Trending now

កាកបាទក្រហមកម្ពុជាទទួលអំណោយដែលជាគ្រឿងសំភារៈពេទ្យពីកាកបាទក្រហមវៀតណាម

19:07 | 29/04/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតវិសាមញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា វ៉ូ ក្វាង មិញ ក្នុងនាមជាតំណាងកាកបាទក្រហមវៀតណាមបានប្រគល់អំណោយដែលជាគ្រឿងសំភារៈពេទ្យពីកាកបាទក្រហមវៀតណាមផ្ញើជូនកាកបាទក្រហមកម្ពុជាក្នុងបំណងរួមចំណែកជួយកាកបាទក្រហមនិងប្រជាជនកម្ពុជាបង្ការនិងប្រឆាំងនឹងជំងឺកូវីដ១៩។

តំណាងកាកបាទក្រហមវៀតណាមឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញប្រគល់អំណោយដែលជាគ្រឿងសំភារៈពេទ្យដល់កាកបាទក្រហមកម្ពុជា។​ (ប្រភព៖ TTXVN)

អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានរបស់លោកជំទាវ អ៊ុក ម៉ាលី អគ្គហេរញ្ញិកនៃកាកបាទក្រហមកម្ពុជា លោក ជូវ វ៉ាន ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា រួមទាំងបណ្តាមន្ត្រីកាកបាទក្រហមកម្ពុជានិងស្ថានទូតវៀតណាមប្រចាំកម្ពុជា។

នៅក្នុងពិធី លោកជំទាវ អ៊ុក ម៉ាលី ដែលជាតំណាងរបស់សម្តេច ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានសម្តែងអំណរអរគុណដ៏ជ្រាលជ្រៅចំពោះអំណោយប្រកបដោយអត្ថន័យដ៏ធំធេងដែលកាកបាទក្រហមវៀតណាមផ្តល់ជូនកាកបាទក្រហមនិងប្រជាជនកម្ពុជាដោយរួមមានម៉ាសពេទ្យ ៦០,០០០ និងអាវការពារពេទ្យចំនួន៣៩៩ឈុត។ លោកជំទាវបានវាយតំលៃខ្ពស់ចំពោះចំណងទំនាក់ទំនងសហប្រតិបតិ្តការដ៏ល្អរវាងកាកបាទក្រហមកម្ពុជានិងវៀតណាម និងរវាងកាកបាទប្រទេសទាំង០៣កម្ពុជា-ឡាវ-វៀតណាម ជាពិសេសចាប់តាំងពីកាកបាទក្រហមនៃប្រទេសទាំង៣បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមស្តីពីការផ្លាស់ប្តូរបទពិសោធន៍និងជំរុញសហប្រតិបត្តិការ។

លោកជំទាវ អ៊ុក ម៉ាលីបានអោយដឹងថា ទោះបីមិនរៀបចំពិធីរំលឹកខួបថ្ងៃទី០៨ខែឧសភាដូចរាល់ឆ្នាំដោយរងឥទ្ធិពលពីជំងឺកូវីដ១៩ក៏ប៉ុន្តែកាកបាទក្រហមកម្ពុជានៅតែទទួលបានការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់ប្រទេសជាមិត្តជាច្រើន និងបណ្តាសប្បុរសជនដែលក្នុងនោះមានធុរកិច្ចវៀតណាមដែលកំពុងប្រតិបត្តិនៅកម្ពុជាផងដែរ ដូចជាធនាគារ BIDC, ក្រុមហ៊ុន Metfone... ក្នុងកិច្ចការបង្ការនិងប្រឆាំងនឹងជំងឺកូវីដ១៩។ កាកបាទក្រហមកម្ពុជាបានអនុវត្តប្រកបដោយប្រសិទ្ធភាពកាងារប្រគល់អំណោយទាំងនេះដល់ដៃប្រជាជននៅលើគ្រប់២៤ខេត្ត/ក្រុងរបស់កម្ពុជា ដែលរួមមានអង្ករ ទឹកអាល់កុល ម៉ាសពេទ្យ សាប៊ូ និងទទួលបានមតិឆ្លើយតបដ៏វិជ្ជមានពីសំណាក់ប្រជាជនដែលនេះជាការរួមចំណែកបង្កើនភាពជឿទុកចិត្តពីប្រជាជនសំរាប់កាកបាទក្រហមកម្ពុជា។

លោកជំទាវ អ៊ុក ម៉ាលី ក៏បានថ្លែងអំណរគុណចំពោះស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងតាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូតផ្ញើអំណរគុណដល់កាកបាទក្រហមនិងប្រជាជនវៀតណាមដែលជានិច្ចជាកាលបានចែករំលែកនិងជួយឧបត្ថម្ភកម្ពុជាក្នុងគ្រាលំបាក នេះគឺជាការរក្សានិងបន្តប្រពៃណីសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរ។

លោកជំទាវ អ៊ុក ម៉ាលី បានរំលឹកដល់ឃ្លាមួយចំនួនក្នុងបទចម្រៀងវៀតណាមកម្ពុជាដៃកាន់ដៃសាមគ្គី ហើយចាត់ទុកនេះជាប្រពៃណីដ៏ល្អមួយរវាងប្រជាជាតិនិងប្រទេសទាំងពីរកម្ពុជា-វៀតណាម។

ជាការឆ្លើយតប តាំងនាមកាកបាទក្រហមវៀតណាម ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ សូមអបអរសាទរចំពោះការអភិវឌ្ឍន៍និងសមិទ្ធផលដ៏ធំធេងដែលកាកបាទក្រហមកម្ពុជាទទួលយកបាននាពេលកន្លងមកក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចប្រធានប៊ុន រ៉ានី ហ៊ុន សែន ដែលបានបង្ហាញតាមការជឿទុកចិត្តនិងការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនកម្ពុជានិងប្រទេសជាមិត្តដ៏ច្រើនលើពិភពលោកដែលក្នុងនោះមានវៀតណាមផងដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានជម្រាបថា ទោះបីអំណោយគ្មានតម្លៃធំដុំក៏ប៉ុន្តែនេះជាទឹកចិត្តនិងការចែករំលែកពីប្រជាជនវៀតណាមជូនចំពោះមិត្តកម្ពុជាក្នុងគ្រាលំបាក។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្តែងនូវមោទនភាពដោយសមាគមធុរកិច្ចវៀតណាមប្រចាំកម្ពុជាដែលក្នុងនោះមានក្លឹបធុកិច្ចវៀតណាមនៅកម្ពុជា (VBCC) បណ្តាក្រុមហ៊ុនប្រតិបត្តិក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ...មានការរួមចំណែកដ៏សកម្មចូលក្នុងបុព្វហេតុរួមរបស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ ជឿជាក់ថាសមាគមធុរកិច្ចវៀតណាមនៅកម្ពុជានឹងបន្តមានការយកចិត្តទុកដាក់ដ៏ធំធេងជាងនេះចូលក្នុងការអភិវឌ្ឍន៍របស់កាកបាទក្រហមកម្ពុជានាពេលខាងមុខ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ បានវាយតំលៃខ្ពស់និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់កាកបាទក្រហមកម្ពុជាដែលតែងតែជួយគាំទ្រឧបត្ថម្ភប្រជាជនកម្ពុជាដែលមានការលំបាកដែលក្នុងនោះមានបងប្អូនមានដើមកំណើតវៀតណាមនៅកម្ពុជាផងដែរ៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(ប្រភពព័ត៌មាន: vietnamplus)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់