Trending now

ថ្នាក់បង្រៀនភាសាខ្មែរនៅទីក្រុង Can Tho

13:30 | 13/06/2018

នាបច្ចុប្បន្ន ភាសាខ្មែរត្រូវបានក្រសួងអប់រំនិងបណ្តុះ បណ្ដាលវៀតណាមយកមកបង្រៀនក្នុងកម្មវិធីសិក្សារៀនសូត្រសាលាទូទៅនៅខ័ណ្ឌ ស្រុកដែលមានជនរួមជាតិខ្មែររស់នៅជាច្រើន។ នៅខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho ភាគខាងត្បូងវៀតណាមដោយសារចំនួនប្រជាជនជាជនរួមជាតិខ្មែរមិនមានច្រើននោះដោយហេតុនេះបណ្ដាសាលាចំពោះទូទៅខ្វះលក្ខ័ណ្ឌដើម្បីបើកថ្នាក់បង្រៀនភាសាខ្មែរ។ ដូច្នេះ ក្នុងពេលដែល វត្តមុនីរង្សីបើកថ្នាក់បង្រៀនភាសាខ្មែរគ្រួសារជាជនរួមជាតិខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុង Can Tho សប្បាយរីករាយនាំកូនចៅទៅរៀន។

ថ្នាក់បង្រៀនភាសាខ្មែរនៅទីក្រុង Can Tho

នាប៉ុន្មានឆ្នាំកន្លងទៅ ក្នុងពេលដែលរដូវក្ដៅមកដល់ម្តង់ៗថ្នាក់រៀនសាភាខ្មែររបស់ព្រះតេជគុណ Tran Sol ព្រះចៅ អធិការវត្តមុនីរង្សីពោរពេញទៅដោយភាពអ៊ូអរនិងសំណើចសប្បាយរីករាយរបស់ប្អូនៗជាជនរួមជាតិខ្មែរ។ ថ្នាក់រៀនភា សាខ្មែរនេះមិនត្រឹមតែជាទឹកចិត្តរបស់ព្រះតេជគុណ Tran Sol ប៉ុណ្ណោះទេ ថែមទាំងជាបំណងប្រាថ្នារបស់ឪពុកម្តាយនិងកូនសិស្សជាជនជាតិខ្មែរក្នុងការអភិរក្សវប្បធម៌និងភាសារបស់ជនជាតិខ្លួន ទៀតផង។ ព្រះតេជគុណ Tran Sol បានចែករំលែកថា៖ «ខ្ញុំគិតថា៖ ការបើកថ្នាក់បង្រៀនភាសាខ្មែរគឺចាំបាច់ណាស់ ដោយសារវានឹងជួយប្អូនៗចេះភាសារនិងអក្សររបស់ជនជាតិខ្លួន។ បើកថ្នាក់រៀននារដូវក្តៅ គឺងាយស្រួលបំផុតព្រោះថាប្អូនៗកំពុងសំរាកវិស្សមកាល។ វត្តនឹងផ្តល់សៀវភៅនិងឯកសាររៀនសូត្រសំរាប់ប្អូនៗ។ ខ្ញុំមានគោលបំណងថា៖ ឪពុកម្តាយនឹងនាំកូនចៅទៅរៀនដើម្បីរួមចំណែករក្សាវប្បធម៌សម្លេងនិងអក្សររបស់ជនជាតិខ្មែរ។»

ព្រះសង្ឃ Thach Diep អ្នកបង្រៀនអក្សរខ្មែរ

ថ្នាក់រៀនភាសាខ្មែរសំរាប់កូនសិស្សពីបថមសិក្សាដល់សាលាមធ្យមសិក្សា បើកនារសៀលពីច័ន្ទដល់ថ្ងៃសុក្រជារៀលរាល់សប្តាហ៍។ លោកស្រី Huynh Da Lin ជាសាច់សាញ្ញាតិរបស់ប្អូន Chanh Thu និង Sa Oanh បានចែករំលែកថា៖ «វត្តបើកថ្នាក់រៀនភាសាខ្មែរគឺថ្លៃថ្លាណាស់។ ដោយសារ កូនចៅខ្ញុំរៀន ភាសាវៀតណាមនៅសាលាតែប៉ុណ្ណោះ។ ខ្ញុំសប្បាយរីករាយណាស់ខណៈដែល វត្តបើកថ្នាក់រៀនភាសាខ្មែរនាវិស្សមកាលសំរាប់កូនចៅនៅទីក្រុង Can Tho។ ពីនោះ ប្អូនៗនឹងស្វែងយល់បន្ថែមអំពីវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។»

ក្នុងបរិយាកាសឧស្សាហ៍រៀនសូត្រក្នុងថ្នាក់ សិស្ស ច័ន្ទ រដ្ឋនា បានឲ្យដឹង ថា៖«ខ្ញុំសប្បាយរីករាយណាស់ក្នុងពេលចូលរួមថ្នាក់រៀនភាសាខ្មែរនៅវត្តមុនីរង្សី ព្រោះថា នៅសាលាមិនបង្រៀនទេ។ ខ្ញុំរងចាំដល់វិស្សមកាលដើម្បីទៅរៀនភាសា ខ្មែរ។ ដោយសារ ខ្ញុំជាជនជាតិខ្មែរ ត្រូវចេះភាសាខ្មែរ។ ខ្ញុំនឹងខំប្រឹងប្រែង រៀនសូត្រល្អដើម្បីចេះដឹងច្រើនថែមទៀត។»

សិស្ស ច័ន្ទ រដ្ឋនា

មិនត្រឹមតែបង្រៀនភាសាខ្មែរសំរាប់សិស្សឧត្តមសិក្សាគ្រាប់ជាន់ថ្នាក់ ប៉ុណ្ណោះទេ ថែមទាំង វត្តនៅរៀបចំថ្នាក់រៀនសំរាប់និស្សិតនិងជនមានតម្រូវការ រៀនភាសារខ្មែរ ទៀតផង។ ការរៀបចំថ្នាក់បង្រៀនភាសាខ្មែរនៅវត្តមុនីរង្សីរួមចំណែកអភិរក្សបណ្ដាតំលៃវប្បធម៌របស់ជនជាតិខ្មែរ។ ដោយសារ ក្នុងពេលកូន សិស្សមានគ្រឹះស្ថានចំណះដឹងហើយយល់ច្បាស់ភាសារបស់ជនជាតិខ្លួននឹងជួយប្អូនៗអភិរក្សល្អថែមទៀតតំលៃវប្បធម៌ខ្មែរនិយាយដោយឡែករួមចំណែកកសាងនិងអភិវឌ្ឍន៍វប្ធម៌វៀតណាមនិយាយរួម៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ