Trending now

បន្ទាប់ពីបញ្ចប់ជំងឺរាតត្បាតសកល Covid-19៖ ទំនាក់ទំនងកូរ៉េខាងត្បូង - វៀតណាមនឹងមានការផ្លាស់ប្តូរកាន់តែវិជ្ជមាន

13:48 | 06/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោក Yoon Sang Ho ប្រធានសមាគមជនជាតិកូរ៉េខាងត្បូងប្រចាំនៅវៀតណាមបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ជំងឺរាតត្បាត Covid-19 នោះ វៀតណាមនិងកូរ៉េខាងត្បូងនឹងមានរបតដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Yoon Sang Ho ប្រធានសមាគមជនជាតិកូរ៉េខាងត្បូង ប្រចាំ​នៅ​វៀតណាម។ (រូបថត៖ The gioi vs VN)

ផ្លាស់ប្តូរជាមួយអ្នក​យក​ព័ត៌មាន​ នាពេលថ្មីៗ​នេះ​លោក​ប្រធាន​សម្ព័ន្ធ​សមាគមជនជាតិកូរ៉េ​ខាង​ត្បួង ​នៅរដ្ឋធានី Ha Noi Yoon Sang Ho បានចែករំលែក៖ អាចបញ្ជាក់ថាការរីករាលដាលនៃជំងឺ Covid-19 ដើរតួនាទីយ៉ាង​សំខាន់ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរយើង។ បន្ទាប់ពីជំងឺ​រាតត្បាតសកល Covid-19​ នេះ បានរុញថយក្រោយ​ជាសារវ័ន្ត ទំនាក់ទំនង​រវាងកូរ៉េខាងត្បូង​និង​វៀតណាម​នឹង​មាន​ការផ្លាស់ប្តូរ​​យ៉ាង​ខ្លាំង​ក្លាយ​ ។

“ចាប់ពីពេលនេះតទៅ ប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានកត់សម្គាល់ ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយ មុននិងក្រោយ ការផ្ទុះឡើងនៃជំងឺ Covid-19 ។ នាពេលអនាគត ការអភិវឌ្ឍន៍ នៃទំនាក់​ទំនងរវាងប្រទេសទាំងពីរ​នឹងពឹងផ្អែកទៅ​លើ​រូបភាព​កូរ៉េខាងត្បូង​និង​របៀបដែលកូរ៉េខាងត្បូង​ឆ្លើយតប ​នៅក្នុង​បរិបទ​នេះ” ។ - លោក Yoon បាននិយាយឲ្យ​ដឹងថា។

លោក Yoon បានផ្ញើសារទៅប្រជាជនកូរ៉េខាងត្បូង​​កំពុង​ធ្វើការនិងរ​ស់​នៅ​វៀតណាម “ យើងកំពុងរស់នៅក្នុងប្រទេសវៀតណាម​ដែលជា ប្រទេស​ឈានមុខគេ​ក្នុង​ការប្រយុទ្ធនឹងជំងឺ Covid-19 និង​ការពារអាយុជីវិតយើងពីជំងឺរាតត្បាត។ អាទិភាពចម្បងរបស់យើងគឺការជឿទុកចិត្តនិងគាំទ្រយ៉ាងសកម្មដល់គោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម។ ដោយមានគំនិត​ចង់ធ្វើជាពលរដ្ឋរស់នៅក្នុងប្រទេសវៀតណាម យើងត្រូវបង្ហាញគំរូ​នៃ​ការបង្ការការរាតត្បាត Covid-19 ចំពោះប្រជាជនវៀតណាម។ រូបភាពនេះត្រូវ​បន្តបង្ហាញ សូម្បីតែបន្ទាប់ពីការបញ្ចប់នៃរោគរាតត្បាត Covid-19 នឹងក្លាយជាចំណាប់អារម្មណ៍មួយ​ដែលនៅតែមាន​នៅ​ក្នុងទស្សនៈរបស់វៀតណាម ចំពោះកូរ៉េខាងត្បូង​ក៏ដូចជាក្លាយ​ជាបទដ្ឋាន​ ដើម្បីវាយតម្លៃការយល់ដឹងអំពីវប្បធម៌ដែល មកពីប្រទេសកូរ៉េខាងត្បូង” ។

នៅពេលអនាគត កូរ៉េខាងត្បូងនិងវៀតណាម​នឹងសហប្រតិបត្តិការ​ឱ្យកាន់តែ​ជិតស្និទ្ធថែមទៀត​ ជាពិសេសក្នុងវិស័យ​វប្បធម៌​ជំនួសឱ្យ​វិស័យ​សេដ្ឋកិច្ច។ ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង​ចាំបាច់​ឆ្ពោះទៅកាន់ទំនាក់ទំនងសម្ព័ន្ធមិត្ត ​ក៏ដូចជាទំនាក់ទំនង​រវាង​វៀតណាមនិងរុស្ស៊ី។

“ខ្ញុំដឹងថា រួមគ្នានិង​យកឈ្នះនឹង​រោគរាតត្បាត​ យើងនឹងមាន​ឱកាសយោគយល់គ្នា​កាន់តែច្បាស់។ “

“កូរ៉េខាងត្បូងនិងវៀតណាមបាននិងកំពុងមានទំនាក់ទំនង​ដូចជាបងប្អូនបង្កើត។ នៅពេលដែលរោគរាតត្បាត Covid-19 ផ្ទុះឡើង ទោះបីជា​វិធីសាស្រ្តប្រឆាំង​នឹង​ជំងឺ ​ Covid-19 នៃភាគីទាំងពីរ​អាចខុសគ្នា​ក៏ដោយ​ ប៉ន្តែ​សំខាន់បំផុត​យើងត្រូវមានចិត្តបើកចំហ​ ដើម្បី​យោគយល់គ្នាទៅវិញទៅមក” ។ លោកក៏បានផ្ញើសារមួយ​ដោយ​សង្ឃឹមថា​ ប្រជាជនមកពីកូរ៉េខាងត្បូង​មានទស្សនៈ​កក់ក្តៅ​ចំពោះ​វៀតណាម។

“ ក្នុងនាមជាតំណាងសហគមជនជាតិកូរ៉េខាងត្បូងចំនួន ២០០០០០ នាក់ នៅវៀតណាម ​ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះភាពរួសរាយរាក់ទាក់ សេចក្តីសប្បុរស​ដែលប្រជាជនវៀតណាម​តែងតែផ្តល់ដល់ប្រជាជនកូរ៉េខាងត្បូង។ ក្នុងនាមជាប្រធាននៃសម្ព័ន្ធជនជាតិកូរ៉េខាងត្បូងប្រចាំនៅវៀតណាម ខ្ញុំនឹងយកអស់កម្លាំង​កាយចិត្ត​ រួម​ចំណែក​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង ជំងឺ Covid-19 ដើម្បី​ជំនះ​ការលំបាក​ទាំងឡាយ​ ​ក៏ដូចជាការខិតខំ​ប្រឹងប្រែង​ សំដៅពង្រីកនិងពង្រឹង​ចំណង មិត្តភាពដ៏មានតម្លៃនិងពិសិដ្ឋរវាង​ប្រជាជាតិទាំងពីរ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់