Trending now

បណ្តាអង្គការនិងគ្រួសារវៀតណាមបានធ្វើជាឪពុកម្តាយធម៍របស់និស្សិតកម្ពុជា ១០០ នាក់

22:58 | 07/07/2019 (យោងតាម thoidai.com.vn បកប្រែដោយវិច្ឆិកា)

យុគសម័យ - នាពេលថ្មីៗនេះ សកម្មភាពការទូតប្រជាជនរបស់សាខានៃសមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុង Ho Chi Minh បានបង្កើនឡើងតាមរយៈកិច្ចការឧបត្ថម្ភសម្រាប់និស្សិតកម្ពុជាកំពុងសិក្សានៅសកល វិទ្យាល័យនានានៅទីក្រុង Ho Chi Minh។ រហូតមកដល់ពេលនេះនិស្សិតកម្ពុជាចនួន ១០០ នាក់ មានឪពុកម្តាយធម៍ជាដែលជាគ្រួសារវៀតណាមនៅទីក្រុង Ho Chi Minh។

ពិធីលើកតម្កើងបុគ្គលដែលបានរួមចំណែកក្នុងសកម្មភាពការទូតប្រជាជនរវាងវៀតណាមនិងកម្ពុជា

នាពេលថ្មីៗនេះ គណៈគម្មាធិការប្រតិបត្តិសមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Ho Chi Minh បានប្រារព្ធសន្និសិទលើកទី ៨ ដើម្បីវាយតម្លៃនូវសកម្មភាពរបស់សមាគមនាពេលកន្លងមក ព័ត៏មានអំពីជីវភាពរស់នៅនិងសកម្មភាពរបស់អណិកជនវៀតណាមដែលកំពុងរស់នៅនិងធ្វើអជីវកម្មនៅប្រទេសកម្ពុជានិងគំនួសពណ៌ក្នុងទំនាក់ទំនងការទូត វៀតណាម - កម្ពុជា។

សមាគមមិត្តភាព វៀតណាម - កម្ពុជា នៅទីក្រុង Ho Chi Minh មានសកម្មភាពការទូតប្រជាជនជាវិជ្ជមាន ជាពិសេសកិច្ចការជួយឧបត្ថម្ភនិស្សិតកម្ពុជាកំពុងសិក្សានៅសកលវិទ្យាល័យនានានៅទីក្រុង Ho Chi Minh។​​ រហូតមកដល់ពេលនេះមាននិស្សិតកម្ពុជា​ ១០០​ នាក់មានឪពុកម្តាយធម៍ជាបណ្តាអង្គការនិងគ្រួសារវៀតណាមតាមរយៈផ្តល់ឲ្យអាហារូបករណ៍ ថែរក្សានិងផ្តល់អំណោយសម្រាប់ករណីលំបាក រួមទាំងការជួយឧបត្ថម្ភលើចំណាយធ្វើដំណើរទៀតផង។

លើសពីនេះទៅទៀត​ តាមរយៈសមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Ho Chi Minh ក្រុមគ្រូពេទ្យ Tam Viet ក៏បានរៀបចំឡើងការត្រួតពិនិត្យសុខភាព ផ្តល់ថ្នាំពេទ្យ បរិច្ចាគកង់ សាងសង់អណ្តូងទឹកនិងផ្តល់អំណោយដល់ប្រជាពលរដ្ឋជិត ១០.០០០ នាក់នៅតំបន់ព្រំដែននៃប្រទេសវៀតណាម - កម្ពុជានិងអណិកជនវៀតណាមដែលរស់នៅក្នុងបឹងទន្លេសាបនៃប្រទេសកម្ពុជា។ តម្លៃសរុបនៃសកម្មភាពខាងលើនេះគឺជាង ៣ ពាន់លានដុងដែលបានចូលរួមដោយបុគ្គល អង្គភាព អង្គការនិងអាជីវកម្មជាច្រើននៅទីក្រុង Ho Chi Minh៕

(យោងតាម thoidai.com.vn បកប្រែដោយវិច្ឆិកា)

(យោងតាម thoidai.com.vn បកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ