Trending now

ដំណើរការនៃការចែកជូនម៉ាស់ការពារដ៏មានតម្លៃក្នុងបរិបទនៃការរីករាលដាលជំងឺកូវីឌ១៩ (COVID-19)

16:04 | 02/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - “ ចលនាចែកជូនម៉ាស់” និងជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីជៀសផុតពីជំងឺកូវីដ១៩ (Covid-19) កំពុងត្រូវបានបំផុសឡើងយ៉ាងខ្លាំងក្នុងចំណោមសហគមន៍ជនជាតិវៀតណាមនៅតាមប្រទេសឆែក អាឡឺម៉ង់ កូរ៉េខាងត្បូង ឡាវ និងកម្ពុ។

ម៉ាស់ប្រមាណ ៣០០០ សន្លឹកដែលត្រូវបានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ចែកជូនទៅឱ្យបងប្អូនប្រជាជនកម្ពុជាដើមកំណើតវៀតណាមក្រីក្រនៅតាមខេត្តមួយចំនួននៅប្រទេសកម្ពុជា

ក្នុងឱកាសនេះ ម៉ាស់ប្រមាណ ៣០០០ សន្លឹកដែលត្រូវបានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ចែកជូនទៅឱ្យបងប្អូនប្រជាជនកម្ពុជាដើមកំណើតវៀតណាមក្រីក្រនៅតាមខេត្តមួយចំនួននៅប្រទេសកម្ពុជាផងដែរ។ រីឯនៅប្រទសឡាវ សហគ្រាសវៀតណាមប្រចាំនៅទីនេះមួយចំនួនក៏បានបរិច្ចាគម៉ាស់ការពារចំនួន ៣០០០ សន្លឹកដល់និស្សិតនិងប្រជាជនវៀតណាមនៅប្រទេសឡាវផងដែរ។

នាពេលថ្មីៗនេះសមាគមវៀតណាមនៅកូរ៉េខាងត្បូង ក៏បានទិញម៉ាស់ក្រណាត់ប្រឆាំងនឹងមេរោគចំនួន ១០,០០០ ដែលប្រើច្រើនដងហើយចែកដល់សហគមន៍ជនជាតិវៀតណាមទាំងមូលនៅកូរ៉េខាងត្បូង។ ជាពិសេសសមាគមន៍នេះបានជួយគាំទ្រដល់តំបន់ Daegu / Gyeongbuk ចំនួន ៣,០០០ សន្លឹកនិងតំបន់ដែលនៅសេសសល់ចំនួន ១៤ កន្លែងដែលតំបន់និមួយទទួលម៉ាស់បាន ៥០០ សន្លឹក។ នាបច្ចុប្បន្នម៉ាស់ត្រូវបានបញ្ជូនទៅតំណាងមូលដ្ឋានចំនួន ១៥ ក្នុងកំឡុងពេលដែលកូរ៉េខាងត្បូងកំពុងរឹតបណ្តឹងការទិញម៉ាស់ការពារផងដែរ។

ម្ចាស់ភោជនីយដ្ឋានវៀតណាម Little Long Restaurant ក៏បានចែកជូនម៉ាស់ការពារដល់បុគ្គលិកសុខាភិបាលនៅប្រទេសអាល្លឺម៉ង់

នៅប្រទេសអាឡឺម៉ង់ដើម្បីរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នេះ សម្ព័ន្ធសមាគមនារីនិងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលផ្សារទំនើប ដុងសឺនប៊ែកឡាំង (Dong Xuan Berlin) បានបញ្ជូនដោយ ផ្តាល់ដៃទៅមន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាពសម្រាប់មនុស្សចាស់ជរានូវអំណោយដែលជាស្រោមដៃ ទឹកថ្នាំកំចាត់មេរោគ និងម៉ាស់វេជ្ជសាស្រ្តមួយចំនួនផងដែរ។

ជាពិសេសម្ចាស់ភោជនីយដ្ឋានវៀតណាម Little Long Restaurant នៅប្រទេសអាល្លឺម៉ង់ក៏បានចែកជូន មុខម្ហូបជានំស៊ូស៊ីនិងម៉ាស់ការពារមួយចំនួនដល់ក្រុមគូ្រពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកថែទាំសុខភាពនៅជំរុំ Corona Pandemie និងមន្ទីរពេទ្យ Vivantes Friedrichshain ដោយមានបំណងចង់ ផ្តល់កំលាំងចលករដល់បុគ្គលិកថែទាំសុខភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មី។ ទន្ទឹមនឹងនេះគេនិងក្រុមអ្នកស្ម័គ្រចិត្តបានរួមដៃគ្នាដើម្បីបរិច្ចាគម៉ាស់វេជ្ជសាស្រ្តចំនួន ១០,០០០ សន្លឹកដល់គ្រូពេទ្យនិងបុគ្គលិកថែទាំសុខភាពនៅទីនេះផងដែរ។

ពិធីចែកជូនម៉ាស់ការពារនៅកូរ៉េខាងត្បូង

ស្ថានភាពនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅតំបន់ Kanto (ប្រទេសជប៉ុន) ក៏កំពុងមានភាពតានតឹងផងដែរ សមាគមនិស្សិតវៀតណាមនៅប្រទេសជប៉ុនបានវេចខ្ចប់កញ្ចប់ផ្ទុកម៉ាស់ការពារជាបន្ទាន់ដើម្បីផ្ញើទៅកាន់និស្សិតនៅតំបន់នេះ។ គួរបញ្ជាក់ថាមានម៉ាស់ក្រណាត់កំចាត់មេរោគចំនួន ២០០ សន្លឹកត្រូវបានបញ្ជូនទៅរួច ហើយសមាជិកនៃសមាគមក៏បានគ្រោងនឹងបន្តអនុវត្តការវេចខ្ចប់ម៉ាស់ថែមទៀត ដើម្បីឱ្យ ម៉ាស់ទាំងនេះអាចចែកទៅដល់សិស្សយ៉ាងឆាប់រហ័សនៅតំបន់ដែលផ្ទុះជំងឺរាតត្បាតកូវីដ១៩ ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ