Trending now

ប្រជាជនវៀតណាមធ្វើដំណើរជាមួយប្រជាជនគុយបាដើម្បីជំនះរាល់ការលំបាក

19:25 | 01/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នេះជាសេចក្តីថ្លែងការណ៍ដកស្រង់ចេញពីលិខិតរបស់ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានផ្ញើទៅកាន់ប្រធានវិទ្យាស្ថានមិត្តភាពគុយបាជាមួយប្រជាជាតិ (ICAP) លោក Fernando Gonzalez Llort ។

ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga។

នាថ្ងៃទី ៩ ខែមេសា ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសវៀតណាមលោកស្រី Lianys Torres Rivera បានផ្ញើលិខិតរបស់ប្រធានវិទ្យាស្ថានមិត្តភាពគុយបាជាមួយប្រជាជាតិ (ICAP) ទៅកាន់ចលនាពិភពលោកដើម្បីសាមគ្គីភាពជាមួយគុយបា ដល់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមមិត្តភាពវៀតណាម - គុយបា។ ដើម្បីឆ្លើយតបនឹងលិខិតនោះ នាថ្ងៃទី ២៩ ខែមេសា ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានផ្ញើលិខិតមួយដល់ប្រធានវិទ្យាស្ថានមិត្តភាពគុយបាជាមួយប្រជាជាតិ (ICAP) លោក Fernando Gonzalez Llort ។

ទស្សនាវដ្តីយុគសម័យសូមចែករំលែកអត្ថបទទាំងស្រុងនៃលិខិតនេះដូចតទៅ៖

"ជូនចំពោះលោក Fernando Gonzalez Llort - ប្រធានវិទ្យាស្ថានមិត្តភាពគុយបាជាមួយប្រជាជាតិ (ICAP)

នៅក្នុងបរិបទនៃជំងឺរាតត្បាត COVID - 19 នៅលើពិភពលោកកំពុងមានការវិវត្តន៍ដ៏ស្មុគស្មាញ ដោយបានសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់នៅលើពិភពលោក។ ប្រជាជននៅលើពិភពលោករួមមានប្រជាជនវៀតណាមបានចែករំលែកការលំបាកជាដាច់ខាត និងកោត់សរសើរចំពោះការខិតខំប្រឹងប្រែងរបស់គុយបាក្នុងការបង្ការនឹងជំងឺរាតត្បាត ក៏ដូចជាស្មារតីអន្តរជាតិស្មោះត្រង់ បរិសុទ្ធ របស់គុយបាក្នុងការបញ្ជូនអ្នកជំនាញសុខភាពជាង ១.០០០ នាក់ទៅជួយឧបត្ថម្ភដល់បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកដើម្បីប្រឈមមុខនឹងជំងឺរាតត្បាត COVID - 19។

យើងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីសម្រេចចិត្តរបស់សហគមន៍អន្តរជាតិ ដែលទាមទារឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដកការរាំងស្ទះសេដ្ឋកិច្ចពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែលបានដាក់ប្រឆាំងនឹងប្រទេសគុយបាជាបន្ទាន់។ គោលនយោបាយមិនសមហេតុផលនោះ បានរារាំងប្រទេសគុយបាមិនឱ្យទទួលការផ្គត់ផ្គង់ចាំបាច់និងឧបករណ៍វេជ្ជសាស្ត្រសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID – 19 បចប្បន្ន ។

ប្រជាជនវៀតណាមគាំទ្រជាដាច់ខាតដល់បុព្វហេតុតស៊ូសម្រាប់យុត្តធម៍របស់ប្រជាជនគុយបា និងបានធ្វើដំណើរជាមួយប្រជាជនគុយបាដើម្បីជំនះរាល់ការលំបាក។

នាពេលកន្លងមក សម្ព័ន្ធមិត្តភាពនិងសមាគមមិត្តភាពវៀតណាម - គុយបាបានរៀបចំសកម្មភាពសាមគ្គីភាពមួយចំនួនដើម្បីគាំទ្រគុយបា។ សមាគមមិត្តភាពវៀតណាម - គុយបាដែលជាស្នូលនៃក្លឹបអតីតនិស្សិតវៀតណាមនៅគុយបានិងមនុស្សស្រឡាញ់គុយបា បានធ្វើយុទ្ធនាការដើម្បីគាំទ្រប្រជាជនគុយបាជំនះរាល់ការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត COVID - 19។ រហូតមកដល់ពេលនេះសាច់ប្រាក់ជាង ១,៥ ពាន់លានដុង (ប្រហែលជាង​៦១​, ០០០ ដុល្លាអាមេរិក) ត្រូវបានប្រមូល។

យើងជឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តនិងរដ្ឋគុយបា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលគុយបា ដោយមានជំនឿរបស់ប្រជាជនគុយបានឹង ជំនះរាល់ការលំបាកនិងជំនះការរីករាលដាលនៃជំងឺរាតត្បាត COVID – 19 បន្តអនុវត្តដោយជោគជ័យនូវដំណើរការនៃការធ្វើបច្ចុប្បន្នភាពគំរូសេដ្ឋកិច្ចសង្គមនិយម បើកដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ថ្មីសម្រាប់ការកសាងប្រទេសជាតិ អធិបតេយ្យភាព ឯករាជ្យភាព សង្គមនិយម ប្រជាធិបតេយ្យ វិបុលភាព និងនិរន្តរភាព។

វៀតណាម - គុយបា៖ សាមគ្គីភាពប្រាកដជាឈ្នះមែន!

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់