Trending now

ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាព លោកស្រី Nguyen Phuong Nga អញ្ជើញចូលរួមបើកពិធីបុណ្យប្រពៃណី Long Tong នៅ ATK Dinh Hoa

00:54 | 14/05/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ១៤ ខែកុម្ភៈ នៅភូមិ Deo De ឃុំ Phu Dinh លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម(សម្ព័ន្ធសមាគមមិត្តភាព) បានអញ្ជើញចូលរួមបើកពិធីបុណ្យ Long Tong នៅ ATK Dinh Hoa ខេត្ត Thai Nguyen នានិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩។ នេះជាពិធីបុណ្យច្រត់ព្រះនង្គ័លរបស់ជនជាតិភាគតិច Tay។

ការវាយស្គរបើកពិធីបុណ្យ Long Tong នៅ ATK Dinh Hoa នានិទាឃរដូវរបស់ព្រឹទ្ធាចារ្យភូមិ Ma Dinh Duoc (រូបថតៈ Nguyen Ngoc)

ចូលរួមពិធីបុណ្យនេះ គណៈប្រតិភូបានទស្សនានូវ​ពិធីវាយស្គរបើកពិធីបុណ្យដែលពោរពេញទៅដោយអត្តសញ្ញាណរបស់ជនរួមជាតិជាជនជាតិភាគតិចនៅស្រុក Dinh Hoa ខេត្ត Thai Nguyen ក្នុងនោះមានពិធីបុណ្យប្រមូលផលតាមរដូវរបស់ជនជាតិ Tay និងជនជាតិ San Chay; ពិធីពរជ័យរបស់ប្រជាជន Dao; ពិធីច្រត់ព្រះនង្គ័ល និងសកម្មភាពវប្បធម៌ប្រជាប្រិយជាច្រើនផ្សេងទៀតផងដែរ។

ពីធីបុណ្យបួងសួងសុំរដូវអំណោយផលរបស់ជនជាតិ Tay ដែលបានបានបង្ហាញឡើងវិញក្នុងពិធីបុណ្យ (រូបថតៈ Nguyen Ngoc)

ឆ្នាំនេះ ពិធីបុណ្យបានប្រារព្ធធ្វើឡើងក្នុងអំឡុងពេលពីរថ្ងៃ (ពោលគឺថ្ងៃទី៩និងទី១០ខែទី១តាមច័ន្ទគតិ ត្រូវនឹងថ្ងៃទី១៣និង១៤ខែកុម្ភៈ)។ មុនថ្ងៃបើក នៅឯពិធីបុណ្យបានប្រព្រឹត្តទៅនូវសកម្មភាពជាច្រើន ដែលទាក់ទាញការចូលរួមរបស់បងប្អូន មាមីងនិងភ្ញៀវទេសចរមកពីគ្រប់ទិសទី។

ពិធីបុណ្យ Long Tong តែងតែបានរៀបចំឡើងនាដើមនិទាឃរដូវ ក្នុងគោលបំណង បួងសួងសុំសេចក្តីសុខចម្រុងចម្រើន។ ត្រូវបានស្តារឡើងវិញកាលពីឆ្នាំ២០០២ ពិធីបុណ្យ Long Tong ATK Dinh Hoa មិនត្រឹមតែមានអត្ថន័យអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់តំបន់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការពង្រីកនូវតម្លៃវប្បធម៌ជនជាតិ ព្រមទាំងជាឱណែនាំឲ្យភ្ញៀវក្នុងនិងក្រៅប្រទេស អំពីរមណីដ្ឋាន និងសក្កានុភាពអភិវឌ្ឍន៍ទេសចរណ៍និងលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិនៃបណ្តាជនជាតិនៅស្រុក Dinh Hoa តែម្តង។

ប្រធានសម្ព័ន្ធសមាគមមិត្តភាព លោកស្រី Nguyen Phuong Nga រួមជាមួយថ្នាក់ដឹកនាំខេត្តនិងស្រុក Dinh Hoa និងកម្មាភិបាលច្រើនរូបទៀត បានអញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ មុននឹងបើកពិធីបុណ្យ (រូបថតៈ Anh Duong)

មុននោះ លោកស្រី Nguyen Phuong Nga រួមជាមួយថ្នាក់ដឹកនាំខេត្តនិងស្រុក Dinh Hoa និងកម្មាភិបាលបានអញ្ជើញអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស ATK។

បន្ទាប់មក គណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខ ចំពោះគ្រួសារដែលមានគុណូបការៈក្នុងការកសាងនិងថែរក្សាមណ្ឌលកេរដំណែលរបស់គណៈកម្មាធិការការពារសន្តិភាពពិភពលោក។ នៅទីនេះ តាងនាមសម្ព័ន្ធសមាគម លោកស្រី Nguyen Phuong Nga បានជូនពរឆ្នាំថ្មីប្រពៃណីជាតិនិងថ្លែងអំណរគុណចំពោះក្រុមគ្រួសារដែលបានបង្កលក្ខណៈងាយស្រួល ដើម្បីសម្ព័ន្ធសមាគមកសាងនិងការពារមណ្ឌលកេរដំណែកនេះផងដែរ។

គណៈប្រតិភូថតរូបអនុស្សាវរីយ៍នៅមណ្ឌលកេរដំណែលនៃគណៈកម្មាធិការសន្តិភាពវៀតណាម (រូបថតៈ Duong Nguyen)


គណប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីចំពោះក្រុមគ្រួសារដែលមានគុណូបការៈក្នុងការថែរក្សាមណ្ឌលកេរដំណែល(រូបថតៈ Duong Nguyen)

សូមគូសបញ្ជាក់ថា កាលពី ៦៩ ឆ្នាំមុន នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៥០ លោកប្រធានហូជីមិញបានផ្ញើលិខិតជូនចំពោះមហាសន្និបាតបង្កើតគណៈកម្មាធិការសន្តិភាពវៀតណាម ហើយថ្ងៃនេះត្រូវបានជ្រើសរើសជាទិវាប្រពៃណីនៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀត ណាម។ ។

ជារៀងរាល់ឆ្នាំ គណប្រតិភូនៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពសុទ្ធតែបានរៀបចំកម្មវិធី “ត្រលប់ទៅរកប្រភពដើម” វិញ - ទស្សនាតំបន់ប្រវត្តិសាស្រ្តបដិវត្តន៍ ដែលជាកន្លែងបង្កើតគណៈកម្មាធិសន្តិភាពពិភពលោករបស់វៀតណាមដែលជាបុព្វហេតុនៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមនាសព្វថ្ងៃនេះ - នៅភូមិ Roong Khoa ឃុំ Diem Mac ស្រុក Dinh Hoa ខេត្ត Thai Nguyen៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន