Trending now

និសិ្សកម្ពុជា៖ពង្រីកតួនាទីជាស្ពានតភ្ជាប់ចំណងមិត្តភាពវៀតណាម-កម្ពុជា

13:53 | 01/04/2019 (សំណាង)

យុគសម័យ - នាល្ងាចថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៩ នៅទីក្រុងហាណូយ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានសហការជាមួយក្រសួងការបរទេស, ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម រៀបចំសន្និបាតបូកសរុបលទ្ធផលការងារសមាគមនិសិ្សតកម្ពុជា នៅប្រទេសវៀតណាម ឆ្នាំ២០១៨ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៩ រួមទាំងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី២០១៩ ផងដែរ។

ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម អញ្ជើញថ្លែងមតិក្នុងពិធី

ថ្លែងមតិក្នុងសន្និបាត ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម បានអបអរសាទរចំពោះសមិទ្ធផលទទួលបានពីសិក្សារបស់និសិ្សតកម្ពុជា ដែលកំពុងសិក្សា និងធ្វើកម្មសិក្សានៅវៀតណាម ក្នុងឆ្នាំ២០១៨ និងសង្ឃឹមថានិសិ្សតកម្ពុជា នឹងបន្តសមិទ្ធផលដែលទទួលបានក្នុងឆ្នាំសិក្សាខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជ ក៏ថ្លែងអំណគុណចំពោះក្រសួង ស្ថាប័នវៀតណាមនិងសមាគមមិត្តភាពវៀតណាម-កម្ពុជា ក៏ដូចជាបណ្តាសកលវិទ្យាល័យ វិទ្យាស្ថានរបស់វៀតណាម ដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភចំពោះនិសិ្សតកម្ពុជា ក្នុងការសិក្សា ក៏ដូចជាស្វែងយល់ពីទំលៀមទំលា​ប់ និងផ្នត់រស់នៅរបស់ប្រជាជនវៀតណាមជាដើម។

ទនឹ្ទមនឹងនោះឯកឧត្តម ឯកអគ្គរាជទូត សង្ឃឹមថា និសិ្សតកម្ពុជា នឹងបន្តជាស្ពានមិត្តភាពដើម្បីរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ គណះកម្មាការនិសិ្សតទើបជាប់ឆ្នោតលើកនេះ នឹងជាទីបងែ្អកសំរាប់ឲ្យនិសិ្សតកម្ពុជា ដើម្បីខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានល្អប្រសើរ និងសម្តែងសាម្គីភាព មិត្តភាពជាប្រពៃណីវៀតណាម-កម្ពុជា ឲ្យកាន់តែជិតស្និទ្ធជានិច្ច។

លោក Vu Mao ប្រធានសមាគមវៀតណាម-កម្ពុជាអញ្ជើញថ្លែងមតិក្នុងពិធី

ថ្លែងមិតក្នុងពិធី ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោក Vu Mao បានវាយតំលៃខ្ពស់ចំពោះ សកម្មភាពរបស់សមាគមនិសិ្សតកម្ពុជា ក្នុងការសិក្សារៀនសូត្រ និងការហាត់ពត់លត់ដំ។

ចំពោះសមាគមមិត្តភាពវៀតណាម-កម្ពុជា លោក Vu Mao បានសង្កត់ធ្ងន់ថា៖ សមាគមតែងតែយកចិត្តទុកដាក់ក្នុងការសិក្សា និងជីវភាពរស់នៅរបស់និសិ្សតកម្ពុជា នៅវៀតណាម ដែលចាត់ទុកជាកិច្ចការដ៏សំខាន់ក្នុងសកម្មភាពរបស់សមាគម។ សមាគមបានរៀបចំសកម្មភាព និងកម្មវិធីជាច្រើន ដើម្បីផ្សាភ្ជាប់ចំណងសាមគ្គីភាព ជួយនិសិ្សតកម្ពុជាក្នុងការរស់នៅវៀតណាម ជាពិសេសកម្មវិធីដែលលេចធ្លោគឺកម្មវិធី "ថ្នាលបណ្តុះពន្លកមិត្តភាព” ដែលទទួលបានសមិទ្ធផលយ៉ាងសកម្មជាច្រើន។

លោក Vu Mao សង្ឃឹមថា និសិ្សតកម្ពុជា ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា នឹងក្លាយទៅជាកត្តាដ៏សំខាន់ក្នុងការពូន ជ្រុំនូវចំណង់មិត្តភាពវៀតណាម-កម្ពុជា សង្ឃឹមថាសមាគមនិសិ្សតកម្ពុជានៅវៀតណាម នឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា និងមានចលលា សកម្មភាពលេចធ្លោ និងមានប្រសិទ្ធភាព។

លោកស្រី Nguyen Phuong Nga ប្រធានសហព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាណាម អញ្ជើញប្រគល់ប័ណ្ណសរសើរជូននិសិ្សតកម្ពុជា ដែលមានស្នាដៃក្នុងការសិក្សា

ឆ្លៀតក្នុងឱកាសនេះលោក Nguyen Van Hung អគ្គនាយកក្រុមហុនទេសចរណ៍ Phuong Hoang បានប្រគល់ថវិកាដែលមានទឹកប្រាក់ចំនួន៥០០លានដុង ដើម្បីកសាងមូលនិធិជួយឧបត្ថម្ភជួយនិសិ្សតកម្ពុជា​ ដែលកំពុងសិក្សា និងរស់នៅវៀតណាម។

ចែករំលែកមតិជាមួយអ្នកយកព័ត៍មាន លោក Nguyen Van Hung បានឲ្យដឹងថា វៀតណាម - កម្ពុជាមានទំនាក់ទំនងជិតស្និទ្ធ ក្នុងការតសូនាគ្រាសង្រ្គាម ក៏ដូចជាក្នុងការកសាងប្រទេសជាតិ។ ហេតុដូច្នេះ ដើម្បីបន្តប្រពៃណីនេះ លោកមានបំណងប្រាថ្នា ពូនជ្រុំនូវចំណងមិត្តភាពនៃប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួត តាមរយះការជួយឧបត្ថម្ភនិសិ្សតកម្ពុជាតែម្តង។ ព្រោះថា ប្អូននិសិ្សតទាំងអស់នេះ នឹងក្លាយជាស្ពាននៃទំនាក់ទំនងមិត្តភាព រួមចំណែកធ្វើឲ្យទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ៕

សូមគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មាននិសិ្សតកម្ពុជាប្រមាណ ១០០០ នាក់ ដែលកំពុងសិក្សានិងរស់នៅវៀតណាម។ និសិ្សតកម្ពុជា តែងតែទទួលបានការជួយឧបត្ថម្ភពីក្រសួងការបរទេស ក្រសួងអប់រំ និងបណ្តុះបណ្តាល ក្រសួងផែនការ និងវិនិយោគវៀតណាម និងស្ថានទូតកម្ពុជាប្រចាំវៀតណាម សមាគមមិត្តភាពវៀតណាម-កម្ពុជា ឳពុកម្តាយធម៍ លោកគ្រូ អ្នកគ្រូនៅតាមបណ្តាសាលា និងគណះកម្មាធិការគ្រប់គ្រងនិសិ្សត អំពីរាល់បញ្ហាពាក់ពន្ធដល់ការសិក្សា ក៏ដូចជាក្នុងការរស់នៅ។

(សំណាង)

(សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស