Trending now

ថ្នាក់ដឹកនាំកម្ពុជាវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ទីក្រុងហូជីមិញ

11:58 | 30/07/2019 (សរុបព័ត៌មាននិងបកប្រែដោយ ស្រីព្រេជ)

យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រចាំនៅភ្នំពេញថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅកម្ពុជានោះ នាថ្ងៃទី ២៩ ខែកក្កដា គណៈប្រតិភូជាន់ខ្ពស់នៃទីក្រុងហូជីមិញដឹកនាំដោយលោកស្រី Nguyen Thi Le អនុលេខាបក្សទីក្រុងនិងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេងសំរិន ប្រធានកិត្តិយនៃសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជានិងជាប្រធានរណសិរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូទីក្រុងហូជីមិញ ដឹកនាំដោយលោកស្រី Nguyen Thi Le អនុលេខាបក្សទីក្រុងនិងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (រូបថតៈ FN)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរនិងសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះសមិទ្ធិផលលើគ្រប់វិស័យ ដែលវៀតណាមសម្រេចបានក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ រួមចំណែកនាំប្រទេសវៀតណាមកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។ សម្តេច ហេង សំរិន បានជឿជាក់ ក្រោមការដឹកនាំប្រកប ដោយភាពប៉ិនប្រសប់និងប្រកបដោយគតិបណ្ឌិតរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមនឹងទទួលបានសមិទ្ធិផលជាច្រើនថែមទៀត។ ទាក់ទងនឹងការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញវិញ សម្តេច ហេង សំរិន បានជឿជាក់ថា ទីក្រុងនឹងក្លាយជាទីក្រុងឈានមុខគេមួយនៅក្នុងតំបន់អាស៊ាននាពេលខាងមុខជាក់ជាពុំខាន។

ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)

ទាក់ទងនឹងទំនាក់ទំនងរវាងរាជធានីភ្នំពេញនិងទីក្រុងហូជីមិញ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានសម្តែងនូវការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងទូលំទូលាយរវាងទីក្រុងទាំងពីរ។ សម្តេច ហេង សំរិន បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងទីក្រុងទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសតាមរយៈដំណើរទស្សនកិច្ចរវាងភាគីទាំងពីរតែម្តង។ នេះគឺជាឱកាស ដើម្បីភាគីទាំងពីរ ចែករំលែកបទពិសោធន៍ និងចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ទីក្រុងនីមួយៗផងដែរ។ ទន្ទឹមជាមួយគ្នានោះ រួមចំណែកទៅក្នុងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានៃបាវចនាដែលភាគីទាំងពីរបានដាក់ចេញ នោះគឺ “ភាពជាអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។

(រូបថតៈ FN)

អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Nguyen Thi Le បានអបអរសាទរចំពោះរាល់សមិទ្ធិដែលកម្ពុជាសម្រេចបាននាពេលកន្លងទៅ។ លោកស្រី Nguyen Thi Le បានលើកឡើងថា វៀតណាមនិងកម្ពុជាជាប្រទេសភូមិផងរបងជាមួយគ្នា តែងតែបានគាំទ្រនិងជួយគ្នាទៅវិញទៅមក ដើម្បីឯករាជ្យនិងសេរីភាពរបស់ប្រទេសនីមួយៗ។ យោងតាមលោកស្រី Nguyen Thi Le, ប្រពៃណីល្អគឺជាមោទនភាពនិងជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលប្រជាជាតិយើងទាំងពីរត្រូវរួមគ្នាថែរក្សានិងពូនជ្រុំជានិច្ច។ លោកស្រីសង្ឃឹមថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងបន្តយកចិត្តទុកដាក់ក្នុងការអប់រំប្រជា ជន ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ អំពីប្រវត្តិសាស្ត្រក៏ដូចជាប្រពៃណីដ៏មានតម្លៃរបស់ប្រជាជាតិយើងទាំងពីរ។

ក្នុងឱកាសនេះ លោកស្រីប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានអះអាងពីគោលនយោបាយឥយងាករ៉េរបស់ វៀតណាម គឺតែងតែគោរពនិងផ្តល់អាទិភាពខ្ពស់បំផុត ចំពោះទំនាក់ទំនងជាមួយកម្ពុជា និងមានបំណង រួមជាមួយកម្ពុជា ខិតខំប្រឹងប្រែង ដើម្បីនាំទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” បន្តការអភិវឌ្ឍដោយឥតឈប់ឈរ ដើម្បីនាំមកផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី Nguyen Thi Le អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ាសុជាតិវង្ស (រូបថតៈ kampucheathmey.com )


ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាលើកនេះ គណៈប្រតិភូទីក្រុងហូជីមិញបានអញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ាសុជាតិវង្ស នាព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ។

ក្នុងជំនួបនេះ លោកប៉ា សុជាតិ​វង្ស បានលើកឡើង​ពី​ដំណើរការ​អភិវឌ្ឍ​ន៍ រាជធានី​ភ្នំពេញ​ដែល​បាន​ឆ្លងកាត់​ការលំបាក​រាប់មិនអស់​រហូត​ទទួល​បាន​ការ​រីកចម្រើន​ដូច​ពេលបច្ចុប្បន្ន មានការ​បណ្តាក់ទុន​វិនិយោគ​ពី​បរទេស​និង​ក្នុងស្រុក​កើនឡើង​ឥតឈប់ឈរ​ដោយសារ​គោលនយោបាយ​បើកចំហ​លើ​ការ​វិនិយោគ​របស់ រាជរដ្ឋាភិបាល​ដែល​ក្នុងនោះ​ក៏​ទទួលបាន​ការវិនិយោគ និង​ជួយឧបត្ថម្ភ​គាំទ្រ​ពី​វៀតណាម​លើ​ច្រើន​វិស័យ​ផងដែរ​។

ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)

លោក​បន្តថា តែ​ទោះ​បី​យ៉ាងណា​រាជធានី​ភ្នំពេញ​ក៏​កំពុង​ប្រឈម​បញ្ហា​ស្ទះ​៣​គឺ ​ស្ទះ​ចរាចរ​,​ស្ទះលូ និង​ស្ទះ​សំរាម ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​។​ នៅ​ពេលនេះ​កម្ពុជា កំពុង​ពង្រឹង ខ្លន​ក្នុង​ការរក្សា​ស្ថេរភាព​នយោបាយ អនុវត្ត​គោលនយោបាយ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​បានរៀបចំ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ចំនួន​១៣ លើក​រួច​មក​ហើយ​ទាំង​សកល និង​អ​សកល​ក៏​ដូច​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ផងដែរ​។

អញ្ជើញជាការឆ្លើយតប លោកស្រី Nguyen Thi Le បានបញ្ជាក់ថា ការជួបសម្តែងការគួសមនិងពិភាក្សាការងារនេះក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យរឹងមាំរវាងទីក្រុងហូជីមិញនិងរាជធានីភ្នំពេញ និងការជំរុញឲ្យដំណើរកាន់តែប្រសើរឡើងនៃមន្ទីរពេទ្យ Cho Ray ភ្នំពេញ។ លោកស្រី Nguyen Thi Le បន្តថាទីក្រុងហូជីមិញបានត្រៀមលក្ខណៈសម្បត្តិរួចហើយក្នុងការចែករំលែកបទពិសោធន៍ ដល់រាជធានីភ្នំពេញនៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងអភិ វឌ្ឍន៍នេះ។

គណៈប្រតិភូជាន់ខ្ពស់នៃទីក្រុងហូជីមិញ បានអញ្ជើញទៅទស្សនានៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា (រូបថតៈ​TTXVN)

មុននោះ គណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កានៅវិមានមិត្តភាពកម្ពុជា - វៀតណាម។ បញ្ចប់ដំណើរទស្សនកិច្ចនិងធ្វើការនៅកម្ពុជា នាថ្ងៃទី ២៩ ខែកក្កដានេះគណៈប្រតិភូជាន់ខ្ពស់នៃទីក្រុងហូជីមិញបានធ្វើទស្សនកិច្ចនៅស្ថានទូតវៀត ណាមប្រចាំនៅកម្ពុជា។ នៅទីនេះ គណៈប្រតិភូបានសួរសុខទុក្ខនិងផ្តល់អំណោយជាប្រាក់ចំនួន ១០.០០០ ដុល្លារអាមេរិក ជាថវិការរបស់បក្សភាគ រដ្ឋាអំណាចនិងប្រជាជនទីក្រុងហូជីមិញ ដល់សាលាមិត្តភាពខ្មែរ-វៀតណាម Tan Tien ផងដែរ៕

(សរុបព័ត៌មាននិងបកប្រែដោយ ស្រីព្រេជ)

(សរុបព័ត៌មាននិងបកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់