Trending now

និទាឃរដូវបានមកដល់សហគមន៍ខ្មែរ -វៀតណាមនៅខេត្តកោះកុង

23:18 | 19/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - ទោះបីជីវិតនៅតែជួបការលំបាកក៏ដោយ សហគមន៍ប្រជាជនមានដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជាតែងតែទន្ទឹងរងចាំអនាគត ដោយព្យាយាមអោយកូន ៗ រៀននិងចេះភាសាខ្មែរ ប៉ុន្តែមិនបំភ្លេចការរៀនភាសាវៀតណាមទេ។ ដូច្នេះមុនពិធីបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ឆ្នាំ២០២១ ថ្នាក់រៀនភាសាវៀតណាមមួយផ្សេងទៀតត្រូវបានសម្ពោធនៅខេត្តកោះកុងនៃប្រទេសកម្ពុជា។

អ្នកគ្រូ Duong Kim Hue បង្រៀនកូនសិស្សអំពីអក្សរ​វៀតណាម។

ថ្នាក់រៀនធំទូលាយនិងស្អាតដែលទើបតែត្រូវបានបើក នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​ដែល​គឺជា​ដំណឹងល្អដែលនាំមកនូវក្តីសង្ឃឹមជាច្រើនដល់ប្រជាជនមានដើមកំណើតវៀតណាម។ ថ្នាក់រៀនមានទីតាំងនៅក្នុងបរិវេណនៃសមាគមខ្មែរ - វៀតណាម​នៅខេត្តកោះកុង។ ផ្ទៃដីទាំងមូលជិត ៣០០ ម៉ែតការ៉េ​និង​សំណង់និងឧបករណ៍នៅទីនេះសុទ្ធតែជា​អំណោយរបស់គណៈកម្មាធិការ​បក្ស ប្រជាជនទីក្រុង Ho Chi Minh​ស្ថានទូត និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំ​នៅខេត្តព្រះសីហនុ រួមជាមួយសប្បុរសជនក្នុង​តំបន់។

លោកអគ្គកុងស៊ុល Vu Ngoc Ly មានប្រសាសន៍ថា កាលពីឆ្នាំមុន ដោយសាផលប៉ះពាល់របស់ជំងឺ Covid-19 សហគមន៍ប្រជាជនមានដើមកំណើតវៀតណាម នៅ​ខេត្ត​ចំនួន ៦ ក្នុងតំបន់​ដែល​ស្ថានអគ្គកុងស៊ុល​ទទួលបន្ទុក​ រួមមាន ខេត្តព្រះសីហនុ កំពត​ កែប ​កោះកុង​ តាកែវ​និងកំពង់ស្ពឺ​សុទ្ធតែទទួលឥទ្ធិពលយ៉ាងខ្លាំង ។

លោក Vu Ngoc Ly មានប្រសាសន៍ថា“ ក្រៅពីសកម្មភាព ជួយប្រជាជន ដើម្បីជំនះការលំបាក​ដែលបង្កឡើងដោយរោគរាតត្បាតនិងទឹកជំនន់ ការ​រក្សា​វប្បធម៌និងការអប់រំប្រពៃណីសម្រាប់កុមារមានដើមកំណើតវៀតណាមតែងតែមានការយកចិត្តទុកដាក់ខ្ពស់” ។

ប្រធានសមាគមខ្មែរ - វៀតណាម​នៃខេត្តកោះកុង ​លោក​Nguyen Nhi Anh មានប្រសាសន៍ថា មានថ្នាក់រៀនភាសា វៀតណាម ចំនួន ២ នៅតំបន់នេះ។ ថ្នាក់មួយនៅក្នុងទីក្រុង ត្រូវបានបើកជាបណ្តោះអាសន្នដែល​បាន​រៀបចំលើដីជួល ថ្នាក់ផ្សេងទៀតស្ថិតនៅលើកោះកោះកុង។ ជារៀងរាល់ថ្ងៃ​ក្មេងៗទៅរៀននៅវិទ្យាល័យ ដើម្បីរៀន​តាម​កម្មវិធីរបស់​ក្រសួង​​អប់រំកម្ពុជា ​នៅពេលរសៀល ​ឪពុកម្តាយនាំពួកគេ​ទៅ​ថ្នាក់​​រៀនភាសាវៀតណាម។ ទោះយ៉ាងណា ​ថ្នាក់រៀននៅ​ស្រុកមណ្ឌលសីមាលើកោះកុងកាន់តែចាស់និងមិនមានសម្ភារៈសិក្សាជាគ្រប់គ្រាន់ ​ថែមទាំង​ការផ្ទុះឡើងនៃ Covid-19 ដូច្នេះ អ្នកគ្រូបាន​ត្រឡប់ទៅ​ប្រទេសវៀតណាមវិញជា​បណ្តោះអាសន្ន​ហើយគណៈកម្មាធិការប្រតិបត្តិនៃ​សមាគមន៍​ខ្មែរ -វៀតណាម​នៃខេត្តកោះកុងកំពុងស្រាវជ្រាវ​នូវការបើកវាឡើងវិញ​ក្នុងពេលឆាប់ៗនេះ។

បងប្អូនស្រីពីរនាក់ឈ្មោះThao My អាយុ ១០ ឆ្នាំនិង Thao Ly អាយុ ៩ ឆ្នាំបានបើកទំព័រសៀវភៅថ្មីអំពីរៀនភាសាវៀតណាម ដែល​មានក្លិនទឹកខ្មៅដែលត្រូវបានបញ្ជូនពី​ប្រទេសវៀតណាម​ទៅដល់​ប្រទេសកម្ពុជា។ ក្មេងៗនិយាយចង់រៀនភាសា​កំណើត​របស់ពួកគេឱ្យបានល្អ ដើម្បីឱ្យពួកគេអាច​អាននិងច្រៀង​ហើយបន្ទាប់មកបង្រៀនប្អូនៗ​របស់ពួកគែនូវ​កំណាព្យវៀតណាម​នៅជិតផ្ទះ។

ដោយក្តីរីករាយនិងមោទនភាពរបស់សហគមន៍អ្នកគ្រូ Duong Kim Hue អាយុ ២៩ ឆ្នាំ​បាន​សរសេរ​ឈ្លាន​ភាសាវៀតណាម​ដំបូងនៅលើក្តារខៀន ដើម្បីឱ្យកូនសិស្សអនុវត្តប្រកប។ អ្នកគ្រូ​បានបង្រៀន កូនសិស្សអានតាម​ដោយសម្លេងច្បាស់ពីថ្នាក់​រៀនបាន​លាន់ឡើងនៅឆ្ងាយពីទីលំហសមុទ្រ។

លោកគ្រូ Hue បានសង្កត់ធ្ងន់ថា៖“ ឥឡូវនេះ​មានថ្នាក់ធំ​ទូលាយ​និងស្អាត​ ខ្ញុំសង្ឃឹមថា ឪពុកម្តាយនឹងនាំកូន ៗ របស់​ពួកគេទៅរៀនភាសាវៀតណាម ដើម្បីពួកគេអាចសិក្សា​បានល្អនិងស្វែងយល់ពីវប្បធម៌វៀតណាម។ នាពេលអនាគត ពួកគេនឹងមានចំណេះដឹង អាចធ្វើការនៅគ្រប់ទីកន្លែង​ចូលរួមចំណែក​ក្នុងការកសាងប្រទេសទាំងពីរកម្ពុជា - វៀតណាម” ។

យុវវ័យគឺនិទាឃរដូវ។ នៅខាងក្រៅមានពន្លឺព្រះអាទិត្យ អាកាសធាតុ​ក្តៅកំពុង​រីករាលដាលលើសមុទ្រខៀវ​ដើមឈើនៅ​ឧទ្យាននៅ​កណ្តាលក្រុងខេមរភូមិន្ទដែល​មានស្តូបមិត្តភាពវៀតណាម - កម្ពុជា មានផ្កានៅដើមរដូវ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Nhan dan)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន