Trending now

ប្រគល់សំភារវេជ្ជសាស្រ្តប្រឆាំងនឹងកូវិដ១៩ដល់ ស្រុកស្វាយជ្រំ - ប្រទេសកម្ពុជា

10:51 | 05/08/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - លោកវរសេនីយ៍ទោ Vo Van Dinh អនុប្រធានមន្ទីរនគរបាលស្រុក Tan Hung (ខេត្ត Long An) បានដឹកនាំគណៈប្រតិភូប្រគល់សំភារវេជ្ជសាស្ត្រដល់ស្រុកស្វាយជ្រំខេត្តស្វាយរៀងព្រះរាជាណាចក្រកម្ពុជាដើម្បីបម្រើការងារបង្ការនិងទប់ស្កាត់នឹងជំងឺកូវិដ១៩ ។

ប្រគល់សំភារវេជ្ជសាស្រ្តប្រឆាំងនឹងកូវិដ១៩ដល់ ស្រុកស្វាយជ្រំ - ប្រទេសកម្ពុជា

នៅស្ពានហួយញី ២ ក្រោមការអនុញ្ញាតពីប្រធានគណៈកម្មាធិការប្រជាជនស្រុក Tan Hung (ខេត្ត Long An) លោកវរសេនីយ៍ទោ Vo Van Dinh អនុប្រធានមន្ទីរនគរបាលស្រុក Tan Hung បានដឹកនាំគណៈប្រតិភូប្រគល់សំភារវេជ្ជសាស្ត្រដល់ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងព្រះរាជាណាចក្រកម្ពុជាដើម្បីបម្រើការងារបង្ការនិងទប់ស្កាត់នឹងជំងឺកូវិដ១៩។ អំណោយរួមមានសំភារពេទ្យនិងថវិកាចំនួន ៣០ លានដុង។

តំណាងស្រុកស្វាយជ្រំខេត្តស្វាយរៀងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់គណៈកម្មាធិការប្រជាជនស្រុក Tan Hung ហើយបានបញ្ជាក់ថាភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ។ ក្រៅពីនេះភាគីទាំងពិរនឹងបន្តផ្លាស់ប្តូរព័ត៌មានសម្របសម្រួលដោះស្រាយដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាសណ្តាប់ធ្នាប់និងសន្តិសុខដែលកើតឡើងនៅតាមព្រំដែន៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម