Trending now

ពិធីរំលឹកអនុស្សាវរីយ៍លើកទី ៥២ ឆ្នាំនៃការបង្កើតអាស៊ាន៖ ផ្តល់អាហារូបករណ៍ចំនួន ៤៥ ដល់និស្សិតក្រីក្រ

14:48 | 20/08/2019 (យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ១៩ ខែសីហា សម្ព័ន្ធអង្គការមិត្តភាព សមាគមមិត្តភាពវៀតណាម - អាស៊ីអាគ្នេយ៍នៅទីក្រុងហូជីមិញបានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៥២ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ថ្ងៃ៨ ខែសីហា ឆ្នាំ១៩៦៧ - ថ្ងៃ៨ ខែសីហា ឆ្នាំ ២០១៩) ។

សមាគមមិត្តភាពវៀតណាម - អាស៊ីអាគ្នេយ៍ទីក្រុងហូជិមីញបានប្រគល់អាហារូបករណ៍ចំនួន ៤៥ កន្លែងដល់សិស្សដែលជួបការលំបាកសិស្សពូកែនិងល្អនៅក្នុងទីក្រុង។


ថ្លែងក្នុងពិធីនេះ ប្រធានសមាគមមិត្តភាពវៀតណាម - អាស៊ីអាគ្នេយ៍ ទីក្រុងហូជីមិញ លោកស្រី Phan Thi Hong Xuan បានឲ្យដឹងថា៖ “ចាប់តាំងពីបានបង្កើតឡើងរហូតមកដល់ពេលនេះ អាស៊ានពិតជាកត្តាសំខាន់និងមិនអាចខ្វះបានសម្រាប់ សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ និងជាកម្លាំងចលករមួយសម្រាប់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដ៏ទូលំទូលាយនៅអាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។

ក្រៅពីជំហរនយោបាយ អាស៊ានក៏ត្រូវបានគេចាត់ទុកថាជាទីផ្សារមានសក្តានុពលធំធេង មានប្រជាជនវ័យក្មេងចាប់តាំងពីឆ្នាំ ២០១៨ បានបង្កើតបណ្តាញទីក្រុងឆ្លាតវៃនៅក្នុងសហគមន៍។ ដោយស្មារតីសាមគ្គីភាពនិងសមត្ថភាពដោះស្រាយបញ្ហាដោយបត់បែន អាស៊ាននឹងជំនះឧបសគ្គនិងបញ្ហាប្រឈមដើម្បីបន្តអនុវត្តដោយជោគជ័យនូវគោលដៅ “ លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូដើម្បីនិរន្តរភាព” ។

លោក Apirat Sugondhabirom អគ្គកុងស៊ុលថៃប្រចាំនៅទីក្រុងហូជីមិញបានឲ្យដឹងថា៖ នៅឆ្នាំ ២០២០ ប្រទេសវៀតណាមនឹងទទួលតួនាទីជាប្រធានអាស៊ាននិងរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងសន្និសីទពាក់ព័ន្ធក្នុងឆ្នាំនេះ។ ប្រទេសថៃសន្យាត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាននិងបន្តលើកកម្ពស់សេចក្តីប្រាថ្នានិងភាពជាដៃគូរួមដើម្បីធានាថាប្រជាជនអាចទទួលបានផលប្រយោជន៍ពិតប្រាកដពីសហគមន៍អាស៊ាន។

ក្នុងឱកាសនេះសមាគមមិត្តភាពវៀតណាម - អាស៊ីអាគ្នេយ៍ទីក្រុងហូជិមីញបានប្រគល់អាហារូបករណ៍ចំនួន ៤៥ កន្លែងដល់សិស្សដែលជួបការលំបាកសិស្សពូកែនិងល្អនៅក្នុងទីក្រុង៕

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ