Trending now

ពិធីប្រគល់គោពូជចំនួន ១០ ក្បាលជូនប្រជាជននៅខេត្តតាកែវនៃប្រទេសកម្ពុជា

14:27 | 01/09/2019 (យោងតាម bienphong.com.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ៣០ ខែសីហា នៅកងវរសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៣ (កម្ពុជា) ក្រោមការអនុញ្ញាតពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang លោកវរសេនីយ៍ឯក Huynh Van Dong អនុប្រធានផ្នែកនយោបាយកងទ័ពការពារព្រំដែន បានប្រគល់គោពូជចំនួន ១០ ក្បាលដល់គ្រួសារ ក្រីក្រចំនួន ១០ នៅតំបន់ព្រំដែនខេត្តតាកែវ (កម្ពុជា) ក្នុងតម្លៃសរុប ១៥០ លានដុង។

លោកវរសេនីយ៍ឯក Huynh Van Dong ប្រគល់គោពូជជូនប្រជាជនក្រីក្រនៅខេត្តតាកែវនៃប្រទេសកម្ពុជា (រូបថត៖ bienphong.com.vn)

គិតរហូតមកដល់ពេលនេះ បញ្ជាការដ្ឋានការពារព្រំដែន បានផ្ទេរសិទ្ធិឱ្យបញ្ជាការដ្ឋានការពារព្រំដែនខេត្ត An Giang ប្រគល់សត្វគោពូជសរុប ៦០ ក្បាលដល់គ្រួសារក្រីក្រចំនួន ៦០ នៅតាមតំបន់ព្រំដែននៅខេត្ត An Giang រួមទាំងខេត្តចំនួន ២ គឺខេត្តកណ្តាលនិងតាកែវនៃប្រទេសកម្ពុជាផងដែរ។

ពិធីប្រគល់គោពូជចំនួន ១០ ក្បាលជូនប្រជាជននៅខេត្តតាកែវនៃប្រទេសកម្ពុជា (រូបថត៖ bienphong.com.vn)

ថ្លែងនៅក្នុងពិធីនេះ លោកវរសេនីយ៍ឯក Huynh Van Dong បានអះអាងថាពិធីជួបប្រាស្រ័យមិត្តភាព ព្រំដែនវៀតណាម-កម្ពុជាឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនាថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០១៩ ប្រកបដោយជោគជ័យយ៉ាងក្រៃលែង ព្រមទាំងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងសាមគ្គីភាពនិងប្រពៃណីដ៏ល្អប្រពៃរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ក្នុងគោលបំណងរួមគ្នាកសាងខ្សែព្រំដែនកម្ពុជា - វៀត ណាមប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ផងដែរ៕

(យោងតាម bienphong.com.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម bienphong.com.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់