Trending now

ពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការរបស់សហគមន៍ខ្មែរ - វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា

13:27 | 28/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ២៧ ខែមករា នៅទីក្រុងកំពត ខេត្តកំពត សមាគមខ្មែរ - វៀតណាមសម្របសម្រួលជាមួយស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបានរៀបចំពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការរបស់សហគមន៍ខ្មែរ - វៀតណាម នៅខេត្តកំពត ។

គេដឹងថា ដោយមានការគាំទ្រថវិកាពី​គណៈកម្មាធិការបក្ស​អាជ្ញាធរនិងប្រជាជនខេត្ត Kien Giang ចាប់តាំងពីឆ្នាំ ២០១៤ គណៈកម្មាធិការប្រតិបត្តិនៃសមាគម​ខ្មែរ - វៀតណាម​ ខេត្តកំពត​ បានទិញដីទំហំ ៧៥០ ម ២ ដែលមានតម្លៃ ៣ ម៉ឺន​ដុល្លារ​ នៅក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ - ក្រុងកំពត​ ដើម្បី​សាងសង់ទីស្នាក់ការរបស់​សហគមន៍ខ្មែរ - វៀតណាម​ នៅខេត្តកំពត។ ដោយសារខ្វះថវិកា អស់រយៈពេលជិត ៧ ឆ្នាំហើយដែលសមាគមខេត្តមិនទាន់សាងសង់ទីស្នាក់ការនៅលើដីខាងលើ។

ពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការរបស់សហគមន៍ខ្មែរ - វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា

គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២៥០,០០០ ដុល្លារ ដោយបែងចែកជាដំណាក់កាលជាច្រើន។ ដំណាក់កាលទី ១ នៃគម្រោងមានផ្ទៃដីសាងសង់ ៦០ ម៉ែត្រការ៉េ​ដែលចំណាយ​ថវិកាអស់ ៣៥០០០ ដុល្លារអាមេរិក​រំពឹងថា នឹងបើក​ដំណើរ​ការ នៅចុងខែមេសាឆ្នាំ ២០២១ ។

ប្រធានសមាគមខ្មែរ - វៀតណាម​ខេត្តកំពត​ លោក Hoang Duc Ha បានចែករំលែកថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ បងប្អូនជនជាតិខ្មែរមានដើមកំណើតវៀតណាមដែលរស់នៅទីនេះតែងតែរក្សានិងអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជាតិជានិច្ចកាល និងឆ្ពោះទៅកាន់ប្រទេសវៀតណាម។ សំណង់ថ្ងៃនេះ​មានសារៈសំខាន់ខ្លាំងណាស់ដែលគឺជាកន្លែងជួបជុំសម្រាប់សហគមន៍ខ្មែរ -វៀតណាម ក៏ដូចជាកន្លែងដែលបង្រៀន ភាសា វៀតណាម​និងខ្មែរ​អោយកូនចៅជំនាន់ ក្រោយមានស្ថេរភាព និងយូរអង្វែង។

ពិធីអំណោយដល់គ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាក។

ថ្លែងមតិនៅទីនេះ អគ្គកុងស៊ុលលោក Vu Ngoc Ly បានកោតសរសើរ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​គណៈកម្មាធិការ​ប្រតិបត្តិនៃសហគមន៍ខ្មែរ - វៀតណាម​ខេត្ត​និងប្រជាជនខ្មែរមានដើមកំណើតវៀតណាម នៅខេត្តកំពត​បានរួបរួមគ្នានិងជំនះរាល់ការលំបាក ដែលបង្កឡើង​ដោយការ​រីករាលដាលនៃ Covid-19 និងគ្រោះមហន្តរាយធម្មជាតិ​ ក្នុងឆ្នាំ ២០២០ ។ ការកសាងទីស្នាក់ការរបស់សហគមន៍ខ្មែរ - វៀតណាម​​ខេត្តកំពតគឺជា ព្រឹត្តិការណ៍សំខាន់​មួយដែល​ជួយប្រជាជនខ្មែរមានដើមកំណើតវៀតណាមឱ្យមានលក្ខខណ្ឌល្អប្រសើរ ដើម្បីជួប​ជុំគ្នា ​ចែករំលែក​និង​ធ្វើឱ្យប្រសើរឡើង​នូវ​កិត្យានុភាព​របស់ប្រជាជនខ្មែរមានដើមកំណើត​វៀតណាម​នៅព្រះរាជាណាចក្រកម្ពុជា។

នាព្រឹកថ្ងៃដដែលនៅបរិវេណនៃគំរោងសាងសងទីស្នាក់ការរបស់សហគមន៍ខ្មែរ វៀតណាម​នៅខេត្ត​កំពត​ តំណាង​អគ្គកុងស៊ុល​វៀតណាមប្រចាំនៅខេត្តព្រះសីហនុ​បានប្រគល់អំណោយតេត (អំណោយនីមួយរួមមានអង្ករចំនួន ១៥ គីឡូក្រាម) ដល់គ្រួសារជនជាតិខ្មែរមានដើមកំណើតវៀត​ណាម​ចំនួន ៥០ គ្រួសារដែលមានស្ថានភាពលំបាកក្នុង តំបន់ដែលរួមចំណែកដល់ការលើកទឹកចិត្តប្រជាជន ក្នុងឱកាស​ស្វាគមន៍ថ្ងៃចូលឆ្នាំថ្មីប្រពៃណីវៀតណាមកាន់តែសប្បាយរីករាយនិងកក់ក្តៅ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ