Trending now

ថ្នាក់ដឹកនាំមន្ទីរការបរទេសអបអរសាទរទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា

23:51 | 07/11/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ៦ ខែវិច្ឆិកា ក្នុងនាមថ្នាក់ដឹកនាំទីក្រុងហូជីមិញ នាយិការរងមន្ទីរការបរទេស លោកស្រី Pham Tran Thanh Thao បានអញ្ជើញជួបពិភាក្សាការងារនិងអបអរសាទរស្ថានកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

លោកស្រី Pham Tran Thanh Thao បានអបអរសាទរដល់នាយទាហាននិងនិយោជិកនៃស្ថានកុងស៊ុលជាពិសេសប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះលោកស្រីកក៏បានបញ្ជាក់ពីទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនិយាយជារួម គឺកម្ពុជានិងទីក្រុងហូជីមិញជាពិសេសកំពុងមានការរីកចម្រើនជាលំដាប់លើវិស័យជាច្រើន។ នាបច្ចុប្បន្ន ប្រទេសកម្ពុជាក៏ជាប្រទេសដែលមានភាពស្វាហាប់និងរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងតំបន់។ លោកស្រី Pham Tran Thanh Thao បានសង្ឃឹមថាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនឹងបន្តជម្រុញនិងពង្រឹងថែមទៀតដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះដែរ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញលោក សុខដារ៉េត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញដែលបានយកចិត្តទុកដាក់។ អគ្គកុងស៊ុលលោក សុខដារ៉េត ក៏បានអះអាងថាតួនាទីនិងការលះបង់របស់បក្សនិងរដ្ឋវៀតណាមក្នុងការគាំទ្រនិងជួយកម្ពុជាក្នុងការកសាងការពារនិងអភិវឌ្ឍប្រទេស។ នេះគឺជាផ្នែកមួយនៃការគាំទ្រនិងចែករំលែករបស់វៀតណាម។ បច្ចុប្បន្នសហគ្រាសវៀតណាមជាច្រើនកំពុងវិនិយោគនៅកម្ពុជាក៏ដូចជាធនធានមនុស្សដែលមានគុណភាពខ្ពស់ដែលបានបណ្តុះបណ្តាលនៅប្រទេសវៀតណាមបាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: https://www.thanhuytphcm.vn/)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់