាមនិងនិស្សិតវៀតណាមទាំងអស់នៅប្រទេសហូឡង់។

ក្នុងស្ថានភាពរាតត្បាតដ៏ស្មុគស្មាញនៅឆ្នាំនេះនៅស្រុកកំណើត ប្រជាជនរាប់លាននាក់នៅតែជួបជុំគ្នា ដើម្បីអបអរសាទរបុណ្យ​តេត​ជាមួយក្រុមគ្រួសារ សាច់ញាតិនិងមិត្តភក្តិ​នៅមាន​និស្សិត​និង​ប្រជាជន​វៀតណាមជាច្រើនទៀត​មិនអាចវិលត្រឡប់មក​ផ្ទះនិង​ស្វាគមន៍បុណ្យតេត។ កម្មវិធី​ talkshow គឺជាឱកាស​សំរាប់​ជនជាតិ​វៀតណាមជាច្រើនជំនាន់ដែលនៅឆ្ងាយពីផ្ទះ អង្គុយនិងចែករំលែក​អារម្មណ៍ដ៏សែនកក់ក្តៅបំផុតចំពោះស្រុកកំណើតនិងក្រុមគ្រួសាររបស់ពួកគេអំពីថ្ងៃពិធីបុណ្យតេតប្រពៃណី./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស