Trending now

ពិធីប្រគល់សំភារៈនិងបរិក្ខារពេទ្យដល់សហគមន៍ជនជាតិខ្មែរដែលមានដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា

14:45 | 29/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជននិងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង Can Tho បានរៀបចំពិធីប្រគល់សំភារៈនិងបរិក្ខារពេទ្យ គ្រឿងឧបភោគនិងបរិភោគ ដើម្បីជូនដល់សហគមន៍ជនជាតិខ្មែរដែលមានដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ។

ថ្នាក់ដឹកនាំទីក្រុង Can Tho បានប្រគល់សំភារៈនិងបរិក្ខារពេទ្យ គ្រឿងឧបភោគនិងបរិភោគ សហគមន៍ជនជាតិខ្មែរដែលមានដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ។ (រូបថត៖ កាសែត Can Tho)

តាងនាមអោយថ្នាក់ដឹកនាំទីក្រុង លោក Le Quang Manh អនុលេខាធិការនៃគណៈកម្មាធិការបក្សទីក្រុងនិងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានបង្ហាញនូវស្មារតីសាមគ្គីភាពមិត្តភាព ការជួយនិងស្រឡាញ់គ្នាទៅវិញទៅមកនិងចែករំលែកការលំបាកជាមួយសហគមន៍ជនជាតិខ្មែរដែលមានដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាលជំងឺ COVID-19 រីករាលដាលយ៉ាងស្មុគស្មាញ ។ ដោយមានទស្សនៈអំពិ អាណិកជាតិវៀតណាម​គឺជា​ផ្នែកសំខាន់មួយរបស់ប្រជាជនវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អំណោយពីប្រជាជននៅទីក្រុង Can Tho នឹងត្រូវបញ្ជូនទៅសហគមន៍ជនជាតិខ្មែរដែលមានដើមកំណើតវៀតណាម សំដៅជួយប្រជាជនឱ្យកាត់បន្ថយការលំបាកនិងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព។

ថ្នាក់ដឹកនាំទីក្រុងបានប្រគល់អង្ករ ១០ តោន ម៉ាស់ធ្វើពីក្រណាត់ចំនួន ៥,០០០ ទឹកលាងដៃស្ងួតសម្លាប់មេរោគចំនួន ៥,០០០ ដប បានជូនដល់តំណាងនៃបញ្ជាការដ្ឋានយោធាទៅក្រុងដែលជាអង្គភាពទទួលនឹងប្រគល់អំណោយដល់ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ។ ក្នុងឱកាសនេះដែរ​ សមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Can Tho បានប្រគល់ថវិការមានទឹកប្រាក់ចំនួន ២៦ លានដុងដល់តំណាងបញ្ជាការយោធាក្រុង ដើម្បីបញ្ជូនទៅសហគមន៍ជាជាតិខ្មែរដែលមានដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស