Trending now

បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិក

17:24 | 23/12/2018

ក្នុងអាណត្តិ ២០១៨ - ២០២៣ នេះ សមាជិកនៃសមាគម បានឯកភាពបន្តជំរុញខ្លាំងការផ្សព្វផ្សាយនូវខ្លឹមសារក៏ដូចជាទម្រង់នៃការប្រតិបត្តិរបស់អង្គការសមាគម។

លោក Cao Quoc Hung អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានជ្រើសតាំងធ្វើជាប្រធានសមាគម (រូបថតៈ TTXVN)

សមាគមមិត្តភាពសហប្រតិបត្តិការវៀតណាម - អាហ្វ្រិក បានប្រារព្ធមហាសន្និ បាតទូទាំងប្រទេសលើកទី ៣ អាណត្តិ ២០១៨ - ២០២៣ នៅថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយ។ មហាសន្និបាតលើកនេះ បានជ្រើសរើសលោក Cao Quoc Hung អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ធ្វើជាប្រធានសមាគម និងបោះ ឆ្នោតជ្រើសរើស គណៈកម្មាធិការប្រតិបត្តិដោយមានសមាជិកចំនួន ២៤ រូប។

ចាប់តាំងពីការបង្កើត (ពីថ្ងៃទី ១២ ខែ វិច្ឆិកាឆ្នាំ ២០០៤)មក រហូតដល់បច្ចុប្បន្ន ដោយឈរលើគោលការណ៍ណែនាំនិងគោលនយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋាភិបាល សមាគមមិត្តភាពសហប្រតិបត្តិការវៀតណាម - អាហ្រ្វិក តែងតែរក្សានិងអនុវត្តនូវសកម្មភាពលើគ្រប់វិស័យ ដែលរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងប្រជាជនវៀតណាមនិងបណ្តាប្រទេសនៅក្នុងតំបន់អាហ្រ្វិកតែម្តង។

ក្នុងអាណត្តិ ២០១៨ - ២០២៣ នេះ សមាជិកនៃសមាគម បានឯកភាពបន្តជំរុញខ្លាំងការផ្សព្វផ្សាយនូវខ្លឹមសារក៏ដូចជាទម្រង់នៃការប្រតិបត្តិរបស់អង្គការសមាគម។ ទន្ទឹមជាមួយគ្នានេះ សមាគមក៏បានរក្សាល្អនូវទំនាក់ទំនងល្អជាមួយស្ថានទូតនៃបណ្តាប្រទេសអាហ្វ្រិកប្រចាំនៅទីក្រុងហាណូយនិងស្ថាប័ននានារបស់វៀតណាមដែលមានទំនាក់ទំនងជាមួយអាហ្វ្រិក។

រួមជាមួយគ្នានោះ សមាគមតែងតែរួមសហការជាមួយបណ្តាស្ថានទូតរបស់អាហ្វ្រិកប្រចាំនៅទីក្រុងហាណូយដើម្បីស្វែងរកនិងបង្កើតភាពជាដៃគូជាមួយអង្គការមិត្តភាពប្រជាជននៅអាហ្វ្រិក ជាពិសេស ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការផ្តល់និងការផ្លាស់ប្តូរព័ត៌មាន ឯកសារវប្បធម៌ សេដ្ឋកិច្ច-សង្គម រៀបចំសិក្ខាសាលានិងការតាំងពិព័រណ៍លើវិស័យដែលភាគីទាំងពីរមានអត្ថប្រយោជន៍ទៅវិញទៅមក៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់