Trending now

ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga ទទួលជួបសន្ទនាជាមួយសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម

00:54 | 15/05/2019 (អត្ថបទនិងរូបថតៈ Viet Nguyen)

យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែមីនា នៅទីស្នាក់ការនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO), ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានអញ្ជើញទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម ដឹកនាំដោយលោកស្រី Ri Kang Juk - អនុប្រធានសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ប្រធាន VUFO លោកស្រី Nguyen Phuong Nga អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូកូរ៉េខាងជើង-វៀតណាម (រូបថតៈ Viet Nguyen)

ក្នុងជំនួបនេះ លោកស្រីប្រធាន Nguyen Phuong Nga បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូ ព្រមទាំងសង្កត់ធ្ងន់ថា ប្រទេសទាំងពីរវៀតណាមនិងកូរ៉េខាងជើងមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ហើយទំនាក់ទំនងយ៉ាងល្អប្រសើរនេះត្រូវបានលោកប្រធានហូជីមិញនិងលោកប្រធាន Kim Il Sung កសាងឡើងនិងត្រូវបានឆ្លងកាត់ការឡើងចុះជាច្រើននៃប្រវត្តិសាស្ត្រ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ Viet Nguyen)

លោកស្រីប្រធាន VUFO បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់សមាគមមិត្តភាពកូរ៉េ ខាងជើង - វៀតណាម នារយៈពេលជាច្រើនឆ្នាំកន្លងមក ដោយរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍន៍កាន់តែប្រសើរ។ ក្នុងពេលជាមួយគ្នានេះ លោកស្រីមានបំណងចង់ឱ្យសមាគមបន្តសកម្មភាពដ៏សម្បូរបែបថែមទៀត។ លោកស្រីក៏ជឿជាក់ថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្របតាមយុគសម័យថ្មី ដើម្បីជាផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពនិងស្ថេរភាពនៃតំបន់និងលើពិភពលោក។

ប្អូនកុមារមកពីសាលាមតេយ្យ Kieng San ដែលចូលរួមក្នុងពិធី (រូបថតៈ Viet Nguyen)

តាងនាមឱ្យគណៈប្រតិភូ អនុប្រធានសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាមលោកស្រី Ri Kang Juk បានថ្លែងអំណរគុណដល់ប្រធាន VUFO លោកស្រី Nguyen Phuong Nga ដែលបានចំណាយពេលវេលាសម្រាប់ទទួលគណៈប្រតិភូនិងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភទាំងខាងសម្ភារៈនិងខាងស្មារតី ដែលប្រជាជនវៀតណាមបានធ្វើសម្រាប់ប្រជាជនកូរ៉េខាងជើងអស់រយៈពេលច្រើនឆ្នាំមកហើយ។ ជាពិសេសគឺការដែល នាពេលថ្មីៗនេះ វៀតណាមបានដើរតួជាអ្នកសម្របសម្រួលដើម្បីរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ រួមចំណែកយ៉ាងសកម្មដល់សន្តិភាពក្នុងតំបន់និងពិភពលោក។

ទិដ្ឋភាពនៃការសំណេះសំណាល់រវាងថ្នាក់ដឹកនាំភាគីទាំងពីរជាមួយប្អូនៗកុមារ (រូបថតៈ Viet Nguyen)

លោកស្រី Ri Kang Juk បានចែករំលែកថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានកូរខាងជើង Kim Jong-un គឺបានធ្វើឡើងក្រោយរយៈពេល ៦០ ឆ្នាំ នៃដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់លោកប្រធាន គីមអ៊ីលស៊ុង កាលពីឆ្នាំ១៩៥៨ ដែលបានកត់សម្គាល់ចំណុចសំខាន់មួយក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ។ លោកស្រីបានអះអាងថា ដំណើរទស្សនកិច្ចនេះបានបង្ហាញថា ប្រទេសកូរ៉េខាងជើងជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ចំពោះការពង្រឹងទំនាក់ទំនងប្រពៃណីជាមួយវៀតណាម ហើយទំនាក់ទំនងនេះនឹងត្រូវបានពង្រឹងនិងពង្រីកជានិច្ច។

ប្រធាន VUFO លោកស្រី Nguyen Phuong Nga អញ្ជើញជូនអំណោយដល់លោកស្រី​ Ri Kang Juk (រូបថត: Viet Nguyen)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គណៈប្រតិភូនៃសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម បានទទួលជួបសន្ទនាជាមួយ ប្រធាន VUFO និងអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ។ គណៈប្រតិភូក៏បានចូលរួមសកម្មភាពមួយចំនួន សំដៅបង្កើនការយល់ដឹងនិងជំរុញចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរក៏ដូចជាកម្មវិធីផ្លាស់ប្តូររវាងសាលាមត្តេយ្យវៀតណាម-កូរ៉េខាងជើង Kieng San ផងដែរ៕

(អត្ថបទនិងរូបថតៈ Viet Nguyen)

(អត្ថបទនិងរូបថតៈ Viet Nguyen)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស