Trending now

ទទួលស្គាល់ការចូលរួមចំណែករបស់វិទ្យាល័យ George ចំពោះរយៈពេល ២០ ឆ្នាំជាស្ពានមិត្តភាពរវាងវៀតណាមនិងអាមេរិក

17:07 | 22/06/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគស័យ - នាថ្ងៃទី ២១ ខែមិថុនា នៅរដ្ឋធានី Hanoi សហជិពនៃអង្គការមិត្តភាពវៀតណាម (VUFO) បានប្រគល់វិញ្ញាបនបត្រសរសើរនិងមេដាយ "សម្រាប់សន្តិភាពនិងមិត្តភាពក្នុងចំណោមប្រជាជន" ដល់ វិទ្យាល័យ George (George school) ដែលជាសាលារៀនដំបូងមានសកម្មភាពមិត្តភាពជាមួយវៀតណាមបន្ទាប់ពីវៀតណាមនិងអាមេរិកបានធ្វើទំនាក់ទំនងការទូតជាធម្មតា។

លោក Don Tuan Phong បានផ្តល់វិញ្ញាបនបត្រសមិទ្ធផលដល់លោក Benjamin Croucher

ក្រៅពីវិញ្ញាបនប័ត្រនៃការផ្តល់រង្វាន់ដល់សមូហភាព វិទ្យាល័យ George មេដាយ "សម្រាប់សន្តិភាពនិងមិត្តភាពក្នុងចំណោមប្រជាជន" បានប្រគល់ដល់គ្រូបង្រៀនចំនួន ៣​ រួមមានលោក Ralph Lelii លោកស្រី Cheryl Mellor និង​លោក Carter Sio ដែលបានរួមចំណែកក្នុងការសាងសង់ទំនាក់ទំនងជាដៃគូរវាង វិទ្យាល័យ George និង សមាគមវៀតណាម - អាមេរិក។

ថ្លែងនៅក្នុងពិធីនេះ អនុប្រធាន អគលេខាធីការនៃសហជិពអង្គការមិត្តភាពវៀតណាម លោក Don Tuan Phong បានវាយតម្លៃយ៉ាងខ្ពស់ចំពោះការរួមចំណែករបស់ វិទ្យាល័យ George ស​ម្រាប់ ទំនាក់ទំនងរវាងប្រជាជន​វៀតណាមនិងអាមេរិក ជាពិសេសពង្រឹងចំណងមិត្តភាពរវាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ។ ទំនាក់ទំនងនេះបានកត់សម្គល់ដោយដំណើរទស្សនកិច្ចទៅកាន់វៀតណាមរបស់ វិទ្យាល័យ George តាមរយៈបញ្តាញដៃគូជាសមាគមវៀតណាម - អាមេរិក មកពី ២៣ ឆ្នាំមុន (ខែមិថុនា ឆ្នាំ ១៩៩៦)។

លោក Don Tuan Phong បានសង្កត់ធ្ងន់ថា​រហូតមកដល់ពេលនេះមាន ១៩ ក្រុមនិស្សិតនិងគ្រូបង្រៀនរបស់ វិទ្យាល័យ George បានទៅកាន់វៀតណាមក្នុងការផ្លាស់ប្តូរទស្សនកិច្ចដោយមានសកម្មភាពកម្សាន្តយល់ដឹងពីប្រទេសនិងប្រជាជនវៀតណាមសកម្មភាពស្ម័គ្រចិត្តរួមចំណែកយ៉ាងសំខាន់។ ក្នុងការបង្កើតស្ពានសន្តិភាពនិងមិត្តភាពរវាងប្រជាជនទាំងពីរ។

ក្នុងនាមរបស់វិទ្យាល័យ George លោក Benjamin Croucher បានសូមអំណរគុណដល់ VUFO សមាគមវៀតណាម - អាមេរិក​ចំពោះរង្វាន់ដ៏ថ្លៃថ្នូសម្រាប់សមូហភាពនិងបុគ្គលរបស់វិទ្យាល័យ George ។ លោក Benjamin Croucher បានសម្តែងនូវក្តីសង្ឃឹមថាទំនាក់ទំនងមិត្តភាពរវាងវិទ្យាល័យ George និងសមាគមវៀតណាម - អាមេរិកនិងប្រជាជននៃប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើង។ លោក Benjamin ក៏បានបញ្ជាក់ពីសារៈសំខាន់នៃសកម្មភាពផ្លាស់ប្តូរវប្បធម៌ គាត់និយាយថា៖ "ការជួបគ្នាដោយផ្ទាល់នឹងធ្វើឱ្យមនុស្សរកឃើញភាពស្រដៀងគ្នាកាន់តែច្រើនជៀង"។

វិទ្យាល័យ George​ នៅរដ្ឋ Pennsylvania គឺជាសាលាអាមេរិកដំបូងគេដែលបានមកធ្វើទស្សនកិច្ចនៅវៀតណាមនិងតាមបណ្តាញសមាគមវៀតណាម - អាមេរិកបន្ទាប់ពីប្រទេសទាំងពីរបានធ្វើទំនាក់ទំនងការទូតជាធម្មតាក្នុងឆ្នាំ​ ១៩៩៥ ៕



(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ