Trending now

ទីក្រុង Can Tho បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវលើវិស័យជាច្រើន

16:39 | 11/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងជំនួប ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមនិងលេខាបក្សទីក្រុង Can Tho បានរំលឹក ឡើងវិញនូវចំណងមិត្តភាពប្រពៃណីល្អជាពិសេសរវាងវៀតណាមនិងឡាវ។

លោក Tran Quoc Trung លេខាបក្សទីក្រុង Can Tho និង លោកឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម Sengphet Houngboungnuang

លោក Tran Quoc Trung លេខាបក្សទីក្រុង Can Tho បានសម្តែងការសប្បាយរីករាយនៅពេលដែល ទទួលស្វាគមន៍គណៈប្រតិភូនិងចែករំលែកសង្ខេបជាមួយគណៈប្រតិភូនូវ ស្ថានភាពសេដ្ឋកិច្ចសង្គម របស់ទីក្រុង។ យោងតាមលេខាបក្សទីក្រុង Can Tho បានអោយដឹងថាក្នុងរយៈពេលកន្លងមកទីក្រុង Can Tho និងប្រទេសឡាវបានបង្កើតទំនាក់ទំនងមិត្តភាពជាប្រពៃណី តាមរយៈសកម្មភាពសន្តិភាពនិង មិត្តភាពជាច្រើនជាមួយខេត Savanakhet និងបានផ្តល់អាហារូបករណ៍ដល់និស្សិតឡាវទៅសិក្សានៅ ទីក្រុង Can Tho ផងដែរ។ លោក Tran Quoc Trung សង្ឃឹមថានាពេលខាងមុខ ទីក្រុង Can Tho និង ឡាវនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជំរុញសកម្មភាពជាមួយតំបន់ដែលមានការចងសម្ព័ន្ធមេត្រីភាពជាមួយមូលដ្ឋាននៅឡាវជាពិសេសនៅខេត្តទាំងពីររួមមាន Champasak និងSavanakhet។ ក្រៅពីនេះជំរុញសកម្មភាពផ្លាស់ប្តូរវប្បធម៌ដើម្បីផ្សព្វផ្សាយឃោសនាឱ្យកាន់តែទូលំទូលាយនូវទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសទាំងពីរលើគ្រប់ស្រទាប់ប្រជាជន។

រិឯខ្លូនវិញ លោកឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម Sengphet Houngboungnuang បានវាយតម្លៃ ខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃទីក្រុង Can Tho ។ លោកឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម ក៏បានសង្កត់ធ្ងន់ថាទំនាក់ទំនងរវាង វៀតណាមនិងឡាវត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានមិត្តភាពសាមគ្គីភាពពិសេស។ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតឡាវសង្ឃឹមថាក្នុងពេលខាងមុខនេះ រវាងប្រទេស ទាំងពីរជាទូទៅនិងទីក្រុង Can Tho - ឡាវ និយាយដោយឡែក នឹងមានគំរោងសហប្រតិបត្តិការជាច្រើន ទៀតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទាំង ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកិច្ចសហប្រតិបត្តិការអប់រំ ការអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកផងដែរ។ លោក ក៏សង្ឃឹមទៀតថា វៀតណាមនិងឡាវនឹងបង្កើនសកម្មភាពទំនាក់ទំនងជួយដល់ប្រទេសទាំងពីរធ្វើបច្ចុប្បន្នភាពព័ត៌មានតាម រយៈទូរទស្សន៍ដើម្បីស្វែងយល់ ឱ្យកាន់តែច្បាស់អំពីទំនាក់ទំនងមិត្តភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់