Trending now

បណ្តាប្រទេសអាស៊ាននិងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩

15:24 | 26/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ជំងឺរាតត្បាតកូវិដ១៩ បានបង្ហាញថា ប្រធានបទ «ភាពស្អិតរមួតនិងការឆ្លើយតប» ដែលវៀតណាមបានកំណត់សម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ ពិតជាត្រឹមត្រូវណាស់។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung។ (ប្រភព៖ TTXVN)

ចាប់ផ្តើមពីចុងឆ្នាំ ២០១៩ ជំងឺរាតត្បាតកូវិដ១៩ បានរីករាលដាលនៅក្នុងប្រទេសនិងដែនដីចំនួន ២១០ ដែលមានមនុស្សជិត ៥ លាននាក់បានឆ្លងជំងឺក្នុងនោះមាន ៣២៤.៤៤៦ នាក់បានស្លាប់នៅទូទាំងពិភពលោក។

ជំងឺនេះនៅតែបន្តមានការវិវិត្តន៍ដ៍ស្មុគស្មាញនៅតាមតំបន់ជាច្រើននៃពិភពលោក។ ផលប៉ះពាល់អវិជ្ជមានលើសកម្មភាពសេដ្ឋកិច្ចសង្គមសកល តំបន់អាស៊ាន និងវៀតណាម។

ផលប៉ះពាល់នៃ កូវិដ១៩ និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន ២០២០

មិនត្រឹមតែបណ្តាលឱ្យបាត់បង់មនុស្សជាតិដ៏ធំប៉ុណ្ណោះទេជំងឺរាតត្បាតក៏ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតសេដ្ឋកិច្ចសង្គមនៃបណ្តាប្រទេសអាស៊ាននិងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរសកម្មភាពនៅក្នុងអាស៊ានក៏ដូចជារវាងអាស៊ាននិងបណ្តាដៃគូប្រតិបត្តិការ។

ការផ្ទុះឡើងនិងការរីករាលដាលនៃជំងឺរាតត្បាតកូវិដ១៩ បានបង្ខំឱ្យប្រទេសនានាផ្តល់អាទិភាពខ្ពស់ដល់ការបង្ការការពារនិងគ្រប់គ្រងជំងឺ។ នេះក៏មានឥទ្ធិពលជាក់លាក់លើផែនការការងារសម្រាប់ពេញមួយឆ្នាំ ២០២០ ក៏ដូចជាសកម្មភាពកសាងសហគមន៍របស់អាស៊ាន។

យោងតាមស្ថិតិរបស់លេខាធិការដ្ឋានអាស៊ានសកម្មភាពជាង ២០០ របស់អាស៊ានត្រូវបានពន្យារពេលឬលុបចោលដោយសារកូវិដ១៩ ។

ក្នុងបរិបទនេះ វៀតណាមបានកំណត់ច្បាស់នូវភាពចាំបាច់នៃកិច្ចខិតខំប្រឹងប្រែងនិងទម្រង់ផ្សេងៗដើម្បីរក្សាសកម្មភាពអាស៊ាន ដោយព្យាយាមធានាវឌ្ឍនភាពនៃការអនុវត្តផែនការនិងលទ្ធផលដែលអាស៊ានរំពឹងទុកក្នុងឆ្នាំ។

យោងតាមអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ជំងឺរាតត្បាត កូវិដ១៩ បានបង្ហាញថាប្រធានបទ«ភាពស្អិតរមួតនិងការឆ្លើយតប» ដែលវៀតណាមបានកំណត់សម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ ពិតជាត្រឹមត្រូវណាស់។

កិច្ចប្រឹងប្រែងដែលវៀតណាមក្នុងនាមជាប្រធានអាស៊ាននាពេលថ្មីៗនេះបានបង្ហាញច្បាស់នូវស្មារតីនៃប្រធានបទនេះ។

ការប្តេជ្ញាចិត្តផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតនិងឆ្ពោះទៅប្រជាជន

នៅក្នុងកិច្ចប្រជុំកំពូលតាមអ៊ិនធឺរណែតពិសេសអាស៊ាននិងអាស៊ានបូក ៣ ស្តីពីការទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាតកូវិដ១៩ នៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០ មេដឹកនាំបានបញ្ជាក់ថាចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគឺជាកម្លាំងដើម្បីជួយអាស៊ានឈ្នះជំងឺរាតត្បាតកូវិដ១៩ បង្កើតវិធានកិច្ចសហប្រតិបត្តិការជាក់លាក់ដើម្បីគ្រប់គ្រង បង្ការការពារ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមនៃជំងឺនេះ ទន្ទឹមនឹងការធានាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាពនិងថាមវន្តពនិរន្តរភាពនៃតំបន់ក្នុងរយៈពេលវែង។

អនុរដ្ឋមន្រ្តីលោក​ Nguyen Quoc Dung បានសង្កត់ធ្ងន់ថាកិច្ចប្រជុំទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុតរបស់អាស៊ាននិងរវាងអាស៊ានជាមួយកូរ៉េខាងត្បូង ចិន និងជប៉ុនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលរវាងប្រទេសនានាដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវិដ១៩ ។

យោងតាមលោក​ Nguyen Quoc Dung កិច្ចប្រជុំទាំងនេះក៏បានបញ្ចោញសាររបស់អាស៊ាននិងអាស៊ាន +៣ ដែលគាំទ្រពហុភាគីនិយម សេរីពាណិជ្ជកម្មនិងវិនិយោគ និងធានានូវការបន្តចង្វាក់ផ្គត់ផ្គង់។

អាស៊ានបានសហការដើម្បីស្តារក្រោយកូវិដ១៩

អនុរដ្ឋមន្រ្តីលោក​ Nguyen Quoc Dung បានចែករំលែកអំពីវិធានការណ៍នានាដើម្បីបញ្ចប់ការស្ទះលំហូរពាណិជ្ជកម្មការវិនិយោគ ការស្តារសេដ្ឋកិច្ចឡើងវិញក៏ដូចជាការធានាសន្តិសុខសង្គមក្រោយកូវិដ១៩។ លោក Nguyen Quoc Dung បានឲ្យដឹងថាបណ្តាប្រទេស បានឯកភាពរក្សាខ្សែសង្វាក់ផ្គត់ផ្គង់គ្មានថ្នេរ ធានានូវចរាចរណ៍ទំនិញនិងសេវាកម្មជាពិសេសទំនិញចាំបាច់សំភារវេជ្ជសាស្ត្រជំរុញពាណិជ្ជកម្មការវិនិយោគក្នុងតំបន់និងការលើកកម្ពស់កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចកំពុងស្ថិតក្នុងដំណើរការចរចា និងលើកកម្ពស់តួនាទីរបស់យន្តការដែលមានស្រាប់…៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស