Trending now

បើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា - វៀតណាមនៅខេត្តកំពង់ស្ពឺ

14:18 | 03/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី២ មីនា នៅខេត្តកំពង់ស្ពឺនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជាសហការ ជាមួយអនុព័ន្ធយោធាវៀតណាមនៅប្រចាំកម្ពុជា និងអាជ្ញាធខេត្តនេះបានរៀបចំពិធីបើកការដ្ឋានសាងសង់ស្តូបមិត្តភាពវៀតណាម - កម្ពុជា។

លោកវរសេនីយ៍ឯក Nguyen Thanh Chinh និងលោក ​ញ៉ែម ​វ៉ា​លី អនុប្រធាន​អចិន្ត្រៃយ៍​និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ​ បានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីនេះ។ (រូបថត៖ កាសែត Nhan dan)

អញ្ជើញ​ចូលរួមក្នុងពិធីនេះ រួមមាន​លោក​ ញ៉ែម ​វ៉ា​លី ​អនុប្រធាន​អចិន្ត្រៃយ៍​និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លោកវរសេនីយ៍ឯក Nguyen Thanh Chinh ប្រធាន​​អនុព័ន្ធ​យោធា​វៀត​​​ណាម​នៅប្រចាំ​កម្ពុជា ថ្នាក់ដឹកនាំនៃខេត្តកំពង់ស្ពឺ រួមជាមួយ​តំណាង​អង្គ​ការ​ម​ហា​ជ​​ន ​កងកម្លាំងប្រដាប់អាវុធ កូនសិស្ស និងប្រជាជន​ក្នុ​ងតំ​ប​ន់​។

​ថ្លែង​ក្នុង​ពិធី លោក​ ញ៉ែម ​វ៉ា​លី ​អនុប្រធាន​អចិន្ត្រៃយ៍​និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជា​មិនអាចបំ​ភ្លេចនៅឡើយបាន​នូវ​ការជួយ​គាំទ្រ និងជំ​នួយរប​ស់វៀត​ណាម និ​ងកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការវាយ​​ផ្តួល​រំលំរ​បបប្រល័យ​ពូជ​សាន៍ ខ្មែរក្រហម ដែល​​ពានាំមកនូវការរស់ឡើងវិញ និងការអភិវឌ្ឍដល់ប្រទេសកម្ពុជា ដោយ​អះអាងថា បើគ្មានជ័យជំនះ ថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ នឹង​គ្មាន​ប្រទេស​កម្ពុ​ជាស​ព្វថ្ងៃ​នេះទេ។

ដោយសង្កត់ធ្ងន់លើ​អត្ថន័យ​នៃ​ការ​សាង​សង់​ស្តូប​​មិត្តភាពកម្ពុជា - វៀតណាម លោកញ៉ែម វ៉ាលី មានប្រសាសន៍ថា ប្រទេសកម្ពុជាជា​ប្រទេសកា​ន់​ព្រះពុ​ទ្ធសា​ស​នា ប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវសីល​ធម៌ “ផឹកទឹកនឹកដល់ប្រភពទឹក ជ្រកម្លប់នឹកដល់អ្នកដាំ​”។ ប្រទេសយើងខ្ញុំ​ត្រូវបានរំដោះនោះគឺ​ដោយ​​ការ​ជួយ​គាំ​ទ្រ​យ៉ាង​សកម្ម​ពី​វៀតណាម។ ស្តូប​មិត្តភាព​នេះ​បង្ហា​ញពី​ការ​ដឹង​គុណយ៉ាងជ្រាលជ្រៅ​ចំពោះកងទ័ព​កម្ពុជា​និងវៀ​តណាម​ដែល​បានលះ​បង់គ្រ​ប់​​បែប​យ៉ាង ​ដើម្បី​ជួយ​ប្រទេ​សកម្ពុ​ជាអោយ​រួចផុតពីគ្រោះ​មហន្ត​រាយងងឹតបំផុត ក្នុងប្រវត្តិសាស្ត្រ - ​របបប្រល័យពូជសាសន៍ ប៉ុល ពត។

វរសេនីយ៍ឯក Nguyen Thanh Chinh ប្រធាន​អនុព័ន្ធយោធា​វៀត​ណាម​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់​អត្ថន័យ​ដំ​ធំធេង​នៃកិ​ច្ចសហប្រតិ​បត្តិការ​ល្អរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ លោក​បាន​​ថ្លែងអំ​ណរគុណចំ​ពោះ​ថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងប្រជាជននៃខេត្ត​កំពង់ស្ពឺ​ដែល​បាន​គាំទ្រអ​ស់ពីចិត្តចំពោះគោលនយោបាយ ក៏​ដូច​ជា​ដំណើរ​ការកសាងស្តូប​មិត្ត​ភាព​នេះ​ផងដែរ​៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់