Trending now

ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាមនិងប្រជាជនអ៊ីរ៉ង់

10:02 | 26/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ នៅរដ្ឋធានី Ha Noi ប្រធានសម្ព័ន្ធអង្គកាមិត្តភាព លោកស្រី Nguyen Phuong Nga បានទទួលជួបលោកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំនៅប្រទេសវៀតណាម Ali Akbar Nazari ។

ប្រធានសម្ព័ន្ធអង្គកាមិត្តភាព លោកស្រី Nguyen Phuong Nga និងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅប្រទេសវៀតណាមលោក Ali Akbar Nazari ។ (រូបថត៖TV)

នៅក្នុងជំនួបនេះប្រធានសម្ព័ន្ធអង្គការមិត្តភាព លោកស្រី Nguyen Phuong Ngaបានអបអរសាទរចំពោះលោក Ali Akbar Nazari ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាម ហើយជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Ali Akbar Nazari នឹងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ​ ដែលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម - អ៊ីរ៉ង់កាន់តែអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។

លោកឯកអគ្គរដ្ឋទូត Ali Akbar Nazari បានថ្លែងអំណរគុណចំពោះលោកស្រីប្រធាន Nguyen Phuong Nga ដែលបានទទួលស្វាគមន៍លោក ហើយវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ដូចជាតួនាទីនិងឋានៈខ្ពស់របស់វៀតណាម នៅលើឆាកអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងអាណត្តិរបស់លោក នៅប្រទេសវៀតណាម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវៀតណាម - អ៊ីរ៉ង់។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីការរៀបចំសកម្មភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយជារួមនិងទំនាក់ទំនងរវាងប្រជាជនជាពិសេសក្នុងរយៈពេលខាងមុខនេះ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Thoi Dai)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ