Trending now

ការប្រគល់គោពូជជូនដល់គ្រួសារក្រីក្រកម្ពុជា

07:03 | 23/08/2019 (យោងតាម cpv.org.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅព្រឹកថ្ងៃទី ២២ ខែសីហា នៅបេញ្ជាការកងវរសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៥ (កម្ពុជា) បញ្ជាការដ្ឋានការពារព្រំដែនវៀតណាមបានអនុញ្ញាតឱ្យផ្ទេរសិទ្ធិជូនបញ្ជាការដ្ឋានការពារព្រំដែន An Giang បានប្រគល់គោពូជចំនួន ១០ ក្បាលដល់គ្រួសារក្រីក្រចំនួន ១០ គ្រួសារនៅតំបន់ព្រំដែននៃខេត្តកណ្តាល (កម្ពុជា) ។

លោកវរសេនីយ៍ឯក Pham Van Phong ជូនរង្វាន់ (រូនថត៖ Cpv.org.vn)

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជាដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ២៧ និង ២៨ ខែសីហា នៅខេត្ត An GIang ។ គួរជម្រាបថាចំនួនគោដែលបានប្រគល់ជូនដល់គ្រួសារក្រីក្រនៅតំបន់ព្រំដែនខេត្តកណ្តាលមានទឹកប្រាក់សរុប ១៥០ លានដុង។

ថ្លែងនៅក្នុងពិធីប្រគល់គោជូជនេះ លោកវរសេនីយ៍ឯក Pham Van Phong ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត An Giang បានមានប្រសាសន៍ថាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងរបស់ប្រជាជនទាំងពីររួមមាន ខេត្ត An Giang (វៀតណាម) និងខេត្តកណ្តាល (កម្ពុជា) កាន់តែជិតស្នីទ្ធ សាមគ្គីភាពមគ្នានិងសហប្រតិបត្តិការដើម្បីរួមគ្នាអភិវឌ្ឍផងដែរ។ រដ្ឋាភិបាលនិងកម្លាំងការពារព្រំដែនតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរតាមរយៈការសួរសុខទុក្ខនិងដោះដូរទំនិញនិងបម្រើជីវិតផងដែរ ។

ភាពស្បាយរីករាករបស់ប្រជាជនកម្ពុជានៅពេលដែលទទួលរង្វាន់ (រូនថត៖ Cpv.org.vn)

លោកវរសេនីយ៍ឯក Pham Van Phong បានសង្កត់ធ្ងន់ថាដោយមានអត្ថន័យពោរពេញទៅដោយមនុស្សធម៌ដ៏ជ្រាលជ្រៅ លោកសង្ឃឹមកម្មវិធីនេះនឹងក្លាយទៅជាកម្លាំងចិត្តបន្ថែមទៀតក្នុងការខិតខំនិងថែរក្សាសត្វគោបន្តពូចឲ្យបានល្អប្រសើរឡើង ដើម្បីរួចចំណែកសំខាន់ក្នុងការក្សានិងការពារតំបន់ព្រំដែមនៃប្រទេទាំងពីរ៕

(យោងតាម cpv.org.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម cpv.org.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់