Trending now

កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាកម្ពុជាដ៏ស្រស់ស្អាតបានចូលរួមការប្រកួតនៅទីក្រុងHo Chi Minh។

13:29 | 21/05/2019 (ប្រភព៖new.zing.vn បកប្រែដោយ សមុទ្រ)

យុគសម័យ - កីឡាការិនីស្នូកឃ័រនិងប៊ីយ៉ា ស្រួងភាវីជា បានប្រកួតគួរឲ្យចាប់អារម្មណ៍និងមានទឹកមុខដ៏ស្រស់ស្អាតដូច្នេះគាត់តែងតែទទួលបានការយកចិត្តទុកដាក់នៅការប្រកួតប៊ីយ៉ាដែលគាត់បានចូលរួម។

កីឡាការិនីស្នូកឃ័រនិងប៊ីយ៉ាស្រួងភាវី។

នាថ្ងៃ ២០ ខែឧសភា កម្មវិធីប្រកួតប៊ីយ៉ា World Cup ទីក្រុង Ho Chi Minh ២០១៩ បានចាប់ផ្តើមនៅកន្លែងហាត់ប្រាណ Nguyen Du (ស្រុក១​ទីក្រុង Ho Chi Minh)។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមពីថ្ងៃ ២០ដល់ ២៦ ខែឧសភានិងមានការចូលរួមរបល់កីឡាការិនីស្នូកឃ័រនិងប៊ីយ៉ាដ៏ល្បីល្បាញមកពីអឺរ៉ុប អាមេរិកខាងត្បូង អាហ្វ្រិកនិងអាស៊ីជាដើម។

ផ្ទៃមុខទទួលបានការយកចិត្តទុកដាក់ច្រើនពីកម្មវិធីប្រកួតប៊ីយ៉ា World Cup ទីក្រុង Ho Chi Minh ២០១៩គឺជានារីស្រួងភាវីមានឈ្មោះហៅក្រៅថា"ស្ត្រីដ៏បរិសុទ្ធប៊ីយ៉ារបស់កម្ពុជា"។គាត់ជាសម្មជិករបល់សហព័ន្ធនីស្នូកឃ័រនិងប៊ីយ៉ាកម្ពុជា។បន្ទាប់ពីការប្រកួតប្រជែងអាជីពអស់រយៈពេល៦ឆ្នាំកីឡាការិនីអាយុ២៩ឆ្នាំមានចំនងជើងឯកចំនួន២០យ៉ាងហោចណាស់។ចំពោះភារីននេះជាលើកទី២ហើយដែលនាងបានមកវៀតណាមដើម្បីប្រកួតប្រជែងបន្ទាប់ពីកម្មវិធីប្រកួតប៊ីយ៉ា carom អាស៊ី២០១៩ប្រព្រឹត្តនៅមេសាកន្លងមក។

ស្ត្រីដ៏បរិសុទ្ធប៊ីយ៉ារបស់កម្ពុជា។

នៅកម្មវិធីប្រកួតនេះអ្នកជំនាញបានព្យាករណ៍ថា ភារីនឹងប្រឈមមុខនឹងការលំបាកជាច្រើននៅក្នុងការឈានចូលទៅឆ្ងាយក្នុងការប្រកួតដោយសារតែទីលាននេះប្រមូលផ្តុំនូវឈ្មោះដ៏ល្បីឈ្មោះជាច្រើន ដូចជាជើងឯកអាស៊ី ២០១៩ Tran Quyet Chien (លំដាប់ទី៣លើពិភពលោក) ជើងឯកអាស៊ីឆ្នាំ២០១៧​ Nguyen Quoc Nguyen (លំដាប់ទី១១លើពិភពលោក) ផងដែរ៕

(ប្រភព៖new.zing.vn បកប្រែដោយ សមុទ្រ)

(ប្រភព៖new.zing.vn បកប្រែដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន