Trending now

ប្រតិភូវៀតណាមនិងអន្តរជាតិជិត 400 នាក់ធ្វើដំណើរកំសាន្តនិទាឃរដូវមិត្តភាពនៅ Ba Vi

00:54 | 15/05/2019 (យោងតាម Thuy Linh ប្រែសម្រួលដោយ មិញ អាញ់)

យុគសម័យ - ដំណើរកំសាន្តនិទាឃរដូវមិត្តភាពហាណូយគឺជាសកម្មភាពទំនាក់ទំនងកិច្ចការបរទេសប្រជាជនប្រចាំឆ្នាំ របស់សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយនិងមន្ទីរទេសចរណ៏រួមសហការរៀបចំឡើង ដែលទាក់ទាញការចូលរួមយ៉ាងសកម្មពីមិត្តភក្តិអន្តរជាតិ។ នាព្រឹកថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០១៩ គណៈប្រតិភូវៀតណាមនិងមិត្តភក្តិអន្តរជាតិជិត ៤០០ នាក់បានចូលរួមដំណើរកំសាន្តនិទាឃរដូវមិត្តភាព ដោយបានទស្សនាវិហារកណ្តាល (Den Trung) និងតំបន់ទេសចរណ៍ Long Viet នៅស្រុក Ba Vi នៃទីក្រុងហាណូយ។

ប្រតិភូថតរូបអនុស្សវរីយ៍នៅវិហារ Trung (វិហារកណ្តាល)

កម្មវិធីនេះ ដោយសម្ព័ន្ធសមាគមអង្គការមិត្តភាពទីក្រុងហាណូយនិងមន្ទីរទេសចរណ៍ហាណូយរួមសហការជាមួយគណៈកម្មាធិការប្រជា ជនស្រុក Ba Vi រៀបចំឡើង។

ចូលរួមក្នុងកម្មវិធីនេះ មានវត្តមានប្រតិភូវៀតណាមនិងអន្តរជាតិប្រហែល ៤០០ នាក់ គឺជាឯកអគ្គរដ្ឋទូត ភរិយា ស្វាមី អ្នកតំណាងទីភ្នាក់ងារការទូត អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលបរទេសនៅវៀតណាម; តំណាងរបស់ក្រសួង ស្ថាប័នមជ្ឈឹមនិងហាណូយ និងតំណាងស្ថាប័នមួយចំនួនទៀត។

សកម្មភាពនេះបានរៀបចំឡើង សំដៅពង្រីកនូវកិច្ចការបរទេសរវាងប្រជាជនទៅកាន់ក្រុង ស្រុកនានា ក្នុងគោលបំណងផ្សព្វផ្សាយអំពីបេតិកភណ្ឌប្រវត្តិសាស្ត្រ រមណីដ្ឋាននិងភូមិរបរមួយចំនួនរបស់រដ្ឋធានីហាណូយជាមួយមិត្តភក្តិអន្តរជាតិ។

ក្នុងដំណើរកំសាន្តនិទាឃរដូវមិត្តភាពលើកនេះ ប្រតិភូបានអញ្ជើញអុជធូបនិងដាំដើមឈើរអនុស្សាវរីយ៍នៅវិហារ Trung។ វិហារ Trung ជាបេតិកភណ្ឌជាតិ។

ឯកអគ្គរដ្ឋទូតគុយបាប្រចាំប្រទេសវៀតណាមលោក Liany Torres Rivera បានចែករំលែកថា “ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែលបានមកទស្សនាវិហារ Trung នៅ Ba Vi ។ វិហារនេះមានភាពស្រស់ស្អាតនិងពិសេសណាស់ ខណៈដែលបានស្ថិតនៅពាក់កណ្តាលភ្នំជាមួយនឹងខ្យល់បរិសុទ្ធនិងសុខសាន្តត្រាន។ គួរឲ្យអស្ចារ្យណាស់”។

លោក Ivan ជាមួយភរិយានិងកូនពីរនាក់ទស្សនាវិហារ Trung

ចូលរួមដំណើរកំសាន្តនិទាឃរដូវមិត្តភាពនៅ Ba Vi លើកនេះ លោក Ivan Nesterov ទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសវៀតណាមបានឱ្យដឹងថា: ក្នុងរយៈពេលជាង ១០ ឆ្នាំដែលរស់នៅក្នុងប្រទេសវៀតណាមនិងបានទៅ Ba Vi ច្រើនដងក៏ដោយ ប៉ុន្តែ នេះជាលើកទី ១ ហើយដែលលោកបានទៅកំសាន្តនៅវិហារ Trung និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកន្លែងនេះ។ លោកបានសំណេះសំណាលថា “ប្រទេសវៀតណាមមានកន្លែងជាច្រើនដែលមានទេសភាពស្រស់ស្អាតនិងវប្បធម៌ចម្រុះ។ ខ្ញុំនិងភរិយា ក៏បាន ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសំឡេងរបស់គងឃ្មោះដែរនៅពេលដែលយើងមកទីនេះ។ វិហារ Trung គឺជាកន្លែងដែលប្រជាជនគួរតែទៅកំសាន្តនៅពេលមកដល់ទីនេះម្តងៗ”។

ក្រោយពីបានទស្សនាវិហារ Trung មក ប្រតិភូបានអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាពនៅតំបន់ទេសចរណ៍ Long Viet និងរីករាយជាមួយការសំដែងគងឃ្មោះរបស់ក្រុមជនជាតិភាគតិច Muong និងការសម្តែងរបាំកណ្តឹងរបស់ក្រុមជនជាតិ Dao នៅស្រុក Ba Vi ជាពិសេស សម្របខ្លួនទៅជាមួយទំនុកច្រៀងតន្ត្រី រាំរបាំនិងរីករាយជាមួយអាហារផងដែរ។

លោកស្រី Nguyen Lan Huong អញ្ជើញថ្លែងមតិក្នុងពិធីជួបប្រាស្រ័យ

តាងនាមថ្នាក់ដឹកនាំនិងប្រជាជនរដ្ឋធានី លោកស្រី Nguyen Lan Huong ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពហាណូយបានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពដែល ក្លាយទៅជាប្រពៃណីប្រចាំឆ្នាំប្រកបដោយអត្ថន័យពិសេសដើម្បីណែនាំដល់មិត្តភក្តិអន្ដរជាតិនូវបេតិកភណ្ឌប្រវត្តិសាស្ត្រ ភូមិរបរប្រពៃណីរបស់ទីក្រុងហាណូយ។ ហើយនេះក៏ជាឱកាសល្អមួយដើម្បីជួបប្រាស្រ័យ និងបង្កើនចំណងមិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជនរដ្ឋធានីនិងមិត្តភក្តិអន្តរជាតិផងដែរ។

“យើងខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើនដល់មិត្តភក្តិអន្តរជាតិអំពីតំលៃវប្បធម៌និងបដិ សណ្ឋារកិច្ចរបស់ប្រជាជនទីក្រុងហាណូយ ក៏ដូចជាប្រជាជនវៀតណាម ព្រមទាំងបើកចេញឱកាសថ្មី សំរាប់កិច្ចសហប្រតិបត្តិការជាមួយស្រុក Ba Vi នាពេលអនាគត”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Nguyen Lan Huong។

តាងនាមប្រតិភូអន្ដរជាតិដែលចូលរួមក្នុងកម្មវិធីនេះ លោក Jorge Rondon Uzcategui (ស្តាំ) អញ្ជើញទទួលអំណោយអនុស្សាវរីយ៍ពីថ្នាក់ដឹកនាំស្រុក Ba Vi

តាងនាមប្រតិភូអន្ដរជាតិដែលចូលរួមក្នុងកម្មវិធីនេះ លោក Jorge Rondon Uzcategui ប្រធានអង្គទូត ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋ Bolivar ប្រចាំនៅប្រទេសវៀតណាម បានថ្លែងអំណរគុណដ៏ស្មោះបំផុតចំពោះសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ មន្ទីរទេសចរណ៍ទីក្រុងហាណូយ ក៏ដូចជាថ្នាក់ដឹកនាំនិងប្រជាជនស្រុក Ba Vi ចំពោះការអញ្ជើញនិងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅសម្រាប់ដំណើរទស្សនកិច្ចនេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្ព័ន្ធសមាគមមិត្តភាពហាណូយក្នុងប៉ុន្មានឆ្នាំកន្លងមក ដោយមានការផ្តួចផ្តើមរៀបចំសកម្មភាពសន្តិភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាមនិងប្រជាជននៃប្រទេសនានានៅលើពិភពលោក។ លោកបានជឿជាក់ថា សកម្មភាពសន្តិភាពនិងមិត្តភាពបច្ចុប្បន្នបាននិងនឹងកំពុងរួមចំណែកធ្វើឱ្យវៀតណាមកាន់តែរីកចម្រើននិងមានឋានៈសក្តិសមនៅក្នុងបេះដូងមិត្តភក្តិអន្តរជាតិ។

រូបថតៈមួយចំនួនក្នុងដំណើរកំសាន្តនិទាឃរដូវមិត្តភាពហាណូយ២០១៩

គណៈប្រតិភូអញ្ជើញអុជធូបនៅវិហារ Trung

គណៈប្រតិភូអញ្ជើញដាំដើមឈើអនុស្សាវរីយ៍នៅវិហារ Trung (រូបថតៈ TV)

មិត្តភក្តិអន្តរជាតិរីករាយក្នុងការស្វែងរកផ្សារជនបទនៅតំបន់ទេសចរណ៍ Long Viet

ការសម្ដែងរបាំកណ្តឹងរបស់ក្រុមជនជាតិ Dao ស្រុក Ba Vi

គណៈប្រតិភូបានចូលរួមជាមួយកម្មវិធីសិល្បៈច្រៀងចម្រៀងនិងរបាំរបស់សិល្បករ

(យោងតាម Thuy Linh ប្រែសម្រួលដោយ មិញ អាញ់)

(យោងតាម Thuy Linh ប្រែសម្រួលដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ