Trending now

ខេត្ត Son La ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយខេត្តភាគខាងជើងនៃប្រទេសឡាវ

12:16 | 23/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងខេត្ត Son La និងខេត្តភាគខាងជើងនៃប្រទេសឡាវ រួមចំណែកដល់ការរក្សាកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងពាណិជ្ជកម្ម ព្រមទាំងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងនិងមិត្តភាពពិសេសរវាងវៀតណាម - ឡាវ។

ខេត្ត Son La ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយខេត្តភាគខាងជើងនៃប្រទេសឡាវ

ខេត្ត Son La មានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេស ដែលមានព្រំប្រទល់ ២៥០ គីឡូម៉ែត្រជាប់នឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ មិនត្រឹមតែមានទីតាំងភូមិសាស្ត្រយ៉ាងជិតស្និទដូចនេះប៉ុណ្ណោះទេ ខេត្ត Son La ក៏មានលក្ខខណ្ឌធម្មជាតិនិងសង្គមដែលមានភាពស្រដៀងគ្នាជាច្រើនជាមួយខេត្តភាគខាងជើងនៃប្រទេសឡាវ ដែលជាលក្ខខណ្ឌសម្រាប់ខេត្ត Son La ដើម្បីពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយខេត្តចំនួន ៨ នៅភាគខាងជើងនៃប្រទេសឡាវផងដែរ។ ក្នុងរយៈពេលពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ ទោះបីមានការលំបាកយ៉ាងណាក៏ដោយខេត្ត Son La បានគាំទ្រដល់ការសាងសង់សាលារៀននិងបន្ទប់ចំនួន ២០ និងជួសជុលការិយាល័យសាលប្រជុំនៃខេត្តភាគខាងជើងមួយចំនួននៃប្រទេសឡាវ។ ស្នាដៃដែលបានបញ្ចប់ត្រូវបានប្រើប្រាស់ដើម្បីចូលរួមចំណែកជួយនិងគាំទ្រខេត្ត ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ក្រៅពីនេះខេត្ត Son La ក៏មានគោលការណ៍បង្កលក្ខខ័ណ្ឌអំណោយផលសម្រាប់ស្រុកនានាក្នុងខេត្តដើម្បីរៀបចំពិធីចងសម្ព័ន្ធមេត្រីភាពនិងសហប្រតិបត្តិការជាមួយស្រុកដទៃទៀត។

ក្នុងកិច្ចសហប្រតិបត្តិការនិងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្ត Son La ក៏រក្សាការផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពនានាដែលពាក់ព័ន្ធនឹងកិច្ចការការពារជាតិនិងសន្តិសុខ ក៏ដូចជាភារកិច្ចការពារអធិបតេយ្យភាព សន្តិសុខព្រំដែនរវាងប្រទេសទាំងពីរ។ គេអាចមើលឃើញថានៅពេលប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ ខេត្ត Son La និងបណ្តាខេត្តភាគខាងជើងនៃប្រទេសឡាវបានបង្ហាញនូវការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងវិស័យការពារសុខភាពនិងសុវត្ថិភាពសម្រាប់ប្រជាជន។ នេះមិនត្រឹមតែរួមចំណែកដល់ការរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការចែករំលែកព័ត៌មាននិងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំនះការលំបាកប៉ុណ្ណោះទេ ថែមទាំងពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង សាមគ្គីភាពនិងមិត្តភាពពិសេសរវាងវៀតណាមនិងឡាវផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ