Trending now

ពិធីខួបលើកទី ៥៣ នៃទំនាក់ទំនងការទូតវៀតណាម - កម្ពុជានៅខេត្ត Ba Ria – Vung Tau

13:40 | 25/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២៤ ខែមិថុនា សម្ព័ន្ធអង្គការមិត្តភាពខេត្ត Ba Ria – Vung Tau បានរៀបចំការផ្លាស់ប្តូរមិត្តភាពក្នុងឱកាសខួបលើកទី ៥៣ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (ថ្ងៃទី ២៤ ខែមិថុនា)។


ពិធីដាក់ឲ្យដំណើរការនៃគណៈប្រតិបត្តិការនៃសមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Ba Ria – Vung Tau

ចូលរួមក្នុងសន្និសីទនេះមានលោក Nguyen Van Xinh សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធាន គណៈឃោសនាអប់រំបក្សខេត្ត; លោក Sok Dareth អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ។

ថ្លែងមតិនៅក្នុងសន្និសីទនោះ លោក Nguyen Van Xinh បានពិនិត្យឡើងវិញនូវទំនាក់ទំនងជិតស្និទ្ធនិងល្អរវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីប្រទេសវៀតណាម - កម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ លោក ប្រធាន គណៈឃោសនាអប់រំបក្សខេត្តបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្ត Ba Ria – Vung Tau ជាមួយបណ្ដាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មានការរីកចម្រើនឥតឈប់ឈរ។ គួរកត់សម្គាល់ថា នៅឆ្នាំ ២០១៩ ខេត្ត Ba Ria – Vung Tau និងខេត្តសៀមរាបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមដើម្បីជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។ បើនិយាយពីសេដ្ឋកិច្ចវិញ នាបច្ចុបន្បន្នខេត្ត Ba Ria – Vung Tau មានគម្រោងវិនិយោគនៅកម្ពុជាចំនួន ២ រួមមាន៖ គម្រោងដាំដើមកៅស៊ូ (៥.៥០០ ហិកតា) និងរោងចក្រកែច្នៃជ័រកៅស៊ូក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ; គម្រោងផ្តល់ផ្គត់ផ្គង់សេវាដឹកជញ្ចូន logistics នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Ba Ria – Vung Tau ត្រូវបានដាក់ឲ្យដំណើរការ។ គណៈកម្មាធិការប្រតិបត្តិការនៃសមាគមមានសមាជិកចំនួន ៧ រូប ដែលដឹកនាំដោយលោក Nguyen Van Xinh សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធាន គណៈឃោសនាអប់រំបក្សខេត្ត៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baobariavungtau.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស