Trending now

ប្រជាជននៅកោះ Fukue (ជប៉ុន) កោតសរសើរនិស្សិតវៀតណាម

15:33 | 01/12/2020 (បកប្រែដោយឌីណា)

យុគសម័យ - ការវត្តមានរបស់និស្សិតវៀតណាមចំនួន ១៦ នាក់បាននាំដង្ហើមថ្មីទៅកាន់កោះ Fukue ដែលបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយយុវជនក្នុងតំបន់។

យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ប្រហែលជា ៩០ %​ នៃ​សិស្ស​បញ្ចប់ការសិក្សានៅវិទ្យាល័យ នៅកោះ​ Fukue - ដែលជាកោះដាច់​ស្រយាល​មួយនៅភាគនិរតីនៃទីក្រុង​ Goto របស់ជប៉ុន​-ជ្រើសរើស ការ​សិក្សានិងស្វែងរកការងារ នៅទីក្រុងធំ ៗ ។ ទោះយ៉ាងណា​ ការ​វត្តមាន​របស់និស្សិតវៀតណាម ចំនួន ១៨ នាក់ នាខែមេសា ដែល​បាន​នាំដង្ហើមថ្មីទៅកាន់កោះនេះ​ ហើយ​បាន​បំពេញចន្លោះ​ប្រហោង​ដែល​បន្សល់ទុកដោយយុវជនក្នុងតំបន់។

នៅឆ្នាំ ២០១៨ គំនិតផ្តួចផ្តើមផ្សារភ្ជាប់សាលារៀន​ ដើម្បីទាក់ទាញ​សិស្ស​និស្សិតបរទេសត្រូវបានណែនាំនៅកោះ Fukue ។ អាធ្ញាធរទីក្រុងបាន​អនុញ្ញាត​ឱ្យសាលា​បង្រៀន​ភាសាជប៉ុន​ប្រើអាគារដែលទើបសាងសង់ថ្មី​ដោយឥតគិតថ្លៃ ក៏ដូចជាបានប្រគល់អាហារូបករណ៍ចំនួន ៤៨០,០០០ យេន ដើម្បីឧបត្ថម្ភផ្នែកមួយនៃថ្លៃសិក្សា ៥៤០,០០០ យេន / ឆ្នាំ។ មន្ត្រីក្នុងមូលដ្ឋានសង្ឃឹមថា កម្មវិធីនេះនឹងទាក់ទាញនិស្សិត​វៀតណាម​ដែលជ្រើសរើសទៅសិក្សាភាសាជប៉ុន​នៅ​កោះ​នេះ​ ដើម្បីត្រៀមខ្លួនជា​ស្រេច​ សម្រាប់​កម្មវិធីសិក្សា​នៅសាកលវិទ្យាល័យឬ​ដាក់ពាក្យសុំការងារ។

និស្សិតវៀតណាមនៅក្នុងថ្នាក់រៀនភាសាជប៉ុន នៅសាលា Goto នៃខេត្ត Nagasaki នាថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២០ ។ រូបថត៖ Kyodo

និស្សិតវៀតណាមនឹងចូលរួមវគ្គសិក្សាភាសា ក្នុងរយៈពេល ២ ឆ្នាំ​ដើម្បីចូលរួមក្នុងការប្រឡងភាសាជប៉ុនដែលជាតម្រូវការមួយ មុនពេលចូលសាកលវិទ្យាល័យនៅទីនេះ។ លោក Yosuke Yoshihama (អាយុ ៦៣ ឆ្នាំ) នាយកសាលា​បង្រៀនភាសាជប៉ុន នៅកោះ Fukue បានកោតសរសើរយ៉ាងខ្លាំង​ចំពោះ​និស្សិតវៀតណាម នៅទីនេះ​ដែលមានបំណងប្រាថ្នាចង់សិក្សា​និង​ប្តេជ្ញាកសាងកិត្យានុភាពរបស់ខ្លួន។

លោកនាយកសាលា Yosuke Yoshihama បាននិយាយថា "ខ្ញុំសង្ឃឹម​ថា និស្សិតវៀតណាមនឹងក្លាយជាស្ពានមួយដែលតភ្ជាប់បណ្តាកោះ Goto​ជាមួយពិភពលោក" ។ លោកបន្ថែមថា​ សាលារៀននេះមានផែនការ បង្កើនបរិមាណសិស្សវៀតណាមឡើងដល់ ១០០ នាក់ នាពេល​ខាងមុខនេះ។

ទោះបីលោក Yoshihama ធ្លាប់មានការព្រួយបារម្ភអំពីរបៀប​ដែលនិស្សិតវៀតណាមនឹងសម្របខ្លួនទៅនឹងជីវិតយឺតៗ​​ និង​សុខសាន្ត ​នៅលើកោះក៏ដោយ​ ​ប៉ុន្តែក្តីកង្វល់ទាំងនោះ​ត្រូវបា​ន​លុបចោលភ្លាមៗ។ តាមពិត​ និស្សិតវៀតណាម​ទទួលបានការស្រឡាញ់​រាប់អានពីសហគមន៍ប្រជាជន​នៅតំបន់។ ពួកគេស្ទើរតែទាំងអស់​កំពុងធ្វើការក្រៅម៉ោងទៅរៀន យោងតាមម៉ោងដែលបានកំណត់​សម្រាប់និស្សិតអន្តរជាតិ។

ប្អូនបុរស Lam Nhat Hai ជានិស្សិតវៀតណាម​ដែល​ធ្វើការ​ក្រៅម៉ោង នៅភោជនីយដ្ឋានមួយ នៅកោះ Fukue ។ រូបថត៖ Kyodo

លោក Seiichiro Mochizuki (អាយុ ៧៣ ឆ្នាំ) ជាម្ចាស់ហាងដែល​ជួល​និស្សិត​វៀតណាមពីរនាក់បានសម្តែងការអរគុណយ៉ាង​ខ្លាំងចំពោះ​ពួកគេនិងបានសរសើរនិស្សិតទាំងពីរនាក់នេះជាមនុស្សមធ្យ័ត ហ៊ាន​គិត​ហ៊ានធ្វើ»។ ប្រសិនបើអាច​ លោកនឹងទទួលនិស្សិតវៀតណាម​ម្នាក់​ទៀត​។

ការយកចិត្តទុកដាក់លើនិស្សិតវៀតណាម នៅទីនេះបាន​ទទួលរងនូវការ​ថយចុះ​ប្រាក់ចំណូល ដោយសារការបិទអាជីវកម្ម​ក្នុងស្រុក​ក្នុងកំឡុងពេល​ជំងឺរាតត្បាត​ COVID-19​ អ្នកភូមិខ្លះក៏កំពុងរៀបចំ​អំណោយ​អង្ករនិ​ង​បន្លែ ផងដែរ។ លោក Hiroshi Kambara (អាយុ ៧៣ ឆ្នាំ) ជាប្រធានសមាគម​ពលរដ្ឋក្នុងតំបន់បានមានប្រសាសន៍ថា“ ខ្ញុំចង់លើកទឹកចិត្ត​និស្សិត​វៀតណាម​ឱ្យឃើញថា ពួកគេកំពុងប្រឹងប្រែងអស់ពីសមត្ថភាព​យ៉ាងដូច​ម្តេច​។ កោះទាំងមូលកំពុងទទួលបានថាមពលជាច្រើនពីនិស្សិត​វៀតណាម​”។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងវៀតណាមនិងជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅតែបន្តត្រូវបានវាយតម្លៃខ្ពស់និងមានការរីកចម្រើនយ៉ាងខ្លាំង។ រហូតមកដល់ពេលនេះ ​យុវជន​វៀតណាម​ជាង ៣០០.០០០ នាក់​បានមកប្រទេស ជប៉ុន​ ដើម្បី​ហ្វឹកហាត់​បំណិន​។ បច្ចុប្បន្ននេះ ប្រទេសវៀតណាមគឺជាប្រទេសមួយ​ក្នុង​ចំណោម​ប្រទេសចំនួន ១៥ ដែលបានបញ្ជូនសិក្ខាកាម​ទៅប្រទេសជប៉ុន​ចំនួនសិក្ខាកាមវៀតណាមនៅប្រទេសជប៉ុនមានចំនួនជាង ២០ ម៉ឺននាក់ ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ