Trending now

ពិធីជប់លៀងអបអរសាទរបុណ្យតេតប្រពៃណីវៀតណាម ឆ្នាំ២០២១ បានរៀបចំនៅទីស្នាក់ការនៃសមាគមខ្មែរ- វៀតណាម

11:43 | 08/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ៦ ខែកុម្ភៈនៅរាជធានីភ្នំពេញ សមាគមខ្មែរ - វៀតណាមនៅព្រះរាជាណាចក្រកម្ពុជាបានសហការជាមួយស្ថានទូតវៀតណាម រួមជាមួយ តំណាងនៃសហគមន៍ជនជាតិវៀតណាមនិងអាជីវករមួយចំនួននៅក្នុងរាជធានីបានរៀបចំពិធីជប់លៀងអបអរសាទរបុណ្យតេតប្រពៃណីវៀតណាម ឆ្នាំ២០២១។

ក្នុងបរិយាកាស​កក់ក្តៅ​នៃរដូវផ្ការីក លោក​ប្រធាន​សមាគមខ្មែរ - វៀតណា​ Chau Van Chi បាន ​ជូនពរឆ្នាំថ្មី​ល្អប្រសើរ​​​បំផុតដល់សហគមន៍​ខ្មែរ- វៀតណាម នៅ​ព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានសហគមន៍ខ្មែរ -វៀតណាម Chau Van Chi-

ប្រធានសមាគមខ្មែរ - វៀតណាម លោក Chau Van Chi បាន​មានប្រសាសន៍ថា ឆ្នាំ ២០២០​ បានឆ្លងកាត់ការលំបាក​និងបញ្ហាប្រឈមជាច្រើន ជាពិសេសឥទ្ធិពលយ៉ាងធ្ងន់​នៃជំងឺ​រាតត្បាត Covid-19 ។ ក្នុងកាលៈទេសៈបែបនេះសមាគមខ្មែរ - វៀតណាមតែងតែខិតខំ ក្នុងសកម្មភាពបង្ការ​និងទប់ស្កាត់​នឹងការរីករាលដាសនៃជំងឺ Covid-19។ ដូច្នេះរហូតមកដល់​បច្ចុប្បន្ននេះមិនមានករណីណាមួយឆ្លងមេរោគ Covid-19 នៅក្នុងសហគមន៍ខ្មែរវៀតណាមទេ។

លើសពីនេះបុគ្គលិកនៃសមាគមបានកៀរគរប្រភពមូលនិធិជាច្រើន រៀបចំពិធីប្រគល់អំណោយដល់ប្រជាជន​ក្នុង​ស្ថានភាពលំបាក ​ស្ថានភាពក្រីក្រ​បាត់បង់ការងារ​ដោយសារជំងឺរាតត្បាតនិងគ្រោះធម្មជាតិ។ សកម្មភាព​ប្រកបដោយអត្ថន័យទាំងនេះបានរួមចំណែកលើកស្ទួយប្រពៃណីនៃការគាំទ្រនិងការជួយគ្នាទៅវិញទៅមក នៅក្នុងសហគមន៍ប្រជាជនមានដើមកំណើតវៀតណាម។

សហគមន៍ប្រជាជនមានដើមកំណើតវៀតណាមនៅភ្នំពេញអបអរសាទរបុណ្យតេត។

ថ្លែងក្នុងពិធីជប់លៀងនេះ លោក​ ភារធាវី​ Lai Xuan Chien សូមថ្លែងអំណរគុណដល់អាជីវកម្មវៀតណាមដែលវិនិយោគនៅរាជធានីភ្នំពេញ ដែលតែងតែចែករំលែក​និងចូលរួមវិភាគ​ទាន​​យ៉ាងឆាប់រហ័សនិងទាន់ពេលវេលា​ដល់ប្រជាជន​មាន​ដើម​កំណើត​វៀតណាម​ នៅប្រទេស​កម្ពុជា​នាពេល​កន្លងមក។

នៅក្នុងឆ្នាំថ្មីឆ្នាំ ២០២១ ​នេះ លោក​ Lai Xuan Chien បានស្នើឱ្យប្រជាជនបន្តគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបទប្បញ្ញត្តិ​នូវ​ការបង្ការនិងប្រយុទ្ធប្រឆាំង​នឹង​ជំងឺ Covid-19 របស់ក្រសួងសុខាភិបាលកម្ពុជា ​លើកកម្ពស់​ចរិតឧស្សាហ៍ព្យាយាម ជំនះការលំបាក​ សាមគ្គីភាព​ជួយគ្នាទៅវិញទៅមក​ក្នុងជីវិត./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ