Trending now

ទីក្រុងហាណូយបានប្រគល់ម៉ាសចំនួន ១៥០,០០០ ដល់ទីក្រុងមូស្គូ (រុស្ស៊ី) ដើម្បីប្រឆាំងនឹង COVID-19

13:13 | 13/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - អំណោយពីទីក្រុងហាណូយជូនដល់ទីក្រុងមូស្គូ (រុស្ស៊ី) រួមមានម៉ាសក្រណាត់ការពារវីរុសចំនួន ១០ ម៉ឺននិងម៉ាសវេជ្ជសាស្រ្តចំនួន ៥ ម៉ឺន ដែលផលិតដោយសហគ្រាសវៀតណាម បំពេញតាមស្តង់ដារគុណភាពដែលកំណត់ដោយក្រសួងសុខាភិបាលវៀតណាមនិងមានវិញ្ញាបនប័ត្រ CE នៃសហភាពអឺរ៉ុប។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានប្រគល់ឧបករណ៍ប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដល់ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី ១២ ខែឧសភា នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ តាមរយៈស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានប្រគល់វត្ថុវេជ្ជសាស្រ្តមួយចំនួនសំដៅចូលរួមចំណែកក្នុងការគាំទ្រប្រជាជនទីក្រុងមូស្គូដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។

ចូលរួមក្នុងពិធីនេះ មានឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vnukov; ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Thi Phuong Nga; អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung។

ថ្លែងមតិនៅក្នុងពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានគូសបញ្ជាក់ថានៅក្នុងវិបត្តិពិភពលោកនេះ គ្មានប្រទេសណាមួយអាចប្រឆាំងនឹង COVID-19 ដោយខ្លួនឯងបានទេ។ ដូច្នេះកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការបន្កើនសាមគ្គីភាពគឺជាកត្តាសំខាន់ណាស់ដើម្បីទប់ស្កាត់ការរីករាលដាលនិងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតដល់សង្គមនិងសេដ្ឋកិច្ចនៃប្រទេសនិងតំបន់នីមួយៗ។

ទន្ទឹមនឹងនោះលោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម - រុស្ស៊ីនិងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងរដ្ឋធានីហាណូយ - មូស្គូ គណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនហាណូយចង់ចែករំលែកផ្នែកមួយនៃធនធានរបស់ខ្លួនដើម្បីជួយរដ្ឋអំណាចនិងប្រជាជនទីក្រុងមូស្គូក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ។

រិឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vnukov បានសង្កត់ធ្ងន់ថា៖ “ប្រទេសយើងទាំងពីរមានប្រពៃណីយ៉ាងល្អណាស់អំពីការជួយគ្នាទៅវិញទៅមកនៅក្នុងរយៈពេលដ៏លំបាកបំផុតនៅពេលកន្លងមកក៏ដូចជារយៈពេលបច្ចុប្បន្ន។ ពិធីថ្ងៃនេះបង្ហាញពីទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរ”។

ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋអំណាចនិងប្រជាជនទីក្រុងមូស្គូ លោកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមបានសម្តែងនូវអារម្មណ៍និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយដ៏មានអត្ថន័យរបស់គណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនទីក្រុងហាណូយសម្រាប់រដ្ឋអំណាចនិងប្រជាជនទីក្រុងម៉ូស្គូក្នុងបរិបទនៃស្ថានភាពស្មុគស្មាញនៃជំងឺរាតត្បាត COVID-19 សព្វថ្ងៃនេះ។

យោងតាមការប្រគល់វត្ថុវេជ្ជសាស្ត្រ វាក៏បង្ហាញពីការទទួលខុសត្រូវ ការស្រឡាញ់និងការចែករំលែករបស់រដ្ឋធានីហាណូយជាមួយមិត្តភក្តិអន្តរជាតិ ក៏ដូចជាសហគមន៍វៀតណាមនៅឯបរទេសក្នុងការឆ្លើយតបនឹងសង្គ្រាមបង្ការនឹងទប់ស្កាត់នឹងជំងឺរាតត្បាតសកល COVID-19៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន