Trending now

ទស្សនាអង្គភាពយោធពលខេមរភូមិន្ទនិងក្រសួងការពារជាតិកម្ពុជា

17:24 | 23/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ថ្ងៃទី២២ខែឧសភា ជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ (ពីថ្ងៃទី១៨ដល់ថ្ងៃទី២៥ ឧសភា) នៅកម្ពុជារបស់គណៈប្រតិភូវេជ្ជបណ្ឌិតទីក្រុង Can Tho។ ឧត្តមសេនីយ៍ត្រី Vu Cao Quan ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង Can Tho បានដឹកនាំគណៈប្រតិភូ រួមទាំងលោក Nguyen Cong Khe ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនភាគហ៊ុននៃសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយយុវជននិងជាអនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាបានទៅទស្សនានាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិនិងបញ្ជាការដ្ឋានកងទ័ពជើងគោកខេមរភូមិន្ទ។

ក្រុមវេជ្ជបណ្ឌិតដឹកនាំដោយលោក Vu Cao Quan អញ្ជើញទស្សនានៅបញ្ញាការដ្ឋានយោធពលខេមរភូមិន្ទ (រូបថតៈ baocantho)

នៅទីមកដល់នីមួយៗ លោក Vu Cao Quan បានអញ្ជើញចែករំលែកនូវព័ត៌មាន ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ទីក្រុង Can Tho ព្រមទាំងរំលឹកឡើងវិញនូវទំនាក់ទំនង សាមគ្គីភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។ក្នុងឱកាសនេះ គណៈប្រតិភូទីក្រុង Can Tho បានជូនអំណោយនិងប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិក សម្រាប់អង្គភាពនីមួយៗផងដែរ។

រីឯនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង យោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការដឹងគុណចំពោះប្រទេសជាតិនិងកងទ័ពវៀតណាម។ លោកបន្តប្រសាសន៍ថា៖ ក្នុងកម្មវិធីលើកនេះ វេជ្ជបណ្ឌិតមន្ទីពេទ្យ Medic Hoa Hao នៅទីក្រុង Can Tho ដែលមានជំនាញវិជ្ជាជីវៈខ្ពស់ បំពាក់តាមនូវសំភារៈឧបករណ៍ទំនើបជាច្រើនដើម្បីជួយពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជា ជាសកម្មភាពពោរពេញទៅដោយអត្ថន័យ។ សកម្មភាពនេះបានរួមចំណែកក្នុងការថែទាំសុខភាពប្រជាជនកម្ពុជាផងនិងបើកចេញឱកាសសហប្រតិបត្តិការរវាងកម្ពុជាជាមួយទីក្រុង Can Tho លើវិស័យទេសចរណ៍និងសុខាភិបាលផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ