Trending now

ការប្រកួតបាល់ទាត់រឹតចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា

16:32 | 26/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២០ ស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានរៀបចំការប្រកួតបាល់ទាត់មិត្តភាពស្ថានទូតវៀតណាមនៅកម្ពុជាលើកទី ២ ឆ្នាំ ២០២០ ដើម្បីអបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃទិវាជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២០) និង ៧៥ ឆ្នាំនៃទិវាការទូតប្រពៃណីវៀតណាម (២៨ សីហា ១៩៤៥ - ២៨ សីហា ២០២០) នៅទីលានបាល់ទាត់ Bang Kok រាជធានីភ្នំពេញ។

ប្រកួតបាល់ទាត់ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា

ការប្រកួតនេះធ្វើឡើងក្នុងរយៈពេល ០២ ថ្ងៃចាប់ពីថ្ងៃទី ២៦-២៧ ខែសីហាឆ្នាំ ២០២០ ដោយមានការចូលរួមពីក្រុមចំនួន ៤ គឺក្រុមបាល់ទាត់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្រុមបាល់ទាត់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃកម្ពុជានិងក្រុមបាល់ទាត់សម្ព័ន្ធយុវជនកណ្តាលគណបក្សប្រជាជនកម្ពុជា។

អញ្ជើញចូលរួមក្នុងពិធីបើកនៃប្រកួតនេះមានឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh, លោក សុខ សូកេន អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោក សៅ វណ្ណដេត ប្រធាននាយកដ្ឋានកិច្ចការទូទៅ ការិយាល័យកណ្តាលគណបក្សប្រជាជនកម្ពុជា, លោកឧត្តមសេនីយ៍ទោ សេង រ៉ាវុធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃកម្ពុជា រួមជាមួយតំណាងនៃស្ថាប័នក្រៅពីស្ថានទូតផ្សេងទៀត។

ការប្រកួតបាល់ទាត់រឹតចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ បណ្តាថ្នាក់ដឹកនាំនៃភាគីនានាបានវាយតម្លៃពីអត្ថន័យនៃការរៀបចំការប្រកួតនេះ៖ មិនត្រឹមតែរឹតចំណងកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតរវាងស្ថានទូតជាមួយក្រសួងស្ថាប័ននៃភាគីកម្ពុជានិយាយរួមប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកធ្វើឱ្យស៊ីជម្រៅនូវទំនក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ; ទន្ទឹមនឹងនេះបង្ហាញនូវមោទនភាពពីព្រោះការរៀបចំការប្រកួតនេះគឺជាសក្ខីភាពមួយនៃប្រសិទ្ធភាពនៃការគ្រុបគ្រងនិងបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 របស់រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលកន្លងមកនេះ; ជឿជាក់ថា ការប្រកួតបាល់ទាត់នឹងទទួលបានជោគជ័យ៕


(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម