Trending now

ដំណោះស្រាយដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលសិក្ខាកាមអន្តរជាតិនៅសាលានាយ ទាហានខាងនយោបាយ

21:10 | 02/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ការបណ្តុះបណ្តាលនាយទាហានខាងយោបាយសម្រាប់កងទ័ពប្រជាជនឡាវ និងកងយោធ ពលខេមរភូមិន្ទគឺជាការងារសំខាន់មួយនៅក្នុងការការពារជាតិរបស់កងទ័ពវៀតណាម។ បំពេញភារកិច្ច នេះឱ្យបានល្អនឹងរួមចំណែកកសាងនិងពង្រឹងចំណងសាមគ្គីភាពពិសេស មិត្តភាពប្រពៃណី និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមជាមួយឡាវនិងកម្ពុជាផងដែរ។

សិក្ខាកាមឡាវនិងកម្ពុជាបញ្ចប់ការសិក្សានៅវៀតណាម

អនុវត្តភារកិច្ចកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការអប់រំនិងបណ្តុះបណ្តាលដែលក្រសួងការពារប្រទេសវៀតណាមចាត់តាំងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកគណៈកម្មាធិការបក្ស គណៈនាយកសាលានាយ ទាហាននយោបាយបានយល់ច្បាស់ពីទស្សនៈ គោលការណ៍ និងសេចក្តីសម្រេចចិត្តរបស់បក្សស្តីពី សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹងនេះផ្តោតសំខាន់លើភាពជាអ្នកដឹកនាំទិស ដៅហ្មត់ចត់ការងារអប់រំ គោលដៅ តម្រូវការបណ្តុះបណ្តាល បទប្បញ្ញត្តិ និងការអនុវត្តយ៉ាងតឹងរឹង គ្រប់ផ្នែក និងជំហាននានានៅក្នុងដំណើរការបណ្តុះបណ្តាលផងដែរ។ ហេតុដូច្នេះគុណភាពនៃការរៀន សូត្រ ការបណ្តុះបណ្តាលនិងការស្រាវជ្រាវវិទ្យាសាស្ត្រកាន់តែប្រសើរឡើងជាបណ្តើរៗ ភាគរយនៃ សិក្ខាកាមដែលទទួលបានលទ្ធផលល្អនិងល្អប្រសើរកំពុងកើនឡើងផងដែរ។ សិក្ខាសាលាជាច្រើនរូប បន្ទាប់ពីបញ្ចប់ការសិក្សានិងឆ្លងកាត់ការងារជាក់ស្តែងបានក្លាយជាឧត្តមសេនីយ៍ មន្ត្រីជាន់ខ្ពស់ ដែល មានតំណែងសំខាន់ៗក្នុងជួរកងទ័ពប្រជាជនឡាវនិងកងយោធពលខេមរភូមិន្ទ។

ប្រឈមមុខនឹងស្ថានភាពពិភពលោកតំបន់នេះកំពុងមានការផ្លាស់ប្តូរជាច្រើន ជំលោះជាតិសាសន៍ សាសនា «សង្គ្រាម អ៊ិនធរណេត» »សង្គ្រាមព័ត៌មាន» ជាដើមកំពុងតែកើតឡើងយ៉ាងខ្លាំងនិងមានភាព ស្មុគស្មាញ។ ហេតុ ដូច្នេះការពង្រឹងគុណភាពបន្ថែមទៀតនៃការបណ្តុះបណ្តាលនាយទាហាខាង នយោបាយ ដែលដើរតួជាស្នូលក្នុងការអប់រំកសាងភាពក្លាហាន និងស្មារតីតស៊ូសម្រាប់មន្រ្តីនិងទាហាន នៃកងទ័ពប្រជាជនឡាវនិងកងយោធពលខេមរភូមិន្ទគឺការងារចាំបាច់ណាស់។ ដើម្បីអនុវត្តបញ្ហានេះ ឱ្យបានល្អនាពេលខាងមុខ វាចាំបាច់ត្រូវផ្តោតអារម្មណ៍ឱ្យបានល្អលើដំណោះស្រាយសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

ទី១. ដើម្បីលើកកម្ពស់ការយល់ដឹងនិងគណនេយ្យភាពរបស់អង្គការនិងកម្លាំងដែលចូលរួមក្នុងការ បណ្តុះបណ្តាលសិក្ខាកាមអន្តរជាតិ។ គណៈកម្មាធិការបក្ស និងភ្នាក់ងារបញ្ជាការអង្គភាព និងផ្នែកគ្រូបង្រៀនសាលាផ្ទាល់និងគ្រប់គ្រងនិស្សិតអន្តរជាតិតែតែយល់ច្បាស់អំពីទស្សនៈនិងគោលមាគ៌ា របស់បក្សនិងរដ្ឋវៀតណាមស្ដីពីកិច្ចការបរទេសក្នុងការការពារជាតិនិង កិច្ចសហប្រតិបត្តិការ បណ្តុះ បណ្តាលអន្តរជាតិ; ស្តីពីការពង្រឹងសាមគ្គីភាពកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ពង្រឹងចំណងមិត្តភាព ប្រពៃណីល្អរវាងប្រទេសទាំង ៣ វៀតណាម - ឡាវ - កម្ពុជា។

សិក្ខាកាមឡាវនិងកម្ពុជាបញ្ចប់ការសិក្សានៅវៀតណាម

ទី២. លើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលភាសាវៀតណាមដល់និស្សិតអន្តរជាតិ។ ជាពិសេសត្រូវតែមានផែនការបណ្តុះបណ្តាលនិងជំរុញភាសាឡាវនិងខ្មែរសម្រាប់គ្រូបង្រៀន មន្ត្រីដែល បង្រៀននិងគ្រប់គ្រងសិក្ខាសាលាអន្តរជាតិដោយផ្ទាល់។ ផ្អែកលើមូលដ្ឋាននៃពិធីសារស្តីពីកិច្ចសហប្រ តិបត្តិការការពារជាតិទ្វេភាគីរវាងក្រសួងការពារជាតិវៀតណាមជាមួយនឹងក្រសួងការពារជាតិឡាវនិងក្រសួងការពារជាតិកម្ពុជា ទីភ្នាក់ងារដែលមានមុខងារត្រូវសម្របសម្រួលនិងបង្កើតខ្លឹមសារកម្មវិធី និងវិធីសាស្ត្រ យ៉ាងសកម្មក្នុងការ ការបង្រៀននិងបំប៉នការនិយាយភាសាវៀតណាមសម្រាប់សិក្ខាកាមអន្តរជាតិ ធានានូវភាពស្រប និងប្រសិទ្ធភាពផងដែរ។ ដំណើរការបណ្តុះបណ្តាលនិងបំប៉នការនិយាយភាសាវៀត ណាមដល់សិក្ខាកាមអន្តរជាតិគួរតែត្រូវបានរៀបចំជា ២ ដំណាក់កាលគឺដំណាក់កាលទី ១ រៀនភាសា វៀតណាមយ៉ាងហោចណាស់ ១ ​​ឆ្នាំនៅសាលាយោធា ៨៧១; ដំណាក់កាលទី ២ ការបណ្តុះបណ្តាល នាយទាហាខាងយោបាយនៅសាលាគួរតែត្រូវបានផ្សំជាមួយនឹងការបណ្តុះបណ្តាលភាសាវៀតណាម។

ទី៣. ការអប់រំទៀងទាត់ដើម្បីលើកកម្ពស់ការយល់ដឹងបង្កើតការលើកទឹកចិត្ត និងការរៀនត្រឹមត្រូវ ដើម្បី ធានាបាននូវគ្រប់ទិដ្ឋភាពសម្រាប់សិក្ខាកាមអន្តរជាតិ។ អ្នកអនុវត្តនៃកងទ័ពប្រជាជនឡាវនិងកងយោធ ពលខេមរភូមិន្ទមានកម្រិតនៃការយល់ដឹង ចិត្តវិទ្យា ឥរិយាបថ វិធីនៃការគិត និងរបៀបរស់រាន ដែលទាក់ ទងនឹងវប្បធម៌និងប្រពៃណីរបស់ពួកគេ។ ហេតុដូច្នេះផ្នែកគ្រូបង្រៀន និងអង្គភាពគ្រប់គ្រងសិក្ខាកាមអន្តរ ជាតិចាំបាច់ត្រូវជ្រើសរើសនិងចាត់តាំងមន្ត្រីនិងគ្រូបង្រៀនមានសមត្ថភាពបទពិសោធន៍និងទំនួលខុសត្រូវខ្ពស់រួមទាងមានចំណេះដឹងពីវប្បធន៌ឡាវឬខ្មែរ ដើម្បីចូលរួមការបង្រៀននិងគ្រប់គ្រងដោយផ្ទាល់។

ទី ៤ បន្តធ្វើឱ្យល្អឥតខ្ចោះនូវកម្មវិធីសិក្សា មាតិកាបណ្តុះបណ្តាល និងលើកកម្ពស់ការច្នៃប្រឌិត វិធីសាស្ត្របង្រៀន។ សាលាធ្វើតាមការណែនាំរបស់នាយកដ្ឋានសាលា ជាប្រចាំនិងសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយបន្ទប់បញ្ជាការដ្ឋានយោធានៃស្ថានទូតឡាវនិងកម្ពុជាដើម្បីបង្រួបបង្រួមការបង្កើតគោលបំណងកម្មវត្ថុមាតិកាពេលវេលាបណ្តុះបណ្តាល។ ធានាបាននូវភាពជាក់ស្តែង ប្រសិទ្ធភាពក្នុង ទិស ដៅនៃការកាត់បន្ថយទ្រឹស្តីបង្កើនពេលវេលាអនុវត្តនិងសកម្មភាពបន្ថែមកំណត់ចំនួនជាន់គ្នារវាង ​វិញ្ញាសារនិងមុខវិជ្ជាដែលសមស្របនឹងមុខវិជ្ជាទម្រង់នៃការបណ្តុះបណ្តាលដើម្បីឆ្លើយតបនឹងតម្រូវកសាង របស់កងទ័ពប្រជាជនឡាវនិងកងយោធពលខេមរភូមិន្ទ។

អនុវត្តដំណោះស្រាយទាំងនេះឱ្យបានល្អគឺជាមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលនិស្សិតអន្តរជាតិនៃសាលាមន្ត្រីនយោបាយរួមចំណែកដល់ការបញ្ចប់ភារកិច្ចទទួលជោគជ័យកិច្ចការកិច្ចការបរទេសនិងកិច្ចការបរទេសការពារជាតិរបស់បក្សនិងរដ្ឋ ព្រមទាំងបន្តពង្រឹងនិងពង្រីកចំណង សាមគ្គីភាពនិងមិត្តភាពនៃប្រទេសទាំងបីនៅលើឧបទ្វីបឥណ្ឌូចិនឡើងដល់កំពស់ថ្មីផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchiqptd.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស