Trending now

ប្រឆាំងនឹង Covid-19 ដោយជោគជ័យ វៀតណាមបានបង្កើនការទាក់ទាញដល់វិនិយោគិនអន្តរជាតិ

00:07 | 21/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - វិទ្យាស្ថានអាស៊ី - ស្កុតឡេន (Asia Scotland Institute) នៃចក្រភពអង់គ្លេសបានរៀបចំសិក្ខាសាលាតាមអនឡាញកាលពីថ្ងៃទី ១៨ ខែមិថុនាដោយប្រធានបទ “ការជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 - សេដ្ឋកិច្ចវៀតណាមនិងឱកាសក្រោយពីជំងឺរាតត្បាតសកល”។

នៅឆ្នាំ ២០២០ ប្រទេសវៀតណាមនៅតែត្រូវបានគេព្យាករណ៍ថា ជាប្រទេសមួយដែលមានការកំណើនសេដ្ឋកិច្ចវិជ្ជមាននៅក្នុងតំបន់។

អ្នកធ្វើជាអធិបតីនៃសិក្ខាសាលានេះគឺប្រធានស្ថាបនិកនៃវិទ្យាស្ថានអាស៊ី - ស្កុតឡេនលោក Roddy Gow និងវាគ្មិនសំខាន់ៗគឺឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសលោក Tran Ngoc An។ ក្រៅពីនេះ ចូលរូមផ្តល់យោបល់នៅក្នុងសិក្ខាសាលានេះមាន៖ តំណាងការិយាល័យពាណិជ្ជកម្មវៀតណាមនៅចក្រភពអង់គ្លេស អ្នកប្រឹក្សាគោលនយោបាយ អ្នកតំណាងសហគ្រាសនិងវិនិយោគិននៅវៀតណាម។

សិក្ខាសាលានេះបានទាក់ទាញការចាប់អារម្មណ៍និងចូលរួមក្នុងការឃ្លាំមើលតាមអនឡាញពីទស្សនិកជន អ្នកស្តាប់ប្រមាណជា ៧០ នាក់ ដែលជាវិនិយោគិនបុគ្គលរួមជាមួយតំណាងសាកលវិទ្យាល័យ មូលនិធិវិនិយោគនិងសហគ្រាសអង់គ្លេស ជាពិសេសនៅក្នុងតំបន់ស្កុតឡេននិងចក្រភពអង់គ្លេសខាងជើង ដែលក្នុងនោះមានតំណាងសាកលវិទ្យាល័យដូចជា៖ Edinburgh, Glasgow, Stirling, បណ្ដាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគដូចជា៖ Baillie Gifford, Dynamic Capital, Aberdeen Standard និងក្រុមសហគ្រាសក្នុងវិស័យពិគ្រោះយោបល់ ថែទាំសុខភាពនិងបច្ចេកវិទ្យា។

ខ្លឹមសារដែលទស្សនិកជនចាប់អារម្មណ៍និងធ្វើសំណួរពិភាក្សាច្រើនបំផុតគឺបទបង្ហាញរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសលោក Tran Ngoc Anh រួមជាមួយក្រុមអ្នកជំនាញនិងតំណាងវិនិយោគិនវៀតណាមលើបញ្ហាដូចខាងក្រោមៈ មេរៀនពីការជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺរាតត្បាត Covid-19 ស្ថានភាពសេដ្ឋកិច្ចនិងគោលការណ៍ គោលនយោបាយរបស់វៀតណាមក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត ទស្សនៈ នយោបាយការបរទេសនិង ថានះ តួនាទីរបស់វៀតណាមក្នុងតំបន់និងលើពិភពលោកដើម្បីថែរក្សាបរិស្ថានប្រកបដោយសន្តិភាពនិងស្ថិរភាព បង្កើតឱកាសវិនិយោគនិងសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងចក្រភពអង់គ្លេសនិយាយរួម, រវាងវៀតណាមនិងស្កុតឡេននិយាយដោយឡែក។

ទស្សនិកជនមានការចាប់អារម្មណ៍ពិសេសចំពោះព័ត៌មានដែលបានចែករំលែកនៅក្នុងសិក្ខាសាលាស្តីពីការជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកល នៅពេលដែលវៀតណាមទើបតែមានករណីវិជ្ជមានប្រមាណជាង ៣៤០ នាក់និងមិនមានអ្នកស្លាប់ណាមួយដោយសារជំងឺរាតត្បាត Covid-19 ដោយមានទំងំប្រជាជនជាង ៩៧ លាននាក់ និងមានព្រំប្រទល់វែងជាមួយនឹងកន្លែងផ្ទុះឡើងនៃជំងឺរាតត្បាតនេះលើកដំបូង គឺប្រទេសចិន។

ក្នុងបទបង្ហាញរបស់ខ្លួន ឯកអគ្គរដ្ឋទូតវៀតណាម លោក Tran Ngoc Anh បានសង្កត់ធ្ងន់ថា មេរៀនជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 បានបង្ហាញលើភាពខ្លាំងបាននិងកំពុងបង្កើនការទាក់ទាញរបស់វៀតណាមចំពោះវិនិយោគិនអន្តរជាតិ ដែលចង់ស្វែងរកទិសដៅស្ថេរភាពអំពីសន្តិសុខនយោបាយ មានការប្តេជ្ញាចិត្តនិងឯកភាពគ្នារវាងរដ្ឋាភិបាលនិងប្រជាជន សន្យានិងតម្លាភាពក្នុងគោលនយោបាយនិងមានការសម្របសម្រួលគ្នាពីកណ្តាលទៅមូលដ្ឋាន ការអប់រំនិងផ្សព្វផ្សាយព័ត៌មានមានតួនាទីទូលំទូលាយ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ