Trending now

គំនូរចំនួន ៥០០ ចូលរួមក្នុងការប្រកួតប្រឡងគូរគំនូរ “ វៀតណាម - គុយបាពោរពេញទៅដោយទំនាក់ទំនងមិត្តភាព” នៅខេត្ត Long An

15:30 | 15/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ១៤ ខែតុលា សម្ព័ន្ធយុវជនខេត្ត Long An បានរៀបចំការដាក់ពន្ទុក្នុងវណ្ណៈប្រកួតចម្រុះនៃការប្រកួតប្រឡងគូរគំនូរ “ វៀតណាម - គុយបាពោរពេញទៅដោយទំនាក់ទំនងមិត្តភាព” ។

នេះគឺជាសកម្មភាព ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើត​ទំនាក់ទំនងការទូតរវាងវៀតណាមនិងគុយបា (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៦០ - ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០) ។ តាមរយៈការប្រកួត​ប្រឡងនេះ សំដៅឃោសនានិងអប់រំកុមារ​អំពីទំនាក់ទំនងមិត្តភាព​និងមនោសញ្ចេតនាដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - គុយបា​ ហើយប្រជាជននៃប្រទេសទាំងពីរ​បានខិតខំយក​ចិត្តទុក​ដាក់ ​ថែរក្សាការពារនិងបន្តប្រគល់​សម្រាប់​ជំនាន់ក្រោយ។

ការប្រឡងនេះត្រូវបានចាប់ផ្តើម នៅចុងខែសីហា ឆ្នាំ ២០២០ សំរាប់យុវជន កុមារ ដែលមានអាយុពី ៦ ទៅ ១៩ ឆ្នាំ​ដែលកំពុងរស់​នៅនិងសិក្សានៅទូទាំងប្រទេស បេក្ខជនចែក ជា ៣ ពូល ៖ ពូល A រួមមាន សាលាបឋមសិក្សា ពូល B រួមមាន អនុវិទ្យាល័យក្រុម ពូល C រួមាន វិទ្យាល័យ។

បណ្តាគំនូរបង្ហាញចំណេះដឹងអំពីប្រទេសគុយបា។ ទំនាក់ទំនង​មិត្តភាព​និងសាមគ្គីភាពរវាងវៀតណាម - គុយបា​ក្នុងអតីតកាល​ បច្ចុប្បន្ននិងអនាគត។ ការយល់ដឹងអំពីឯកឧត្តមប្រធាន ​ Fidel Castro និងឯកឧត្តមប្រធាន Ho Chi Minh ប្រទេសនិងប្រជាជនវៀតណាម។ សកម្មភាពរបស់កុមារ នៅប្រទេសទាំងពីរ។ យោងតាមកាសែត Long An បាន ឲ្យដឹង ថា ក្នុងចំណោមគំនូរ​ ចំនួន ៥០០ សន្លឹកដែលមកពីស្រុក ទីក្រុងនិងផ្ទុះកុមារចំនួន ១៥ នៅទូទាំងប្រទេស ដែលផ្ញើទៅកាន់ខេត្ត Long An ចូលរួម​ក្នុងការប្រកួត​ប្រឡងនេះ។​

គំនូរមួយចូលរួមក្នុងការប្រកួតប្រឡងនេះ។ (រូបថត៖ កាសែត Long An។ (ប្រភព៖ Thoidai)

លទ្ធផលចុងក្រោយត្រូវបានគេរំពឹងថានឹងប្រកាសនៅក្នុងខែវិច្ឆិកា។ ការប្រកួតប្រឡងគូរគំនូរ“វៀតណាម - គុយបាពោរពេញទៅដោយ​ទំនាក់ទំនងមិត្តភាព”គឺជាកន្លែងលេងដែលមានប្រយោជន៍សម្រាប់កុមារនៅទូទាំងប្រទេស ដើម្បីមានឱកាសរៀនសូត្រអំទំនាក់ទំនង​ពីមិត្តភាព​និងមនោសញ្ចេនា​ល្អប្រើរ​រវាងប្រជាជនទាំងពីរ​វៀតណាម - គុយបា​ដែល​ បក្សនិងប្រជាជននៃប្រទេសទាំងពីរបានខិតខំ​កសាង ថែរក្សា ការពារ និង​បន្តប្រគល់ទៅជំនាន់ក្រោយ​ ។ ហើយទន្ទឹមនឹង​នោះដែរ​បានលើកទឹកចិត្តដល់កុមារឱ្យចាត់វិធានការ​ជាក់ស្តែង​ ពង្រឹងនិងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរ​ រវាងប្រជាជន​នៃ​ប្រទេសទាំងពីរនិយាយរួមនិងកុមារ យុវជននៃប្រទេសទាំងពីរ​និយាយ​ដោយឡែក ដែល​បង្កើន​ចំណេះដឹង​របស់​កុមារ យុវជនវៀតណាម​អំពីប្រជាជន ប្រទេសនិង​ប្រវត្តិសាស្ត្ររបស់ប្រទេសគុយបា./.


(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ